របៀបគ្រប់គ្រងពេលវេលាជាវិធីសាស្ត្ររៀបចំផែនការការងារ និងកំណត់សកម្មភាពការងារនីមួយៗឱ្យបានជាក់លាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ បុគ្គលគ្រប់គ្រងពេលវេលាបានល្អ អាចបំពេញការងារបានច្រើន ចំណាយពេលវេលាចំទិសដៅ កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងមានឱកាសជោគជ័យក្នុងអាជីពការងារ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាពបួនចំណុចសំខាន់ៗ មិនគួរមើលរំលង។

១. គិតពីពេលវេលាដោយកាត់បន្ថយភាពស្មុគស្មាញចេញពីជីវិត ៖ ពេលវេលាចេះតែដើរទៅមុខ ហេតុអ្វីបុគ្គលត្រូវគិតស្មុគស្មាញក្នុងដំណើរជីវិត? ដំណាក់កាលនេះអ្នកត្រូវត្រួតពិនិត្យទៅលើតារាងកាលវិភាពការងារដែរអ្នកបានធ្វើ ឬ To-do List ឱ្យបានច្បាស់លាស់។ អារម្មណ៍របស់អ្នកនឹងធូរស្បើយនៅពេលរៀបចំពេលវេលាផ្ទាល់ខ្លួនបានត្រឹមត្រូវ ហើយអនុវត្តបានល្អតាមការកំណត់។
២. ត្រូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារនីមួយៗ៖ ពេលអ្នកចេះគ្រប់គ្រងពេលវេលាបានល្អ និងប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាព នោះនឹងធ្វើឱ្យអ្នកមានពេលគ្រប់គ្រាន់ក្នុងការងារនីមួយៗ ព្រមទាំងចំណាយពេលវេលាផ្ទាល់ខ្លួនទៅលើសកម្មភាពដែលខ្លួនចូលចិត្តប្រចាំថ្ងៃ។
៣. គិតគ្រប់វិនាទីសុទ្ធតែជាឱកាស ៖ ប្រសិនបើគ្រប់គ្រងពេលវេលាបានល្អ នោះឱកាសល្អៗជាច្រើននឹងកើតឡើង។ អ្នកមានសមត្ថភាពគ្រប់គ្រងពេលវេលា នោះនឹងដឹងថារឿងមួយណាអាទិភាព រឿងមួយណាសំខាន់ រឿងមួយណាត្រូវធ្វើបន្តបន្ទាប់។ ជំនាញគ្រប់គ្រងពេលវេលាជាគុណសម្បត្តិធំរបស់បុគ្គលមិនគួរមើលរំលង។
៤. ត្រៀមខ្លួនសម្រេចគោលដៅទៅតាមពេលវេលា៖ ត្រូវត្រៀមខ្លួនតាមកាលវិភាគដែលបានកំណត់ឱ្យបានទៀងទាត់ ពីព្រោះថាបុគ្គលដែលគ្រប់គ្រងពេលវេលាបានល្អអាចសម្រេចគោលដៅរបស់ពួកគេបានជោគជ័យក្នុងរយៈពេលខ្លី។ កុំទម្លាប់ពន្យាពេលធ្វើកិច្ចការងារអ្វីមួយដោយគ្មានពេលវេលាពិតប្រាកដ ហើយអ្នកអាចនឹងបាត់បង់តម្លៃផ្ទាល់ខ្លួនដោយសារមិនបានគោរពតាមពេលវេលា។ គួរបញ្ជាក់ថា ពេលវេលាម្ភៃបួនម៉ោងក្នុងមួយថ្ងៃបង្ហាញពីភាពស្មើគ្នានៃឱកាសរបស់បុគ្គលម្នាក់ៗ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...
កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...
អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2023
កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...
ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2023
ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...






























