ប៉ាគីស្ថានដាក់ដំណើរការគ្រូបង្រៀន AI ជាលើកដំបូងក្នុងសាលារៀន

សាលាឯកជនមួយក្នុងទីក្រុងការ៉ាជី បានដាក់ដំណើរការគ្រូបង្រៀន AI ជាស្ត្រីដំបូងគេរបស់ប្រទេសប៉ាគីស្ថាន ដែលជាការបោះជំហាន យ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសនេះ។

យោងតាម propakistani ដែលជាសារព័ត៌មានក្នុងស្រុករបស់ប៉ាគីស្ថាន បានឱ្យដឹងថា គ្រូបង្រៀន AI ដែលមានឈ្មោះថា Ainee ត្រូវបានដាក់ដំណើរការជាលើកដំបូងក្នុងសាលារៀន​ឯកជនមួយក្នុងតំបន់ Gulshan-e-Iqbal នៃទីក្រុង Karachi ។

គ្រូបង្រៀន AI ឈ្មោះ Ainee ។

គ្រូបង្រៀន AI នេះ ត្រូវបានរចនាឡើង ដើម្បីជួយបង្រៀនថ្នាក់ទី៥ លើមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសា ដោយអាចឆ្លើយរាល់សំណួរ ដែលសិស្សបានសួរ។ លើសពីការបង្រៀន គ្រូបង្រៀន AI ដែលជាស្ត្រីនេះ អាចតាមដានវឌ្ឍនភាពការសិក្សារបស់សិស្ស និងកែសម្រួលមេរៀន ដោយផ្អែកលើល្បឿននៃការសិក្សារបស់សិស្សម្នាក់ៗ។

គ្រូបង្រៀន AI នេះ បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទំនើបបំផុតក្នុងប្រទេសនេះ ដើម្បីជួយក្នុងការបង្រៀន និងផ្ដល់ឱ្យសិស្សនូវបទពិសោធន៍សិក្សាផ្ទាល់ខ្លួនបែបថ្មី។

គួរជម្រាបថា កាលពីដើមខែ តុលា ដើម្បីដោះស្រាយបញ្ហាទុក្ខលំបាករបស់មនុស្ស ៣២,៥ លាននាក់ ដោយសារជំងឺលើសឈាម ប៉ាគីស្ថាន បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា Heart Line Chatbot ក្នុងការសម្រួលការងារគ្រូពេទ្យ ដោយបានដាក់ដំណើរការក្នុងសន្និសីទប្រចាំឆ្នាំលើកទី២៧ នៃសម្ព័ន្ធជំងឺលើសឈាមប៉ាគីស្ថាន (PHL) ។

Chatbot ដែលត្រូវបានបង្កើតឡើង ក្រោមគម្រោង Discovering Hypertension មានគោលបំណង ណែនាំអ្នកជំងឺលើសសម្ពាធឈាមពីព័ត៌មានមូលដ្ឋាន រហូតដល់វិធីសាស្ត្រព្យាបាល ដោយផ្ដល់ជូននូវដំណោះស្រាយឌីជីថល ដែលកំពុងមានតម្រូវការច្រើនក្នុងប្រទេសនេះ ខណៈបច្ចុប្បន្ន អ្នកជំងឺលើសឈាមត្រឹមតែ ១១ភាគរយប៉ុណ្ណោះ ដែលស្ថានភាពស្ថិតក្រោមការគ្រប់គ្រង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)