ដឹងពីមូលហេតុផ្ទាល់ខ្លួនសិន មុននឹងរុះរើសម្ភារចោល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការរុះរើសម្ភារដែលប្រើប្រាស់ប្រាស់ប្រចាំថ្ងៃ បានបង្កើនបាននូវសោភ័ណភាពទៅក្នុងគេហដ្ឋាន បង្កើនបាននូវសុខភាពផ្លូវចិត្តជំរុញឱ្យមានអារម្មណ៍ស្រស់ស្រាយ និងការរៀបចំខ្ទង់ចំណាយបានត្រឹមត្រូវលើការបញ្ជាទិញសម្ភារប្រើប្រាស់ផ្សេងៗ នេះគឺជាភ័ស្តុតាងមួយដែលបង្ហាញច្បាស់ៗ អំពីគុណប្រយោជន៍នៃការរុះរើសម្ភារចេញ។ ដូច្នេះតើហេតុអ្វីបានជាបុគ្គលម្នាក់ៗគួរតែដឹងអំពីបុព្វហេតុរបស់វាជាមុនសិន សឹមអាចចាប់ផ្តើមបាន?

តាមរយៈគេហទំព័រ The Happy Space បានឱ្យដឹងថា ការរុះរើ មិនមែនត្រឹមតែជាការសម្អាតសម្ភារនោះទេ ប៉ុន្តែវាជាដំណើរការដែលសម្រួលសុខភាពផ្លូវចិត្ត សុខដុមរមនា មានសន្តិភាពផ្លូវចិត្ត និងកាត់បន្ថយស្រ្តេស។ ការដឹងអំពីហេតុផលដែលជំរុញឱ្យមានចិត្តចង់ផ្លាស់ប្តូរ និងវិធីក្នុងការរុះរើដោយមានបែបបទ នាំឱ្យសកម្មភាពនៃការរុះរើទាំងនោះមានប្រសិទ្ធភាព ហើយខាងក្រោមជាការបែងចែកនូវហេតុផលបីចំណុច ជាទុនទៅវិភាគថា តើហេតុផលមួយណាដែលសមស្របនឹងស្ថានភាពបច្ចុប្បន្ន ឬក៏ស្ថានភាពផ្ទាល់ខ្លួន? ព្រោះនៅពេលដែលសិក្សាពីមូលហេតុឱ្យបានច្បាស់ យើងនឹងដឹងថា របស់អ្វីគួររក្សាទុក ឬរបស់អ្វីគួរបរិច្ចាគ ឬគួរលក់ និងបោះចោលជាដើម។

ហេតុយផលទី១ ការរុះរើដើម្បីកាត់បន្ថយស្រ្តេស ៖ ប្រសិនបើកំពុងតែមានអារម្មណ៍ថាបន្ទប់ចង្អៀតណែន តែមិនដឹងត្រូវរៀបចំ និងរុះរើបន្ទប់យ៉ាងម៉េចឱ្យសមរម្យ ឬស្រ្តេសរឿងការងារខាងក្រៅហើយត្រូវមកស្រ្តេសនឹងបរិយាកាសក្នុងផ្ទះខ្លួនឯងទៀត ប្រសិនបើបែបនេះ វាគឺជាពេលវេលាដែលត្រូវរុះរើសម្ភារក្នុងផ្ទះ ជូនទៅកាន់អ្នកដទៃ ឬក៏បោះចោល និងដាក់លក់ ដើម្បីឱ្យក្នុងផ្ទះមានភាពស្រឡះ និងផាសុកភាពនៃការរស់នៅ។​

ការជម្រុះចោលសម្ភារចាស់ៗ អាចកាត់បន្ថយអារម្មណ៍ធ្ងន់ខ្លួន ភាពតានតឹង និងស្រ្តេស។ តាមរយៈការើរុះចោលនូវសម្ភារចាស់ៗ ធ្វើឱ្យហេដ្ឋារចនាសម្ព័នក្នុងបន្ទប់ កាន់តែមានរបៀបរៀបរយបន្ថែម និងកាត់បន្ថយអារម្មណ៍អវិជ្ជមាន ជំរុញឱ្យអារម្មណ៍កាន់តែមានភាពស្ងប់ស្ងាត់។

ហេតុផលទី២ រុះរើសម្ភារដើម្បីការសន្សំថវិកា ៖ ការរុះរើរបស់ប្រើប្រាស់ចេញ ឬការកម្ចាត់ចោលសម្ភារដែលមានស្រាប់ គឺជាជំហានជួយឱ្យរកឃើញនូវភាពខ្វះខាតពិតប្រាកដ ព្រោះនៅពេលដែលសើរើរបស់ មិនថា ក្នុងបន្ទប់ ឬក៏ចង្រ្កានបាយ យើងនឹងឃើញរបស់របរដែលមានស្រាប់ ឬមានច្រើនលើសចំនួនកំណត់ ដែលតម្រូវឱ្យដកចេញ ឬយកមប្រើប្រាស់ឡើងវិញ។ ការរុះរើសម្ភារមិនចាំបាច់ ក៏ជាឱកាសក្នុងការសង្កេតតាមដានខ្លួនឯង ថា តើកន្លងមកធ្លាប់បានទិញសម្ភារៈមិនចាំបាច់អ្វីខ្លះ? ហើយត្រូវកាត់បន្ថយត្រង់ចំណុចណាទៅមុន? បន្ថែមពីនោះ សកម្មភាពរុះរើសម្ភារៈក្នុងផ្ទះ ក៏បានរួមចំណែកដល់ការសម្រេចចិត្តធ្វើផែនការ នៃការចាយវាយនៅពេលបន្ទាប់ទៀត ហើយជំរុញឱ្យការប្រើប្រាស់ហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាពលើការទិញទំនិញផ្ទាល់ខ្លួន។

ហេតុផលទី៣ រើសម្ភារដើម្បីទទួលបាននូវភាពសាមញ្ញ នៃការរស់នៅប្រចាំថ្ងៃ ៖ បរិយាកាសមួយដែលបានសម្រិតសម្រាំងឱ្យនៅសល់តែសម្ភារដែលចំបាច់ និងប្រើប្រាស់បាន ហាក់មានភាពស្រឡះល្អ និងជួយឱ្យការសម្រេចកិច្ចការប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលជាងមុន។ ជាឧទាហរណ៍ នៅពេលបាត់សោរថយន្ត ឬបាត់របស់តូចៗ នៅក្នុងកន្លែងមួយដែលមិនសូវសម្បូរសម្ភារ នោះនឹងមានភាពងាយស្រួលក្នុងការស្វែងរកវត្ថុទាំងនោះ។ យ៉ាងណាមិញ មិនថាវត្ថុទាំងនោះ ធំឬក៏តូចទេ ប្រសិនបើកប់បាត់ក្នុងកន្លែងដែលពោរពេញទៅដោសម្ភារនោះរយៈពេលនៃការស្វែងរកក៏នឹងពន្យារពេលទៅតាមនោះដែរ។ ការលើកឡើងនេះ ជាហេតុផលសាមញ្ញមួយបង្ហាញបានថា ការរក្សាទុករបស់របរ ដែលចាំបាច់បំផុត បានសម្រួលដល់ការរស់នៅ សន្សំសំចៃពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញ។

យ៉ាងណាមិញ មុននឹងចាប់ផ្តើមរុះរើសម្ភារ គឺត្រូវដឹងពីវត្ថុបំណងផ្ទាល់ខ្លួន ដឹងពីរយៈពេលនៃការអនុវត្ត និងកំណត់បរិវេណឱ្យជាក់លាក់ផងដែរ ដូចជារុះរើនៅចង្រ្កានបាយ បន្ទប់គេង ឬក៏ក្នុងបន្ទប់ធ្វើការ ចាប់ផ្តើមដោយជំហានតូចៗ ហើយមិនថាគោលដៅក្នុងការកាត់បន្ថយស្រ្តេស សន្សំថវិកា ឬក៏បង្កើនភាពងាយស្រួលក្នុងការរស់នៅនោះទេ អ្វីដែលសំខាន់គឺ សួរទៅកាន់ស្ថានភាពខ្លួនឯងថា តើរុះរើដោយសារតែហេតុអ្វីជាមុន ទើបអាចបង្កើនប្រសិទ្ធភាពនៃការរុះរើសម្ភារទាំងនោះស្របជាមួយនឹងគោលដៅផ្ទាល់ខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *