ក្រសួងអប់រំរៀបចំការប្រឡងសិស្សពូកែនៅពាក់កណ្តាលខែមិថុនា ក្នុងបំណងពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយ​គ្រោង​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងបំណង​ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌។

បើតាមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និ​ងកីឡា ការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

តាមការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៣នេះ ក្រសួងអប់រំបានជ្រើសរើសវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងខេត្តបាត់ដំបងដែលជាមណ្ឌលប្រឡងសិស្សពូកែ ប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស។ ក្រោយដំណើរការប្រឡងសិស្សពូកែទូទាំងប្រទេសរួចរាល់ ប្រតិភូប្រចាំរាជធានីខេត្តនីមួយៗនឹងនាំបេក្ខជនសិស្សពូកែធ្វើដំណើរតាមរម្មណីយដ្ឋានកែច្ឆៃ ធម្មជាតិ និងវប្បធម៌។

យោង​តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសបានកំណត់យក ២កម្រិតថ្នាក់ គឺថ្នាក់ទី៩ និងទី១២។ ចំណែកវិញ្ញាសាប្រឡងរួមមានផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ ប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដោយគិតតាមកម្មវិធីសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ សម្រាប់ការប្រឡងសិស្សពូកែថ្នាក់ទី៩ និងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សម្រាប់ការប្រឡងសិស្សពូកែថ្នាក់ទី១២។

ចំពោះជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវទទួលបានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា រួមមាន ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់,  មេដាយមួយគ្រឿង សម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ និងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់ រួមទាំងប្រាក់រង្វាន់តាមចំណាត់ថ្នាក់។ បេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេស ក៏អាចមានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀតពីសប្បុរសជន។

គួរជម្រាបជូនថា ការប្រកាសលទ្ធផលប្រឡងសិស្សពូកែទូទាំងប្រទេស ការចែកវិញ្ញាបនបត្រ និងចែករង្វាន់ជ័យលាភីសិស្សពូកែទូទាំងប្រទេស នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។