កញ្ញា សេង ហ្គិចលី ៖ អាយុចន្លោះពី ២០ ទៅ៣០ឆ្នាំ ជាដំណាក់កាលសំខាន់ ក្នុងការអភិវឌ្ឍខ្លួនរបស់យុវជន

វ័យចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ជាដំណាក់កាលមួយដែលយុវជនត្រូវប្រឈមមុខ និងដោះស្រាយបញ្ហាថ្មីៗជាច្រើន ក្នុងជីវិត ទាំងការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។ ហេតុនេះ ទាមទារឱ្យយុវជន មានចំណេះដឹង បទពិសោធន៍ និងភាពធន់ក្នុងការប្រឈមនឹងបញ្ហា។ យ៉ាងណាក៏ដោយ ដើម្បីទទួលបានសមត្ថភាពនេះ ទាមទារឱ្យយុវជនពង្រឹង និងអភិវឌ្ឍខ្លួនជាប្រចាំ។

កញ្ញា សេង ហ្គិចលី ជាអ្នកនិពន្ធ និងអ្នកផលិតមាតិកាអប់រំ បានលើកឡើងនៅលើវេទិកាពិព័រណ៌សាកលវិទ្យាល័យ និងជំនាញ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះថា យុវជនកំពុងរៀនថ្នាក់វិទ្យាល័យ និងត្រៀមខ្លួនចូលសាកលវិទ្យាល័យ មិនត្រូវមើលឃើញខ្លួនឯង ត្រឹមតែរយៈពេល៤ឆ្នាំជានិស្សិតនោះទេ។ ប៉ុន្តែយុវជនត្រូវមើលឃើញខ្លួនឯង ចាប់ពីអាយុ ២០ ទៅ៣០ឆ្នាំ ជាអំឡុងពេលមួយដែលយើងត្រូវដុសខាត់សមត្ថភាពខ្លួនឯង និងធ្វើរឿងផ្សេងៗ ក្រៅពីការរៀនក្នុងសាកលវិទ្យាល័យ។ កញ្ញាបន្តថា ក្នុងដំណាក់កាលនេះ អ្វីដែលសំខាន់បំផុត គឺការវិនិយោគទៅលើដើមទន់​មានក្នុងខ្លួន ពិសេសគឺចំណេះដឹង ទោះជាមិនទាន់ដឹងច្បាស់ថា ខ្លួនឯងមានជំនាញអ្វីក៏ដោយ។

ទោះជាពេលនេះ មិនទាន់ដឹងថា ខ្លួនឯងមានជំនាញអ្វីក៏ដោយ ប៉ុន្តែការអភិវឌ្ឍចំណេះដឹង គឺមានសារៈសំខាន់ សម្រាប់យើងដែលជាយុវជន។

កញ្ញា ហ្គិចលី បានបញ្ជាក់ថា ការវិនិយោគលើខ្លួនឯងក្នុងរយៈពេល ១០ឆ្នាំនេះ អាចធ្វើឡើងតាមរយៈការអានសៀវភៅ អនុវត្តការងារជាក់ស្ដែង ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្ត និងប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗជាដើម។ កញ្ញាបន្ថែមថា ការប្រមូលបទពិសោធន៍ និងចំណេះដឹងនៅក្នុងវ័យនេះពិតជាសំខាន់ណាស់ សម្រាប់ធ្វើជាដើមទុនជីវិតនាថ្ងៃអនាគត។

បើតាម កញ្ញា សេង ហ្គិចលី ក្រៅពីការប្រមូលចំណេះដឹង បទពិសោធន៍ និងសមត្ថភាព យុវជនត្រូវកាត់បន្ថយការចំណាយពេលជាមួយបណ្ដាញសង្គម ដោយកំណត់ពេល និងកាលវិភាគលេងឱ្យបានច្បាស់លាស់។ កញ្ញាបន្តថា ក្នុងវ័យនេះ ប្រសិនបើយើងផ្ដោតលើខ្លួនឯង ផ្ដោតលើការរៀនបានច្រើន គឺជាការផ្ដោតលើការបណ្ដុះចំណេះដឹង។ ប៉ុន្តែប្រសិនបើយើងរវល់តាមដានបណ្ដាញសង្គម មើលនេះមើលនោះ អាចធ្វើឱ្យយើងបែកអារម្មណ៍ យើងមិនបានផ្ដោតទៅលើការរៀនរបស់យើងនោះទេ។

សមត្ថភាពរបស់យើង ទាមទារការសន្សំម្ដងបន្តិចៗ ហើយនៅក្នុងដំណើរនោះ យើងអាចមានថ្ងៃដែលយើងនឿយហត់ និងមិនបានធ្វើអ្វីតាមការរំពឹងទុក ប៉ុន្តែកុំបារម្ភអី ថ្ងៃស្អែកចាប់ផ្ដើមធ្វើឡើងវិញម្ដងទៀត ព្រោះយើងជាមនុស្ស មានពេលខ្លះយើងធ្វើខុស ធ្វើត្រូវ ឬក៏ពេលខ្លះ យើងធ្វើមិនអាចធ្វើទៅតាមអ្វីដែលយើងចង់ក៏ពិតមែន ប៉ុន្តែមានសតិដឹងរំលឹកខ្លួនឯង ជាប្រចាំ និងស្មារតីអត់ធ្មត់ជាប្រចាំ, នេះជាការបញ្ជាក់របស់កញ្ញា សេង ហ្គិចលី។

ក្រៅពីការសិក្សា និងអភិវឌ្ឍខ្លួន កញ្ញា ហ្គិចលី បានផ្ញើសារទៅកាន់សិស្សានុសិស្សគ្រប់គ្នាថា ក្នុងការសិក្សានៅសាកលវិទ្យាល័យ បើដឹងថា ខ្លួនឯងរៀនជំនាញខុស ប្ដូរកាន់តែលឿនកាន់តែល្អ។ លើសពីនេះ យុវជន ត្រូវផ្ដោតលើការរៀនជំនាញទន់ខាងក្រៅ ហើយរំលឹកខ្លួនឯងជានិច្ចថា តម្លៃការខិតខំប្រឹងប្រែង និងភាពអត់ធ្មត់របស់យើង វានឹងហុចផលឱ្យយើងមកវិញនៅថ្ងៃណាមួយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។