អត្ថប្រយោជន៍នៃការអប់រំចិត្តសម្រាប់យុវជន ដើម្បីជោគជ័យក្នុងការសិក្សា និងការងារ

យុវជន ជា​វ័យមួយដែលទទួលរងសម្ពាធដោយការផ្លាស់ប្តូរលឿន ទំហំនៃទំនួលខុសត្រូវចាប់ផ្តើមកើនឡើង​ សម្ពាធពីលទ្ធផលនៃការសិក្សា ភាពចម្រុះនៃការទទួលបានព័ត៌មានលើសលប់​ ក៏​ដូចជាការចូលរួមក្នុងសង្គម និងភាពប្រកួតប្រជែងនៃការងារ។ ទាំងអស់នេះបានរុញច្រានឱ្យយុវជន បាត់បង់តុល្យភាពនៃការធ្វើសកម្មភាពរវាងភាពចាំបាច់ និងចំណូលចិត្ត, ដូច្នេះការគ្រប់គ្រង់ស្រេ្តសជារឿងមួយចាំបាច់​​ ព្រោះយុវជនជាវ័យមួយត្រូវការឱ្យមានការថែទាំទៅកាន់ផ្លូវអារម្មណ៍។

តាមរយៈគេហទំព័រ Allsaints បានបង្ហាញគន្លឹះមួយចំនួនសម្រាប់យុវជនអនុវត្តក្នុង​ការអប់រំចិត្ត ឬការរឮកដឹង ៖

និយមន័យ នៃការអប់រំចិត្ត ៖ ការអប់រំចិត្ត គឺជាសកម្មភាពដែលមានភាពសាមញ្ញៗ ប៉ុន្តែរួមចំណែកទៅក្នុងការរក្សាស្មារតីឱ្យស្ថិតក្នុងបច្ចុប្បន្នភាព បណ្តុះដល់ការបើកចិត្ត ការឆ្លុះបញ្ចាំងដោយគ្មានការវាយតម្លៃ ហើយធ្វើយ៉ាងណាឱ្យឆ្លើយតបនឹងការពង្រឹងសុខភាពផ្លូវចិត្តទាំងក្នុងរយៈ​ពេលវែង និងពេលខ្លី​ តួយ៉ាងដូចជាការជម្រះភាពមន្ទិលនៅក្នុងខួរក្បាល ការដោះស្រាយនឹងភាពតានតឹង ជៀសចាកពីអាការស្រេ្តស រួមទាំងសម្រេចឱ្យបាននូវការសង្រួមស្មារតី​ និងបន្ថយអាការសស្លន់សស្លោជាដើម។

អត្ថប្រយោជន៍សម្រាប់យុវជន ៖ សម្រាប់យុវជនដែលយកចិត្តទុកដាក់លើការថែទាំចិត្ត ឬក៏បានអនុវត្តន៍សកម្មភាពដែលអប់រំចិត្តបានជាប់លាប់ ពួកគេអាចនឹងទទួលបានគុណសម្បត្តិជាវិជ្ជមានដូចជា កាត់បន្ថយស្រ្តេស និងភាពតានតឹង, អភិវឌ្ឍន៍សមត្ថភាពផ្តោត និងការផ្ចង់ស្មារតី ភាពវិវិត្តនៃការប្រើប្រាស់សមត្ថភាពផ្នែកអារម្មណ៍, រក្សាភាពធន និងការទ្រទ្រង់នៅពេលមានបញ្ហាកើតមាន, បង្កើនគុណភាពគេង, ពង្រឹងជំនាញក្នុងការចុះចូលក្នុងសង្គម និងឱកាសនៃការទទួលបានលទ្ធផលវិជ្ជមានពីការសិក្សា។ ជារួមការអប់រំចិត្ត ត្រូវការឱ្យអនុវត្តន៍ និងការយកចិត្តទុកដាក់រាល់សកម្មភាពប្រចាំថ្ងៃដែលបានធ្វើ ដើម្បីឱ្យសតិមានការរឮកដឹង ដែលអាចនាំឱ្យមានសមត្ថភាពខ្ពស់ក្នុងការពង្រឹងការចងចាំ និងបន្សាំនឹងការផ្លាស់ប្តូរ ក៏ដូចជាការបត់បែន។

ការអនុវត្ត ៖ ការចាប់ផ្តើមអនុវត្តន៍ គឺមានច្រើនវិធីដូចជា ការធ្វើតាមបច្ចេកទេស ការណែនាំក្នុងការដកដង្ហើម ការធ្វើសមាធិ ឬក៏ការចូលរួមវគ្គសិក្សានិងអនុវត្តន៍បែបផ្លូវការណាមួយ មិនថាជាវគ្គខ្លីៗ ការចូលរួមសិក្ខាសិលា និងនៅក្នុងថ្នាក់រៀនជាដើម។

អ្វីដែលអាណាព្យាបាលអាចធ្វើបាន ៖ ការជួយគាំទ្រសុខភាពផ្លូវចិត្តកូនៗ ឬក៏យុវជន មិនចាំបាច់រង់ចាំរហូតដល់ក្លាយជាអ្នកជំនាញនោះទេ សូម្បីតែជំហានតូចៗ ក៏អាចរួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងធំចំពោះអាកប្បកិរិយាយុវជនបានដែរ តាមរយៈការក្លាយខ្លួនជាគំរូឱ្យកូនបានឃើញដោយអនុវត្តន៍ការសមាធិជាប្រចាំ ហើយបង្ហាញឱ្យកូនៗបានឃើញ។ មួយវិញទៀតការបង្កើតបរិយាកាស ដែលមានផាសុកភាព និងធ្វើសកម្មភាពប្រចាំថ្ងៃ ដោយមិនប្រញាប់ប្រញាល ប៉ុន្តែមានស្មារតីរឮកដឹងក្នុងខ្លួន និងការលើកទឹកចិត្តឱ្យកូនៗចូលរួមហ្វឹកហាត់បន្ថែមនៅសាលា ឬក៏នៅវគ្គខ្លីៗណាមួយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...