“ការអប់រំបៃតង” អាចបង្កើនល្បឿន នៃការសម្រេចបាន ការបញ្ចេញឧស្ម័នស្មើសូន្យ (Net-zero transition)

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការងារបៃតង ជំនាញបៃតង និងសេដ្ឋកិច្ចបៃតង ត្រូវបានគេលើកយកមកជជែកច្រើនជាងមុនក្នុងបរិបទបច្ចុប្បន្ន។ ការផ្លាស់ប្ដូរថាមពល ដែលតម្រូវការសម្រាប់ប្រទេសនានា ដើម្បីសម្រេចបាននូវគោលដៅ ការបញ្ចេញឧស្ម័នស្មើសូន្យ (Net-zero)។ យោងតាមទនិន្នន័យ LinkedIn ការប្រកាសជ្រើសរើសបុគ្គលិកក្នុងវិស័យការងារបៃតង កំពុងតែកើនឡើងជិត ២ដង ដែលមានល្បឿនលឿន នៃការផលិតធនធានមនុស្សចូលបម្រើការក្នុងវិស័យនេះ ២ដង។

ឧបសគ្គ ដែលត្រូវបានលើកមកជជែកច្រើនក្នុងដំណើរការសម្រេចឱ្យបាននូវការបញ្ចេញឧស្ម័នស្មើសូន្យ គឺកង្វះសក្តានុពល នៃអ្នកមានជំនាញជាក់លាក់ ដែលអាចធ្វើការក្នុងវិស័យការងារបៃតងបាន។ ការស្រាវជ្រាវរបស់ LinkedIn នៅក្នុងប្រទេសចំនួន ៤៨ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បានរកឃើញថា ខណៈពេលដែលការជ្រើសរើសបុគ្គលិក ក្នុងវិស័យការងារបៃតងកើនឡើង ៨ភាគរយ ជារៀងរាល់ឆ្នាំ កម្លាំងពលកម្ម ៧នាក់ ក្នុងចំណោម ៨នាក់ គឺមិនមានជំនាញបៃតងនោះទេ។ ការស្ទង់មតិពីអ្នកដឹកនាំធុរកិច្ចពិភពលោក ចំនួន ១ពាន់នាក់ អំពីផលប៉ះពាល់សេដ្ឋកិច្ចនៃពេលថ្មីៗនេះ ពួកគេបានរាយការណ៍ថា ៦២ភាគរយ នៃអ្នកឆ្លើយសំណួរ ជឿថា កង្វះអ្នកជំនាញបៃតង អាចពន្យឺតការសម្រេចគោលដៅការបញ្ចេញឧស្ម័នស្មើសូន្យសាកល។

តើអ្វីជា “ការអប់រំបៃតង” ?

ការអប់រំបៃតង ដែលត្រូវបានគេស្គាល់ថា ជាការអប់រំអំពីបរិស្ថាន ឬការអប់រំប្រកបដោយនិរន្តរភាព គឺជាវិធីសាស្ត្រអប់រំ ដែលផ្ដោតលើការបង្រៀនអំពីបញ្ហាបរិស្ថាន គោលគំនិតអំពីអេកូឡូស៊ី និងការអនុវត្តក្នុងកិច្ចការផ្សេងៗ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព។

គោលដៅចម្បងនៃការអប់រំបៃតង គឺលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ដូចជា បម្រែបម្រួលអាកាសធាតុ ការបំពុលបរិយាកាស និងការថយចុះធនធានរបស់ផែនដី។ តាមរយៈការយល់ដឹងអំពីបញ្ហាទាំងនេះ មនុស្សអាចចូលរួមស្វែងរកដំណោះស្រាយ និងការពារផែនដី ដើម្បីការរស់នៅប្រកបដោយចីរភាព។

តើជំនាញបៃតងមានអ្វីខ្លះ?

ជំនាញបៃតង សំដៅលើ បុគ្គលដែលមានចំណេះដឹង សមត្ថភាព គុណតម្លៃ និងឥរិយាបថរស់នៅដើម្បីអភិវឌ្ឍ និងគាំទ្រសង្គមប្រកបដោយនិរន្តរភាព និងធនធាន។ ជំនាញនេះ ត្រូវការទាំងសមត្ថភាពផ្នែកបច្ចេកទេស និងជំនាញទន់។ ចំពោះជំនាញបច្ចេកទេស ក្នុងវិស័យបៃតង មានដូចជា បច្ចេកវិទ្យាថាមពលកកើតឡើងវិញ (សូឡា, ថាមពលខ្យល់, ថាមពលហៃដ្រូ-hydro, ថាមពល geothermal និងថាមពលជីវម៉ា-biomass power generation), ប្រសិទ្ធភាពថាមពល (ការរចនាអគារ, ការធ្វើសវនកម្មថាមពល និងការគ្រប់គ្រងថាមពល), កសិកម្មប្រកបដោយចីរភាព (កសិកម្មសរីរាង្គ, ការចិញ្ចឹមសត្វ និងផលិតកម្មអាហារប្រកបដោយនិរន្តរភាព), ការគ្រប់គ្រងសំរាម ដូចជា យុទ្ធសាស្ត្រកែច្នៃឡើងវិញ ការធ្វើជីកំប៉ុស និងការកាត់បន្ថយកាកសំណល់ ហើយជំនាញពិសេសមួយទៀតនោះគឺ វិទ្យាសាស្ត្របរិស្ថាន (ការសិក្សាអំពីបម្រែបម្រួលអាកាសធាតុ, អេកូឡូស៊ី និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន)។

ជំនាញបៃតង ដែលមានតម្រូវការ

ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បាននិយាយម្តងហើយម្តងទៀតថា ត្រូវការសកម្មភាពពន្លឿនក្នុងទសវត្សរ៍នេះ ដើម្បីរក្សាការតាមដាន ការប្រែប្រួលអាកាសធាតុ។ ដូច្នេះ ត្រូវការអ្នកជំនាញ និងចំណេះដឹងជាច្រើន ដើម្បីការពារបរិស្ថាន អភិរក្សធនធាន និងការលុបបំបាត់ការបញ្ចេញកាបូន។

បើតាម LinkedIn បានបង្ហាញថា មានជំនាញបៃតងជាច្រើន ដែលកំពុងមានតម្រូវការ ក្នុងនោះមានដូចជា ជំនាញរៀបផែនការសកម្មភាពអាកាសធាតុ, ការអប់រំប្រកបដោយចីរភាព, ការបំភាយកាបូន (Carbon emission), គណនីកាបូន (Carbon accounting), និរន្តរភាពសាជីវកម្ម (Corporate sustainability), បច្ចេកវិទ្យាព័ត៌មានបៃតង (Green IT), ការរចនាប្រព័ន្ធសូឡា និងជំនាញជាច្រើនទៀត។

លទ្ធផលនៃការស្រាវជ្រាវរបស់ LinkedIn បានបង្ហាញថា ជំនាញ និងការងារបៃតងទាំងនេះ គឺមានភាពធន់ក្នុងដំណាក់កាលសេដ្ឋកិច្ចដែលមានភាពមិនប្រាកដប្រជា ខណៈទិន្នន័យដែលបានសិក្សាក្នុងប្រទេសចំនួន ៤៨ បង្ហាញថា ជំនាញបៃតង គឺមានអត្រាជ្រើសរើសបុគ្គលិកច្រើនជាងជំនាញឯទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)