របៀបសន្ទនានិងបង្កើនភាពស្និទ្ធស្នាល រវាងយុវជន ជាមួយអ្នកអាណាព្យាបាល

ទំនាក់ទំនងរវាងក្មេងវ័យជំទង់ជាមួយនឹងអ្នក​អាណាព្យាបាល បានក្លាយជាចំណុចដ៏អៀនប្រៀនរបស់យុវជនសម័យនេះ ខណៈការសន្ទនា ដើរតួនាទីយ៉ាងសំខាន់ដើម្បីសុំឱ្យអ្នក​អាណាព្យាបាលគាំទ្រពេលខ្លួនត្រូវការសម្រេចនូវអ្វីដែលខ្លួនប៉ងប្រាថ្នា។ តាមរយៈគេហទំព័រ Kidshealth បានបង្ហាញគន្លឹះមួយចំនួនក្នុងចាប់ផ្តើមនិយាយ និងការបង្កើនភាពស្និទ្ធស្នាលជាមួយម្តាយឪពុក ឬអ្នកអាណាព្យាបាល ។ 

១. និយាយពីនេះពីនោះប្រចាំថ្ងៃ ៖ ក្នុងនាមជាកូន គួរតែបង្កើតទម្លាប់មួយដែលនិយាយទៅកាន់អ្នក​អាណាព្យាបាលអំពីរឿងរ៉ាវដែលខ្លួនបានជួបប្រទះប្រចាំថ្ងៃ ប្រាប់ឪពុកម្តាយអំពីចំណុចល្អៗរបស់ខ្លួនឯង ដូចជាពិន្ទុដែលទទួលបានពីសាលា ឬរឿងកំប្លែងដែលមិត្តរបស់ខ្លួនបានប្រាប់នៅសាលាជាដើម។ កាលដែលមានទម្លាប់និយាយគ្នាប្រចាំថ្ងៃ ជួយឱ្យមានភាពស្និទ្ធស្នាលជាមួយអាណាព្យាបាលច្រើនជាងមុន ហើយនៅពេលជួបប្រទះនូវរឿងអ្វីមួយ គឺរឹតតែផ្តល់នូវភាពងាយស្រួលក្នុងការស្នើសុំជំនួយ ឬក៏ពិភាក្សាជាមួយម្តាយឪពុក។

២. រៀបរាប់អំពីបញ្ហាដែលកើតមានប្រចាំថ្ងៃ ៖ ក្មេងជំទង់ខ្លះគិតថា ការចែករំលែកបញ្ហា អាចនឹងធ្វើឱ្យឪពុកម្តាយអាក់អន់ចិត្ត ឬក៏បារម្ភខ្លាំង ប៉ុន្តែត្រូវចាំថា អ្នក​អាណាព្យាបាល ឬឪពុកម្តាយមានសមត្ថភាពផ្លូវចិត្តគ្រប់គ្រាន់ក្នុងការគ្រប់គ្រង មិនថារឿងទាំងនោះតូចក្ដី ធំក្ដី។ ប្រសិនបើឃើញថា ឪពុកម្តាយហាក់មានមន្ទិល គឺបញ្ជាក់ឱ្យឃើញថា ពួកគាត់បានយកចិត្តទុកដាក់ជាមួយកូន និងមានក្ដីស្រឡាញ់ពិតចំពោះកូនៗ។

៣. និយាយអំពីអ្វីដែលកំពុងព្រួយបារម្ភ ៖ ប្រសិនបើកំពុងមានក្ដីបារម្ភចំពោះអ្វីមួយ សូមអនុញ្ញាតឱ្យអ្នក​អាណាព្យាលមានឱកាសដឹងអំពីបញ្ហារបស់ខ្លួន ពីព្រោះគ្រាន់តែនិយាយអំពីអ្វីដែលខ្លួនកំពុងតែបារម្ភ ក៏អាចជួយឱ្យក្ដីបារម្ភទាំងនោះបានធូរស្រាលមួយចំណែកដែរ។ ពីព្រោះអ្នក​អាណាព្យាបាល ឬឪពុកម្តាយអាចនឹងមានលទ្ធភាពជាងក្នុងការដោះស្រាយបញ្ហា។

៤. និយាយរឿងក្នុងចិត្ត ៖ ការនិយាយរឿងក្នុងចិត្តចេញមកក្រៅ ជួយឱ្យស្គាល់ខ្លួនឯងកាន់តែច្រើនជាងមុន ហើយក៏ជួយឱ្យគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានប្រសើរថែមមួយកម្រិតទៀត។ អ្នក​អាណាព្យាបាល ជាមនុស្សម្នាក់ដ៏សំខាន់ និងជាទីកន្លែងដ៏ល្អដែលអាចចែកចាយបានគ្រប់រឿង។ ក្រោយនិយាយរឿងក្នុងចិត្តជាមួយអ្នក​អាណាព្យាបាល គឺអាចនឹងរកឃើញនូវភាពរីករាយបន្ថែម ហើយអាចធ្វើជាខ្លួនឯងបានគ្រប់ពេលគ្រប់វេលា។

៥. ចំណាយពេលជាមួយម្តាយឪពុកធ្វើសកម្មភាពសប្បាយៗ ៖ ការចំណាយពេលនៅជាមួយអ្នក​អាណាព្យាបាលឱ្យ​បានច្រើន គឺជាការបង្កើតបរិយាកាសដ៏ល្អក្នុងការនិយាយគ្នាបានគ្រប់ពេល។ កូនៗ គួរស្នើឱ្យឪពុកម្តាយនាំទៅដើរកម្សាន្តនៅតាមសួន ទៅលេងហ្គេម លេងកីឡា ចម្អិនអាហារជាមួយគ្នា ឬក៏មើលភាពយន្តជាដើម។ ការចំណាយពេលជាមួយគ្នា ជួយបង្កើននូវភាពរីករាយនិងភាពស្និទ្ធស្នាល។ ដែលកត្តាទាំងនេះហើយ ជាឱកាសបើកចំហកិច្ចសន្ទនាទាំងរឿងធំ និងរឿងតូច៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%