ក្រសួងវប្បធម៌ ជ្រើសរើសសិស្ស និស្សិត មន្រ្តីរាជការស៊ីវិលឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌ ៦០កន្លែង

ភ្នំពេញ – ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសប្រឡងជ្រើសរើសសិស្ស និស្សិត មន្រ្តីរាជការស៊ីវិលឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣ សរុបចំនួន ៦០កន្លែង។ ក្នុងនោះ ថ្នាក់រដ្ឋបាលកណ្ដាល ៣៦កន្លែង និងថ្នាក់មន្ទីររាជធានីខេត្តចំនួន ២៤កន្លែង។

លក្ខខណ្ឌនៃការប្រឡងជ្រើសរើស រួមមាន បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ។ ចំពោះបេក្ខជនជាសិស្ស និស្សិតការកំណត់អាយុ សម្រាប់ក្របខណ្ឌប្រភេទ «ក» បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ (កើតឆ្នាំ១៩៨៨), បេក្ខជនដែលមានសញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ (កើតឆ្នាំ១៩៨៣), បេក្ខជនដែលមានកម្រិតបណ្ដុះបណ្ដាលចាប់ពីសញ្ញាបត្រថ្នាក់បណ្ឌិត ឡើងទៅត្រូវលើកលែងលក្ខខណ្ឌអាយុ។ ចំពោះ ក្របខណ្ឌប្រភេទ «ខ» បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង/ស្ថាតកបត្រសិល្បៈ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ (កើតឆ្នាំ១៩៩៥)។

លក្ខខណ្ឌចំពោះបេក្ខជនជាមន្រ្តីរាជការស៊ីវិល រួមមាន លក្ខខណ្ឌអាយុត្រូវបានលើកលែង, ត្រូវមានសញ្ញាបត្រស្របតាមមុខជំនាញ-ឯកទេស, ត្រូវមានលិខិតអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងពីប្រធានបទក្រសួង-ស្ថាប័នសាម៉ី និងត្រូវអនុញ្ញាតឱ្យផ្ទេរក្របខណ្ឌ ឬផ្លាស់ប្ដូរកន្លែងធ្វើការនៅពេលប្រឡងជាប់ជាស្ថាពរ។ ក្នុងនោះ បេក្ខជនជាមន្រ្តីរាជការដែលប្រឡងជាប់ជាស្ថាពរ និងត្រូវបានរក្សាទុកអតីតភាពការងារជូនតែមិនរក្សាមុខតំណែង-តួនាទីឡើយ។

វិញ្ញាសាប្រឡង ម៉ោងទី១ រួមមាន កម្រិតឧត្តម ក្របខណ្ខ «ក» និងមធ្យម ក្របខណ្ឌ «ខ» រួមមាន ភាសាអង់គ្លេស (ខ្លឹមសារទាក់ទងនឹងវិស័យវប្បធម៌) រយៈពេល២ម៉ោង។ ក្នុងនោះ ម៉ោងទី២ កម្រិតឧត្តម ក្របខណ្ខ «ក» និងមធ្យម ក្របខណ្ឌ «ខ» រួមមាន មុខជំនាញ-ឯកទេស (សម្រាប់និស្សិត) រយៈពេល២ម៉ោង, ចំណេះដឹងទូទៅនីតិមុខងារសាធារណៈ (សម្រាប់មន្រ្តីរាជការ) រយៈពេល២ម៉ោង, នាដសាស្រ្ត (កម្រិតមធ្យម ជំនាញល្ខោនបាសាក់ ល្ខោនយីកេ និងរបាំប្រពៃណី) អនុវត្តផ្ទាល់ រយៈពេល ៥នាទីក្នុង១នាក់។

កាលបរិច្ឆេទទទួលពាក្យឈ្មោះសុំសិទ្ធិ្ធប្រឡង គិតចាប់ពីថ្ងៃផ្សាយពីដំណឹងតទៅ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច។ បេក្ខជនដែលចាប់អារម្មណ៍អាចទាញយកពាក្យសុំសិទ្ធប្រឡងតាមរយៈតំណភ្ជាប់ https://bit.ly/40LQELv និងត្រូវបំពេញពាក្យដោយដៃ ចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃ និងមកដាក់ពាក្យដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកពីម៉ោង ៨ដល់ម៉ោង១១:៣០នាទី និងពេលរសៀលពីម៉ោង ២ដល់ម៉ោហ៥ល្ងាច នៅការិយាល័យបៀវត្ស-ក្របខណ្ឌ នាយកដ្ឋានបុគ្គលិក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាន់ទី៣ (បន្ទប់លេខ ៣០១)។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ០១១ ៦៣២ ២០២/០៩៩ ៥០១ ៥០០។

គួរជម្រាបជូនថា ចំពោះបេក្ខជនជានារី ជនពិការ អ្នករស់នៅតំបន់ដាច់ស្រយាល ជនជាតិដើមភាគតិច និងមន្រ្តីជាប់កិច្ចសន្យាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបានផ្ដល់អាទិភាព និងលើកទឹកចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...