សន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ចាប់ផ្តើមជាផ្លូវការដើម្បីពង្រឹងគុណភាពអប់រំប្រកបដោយបរិយាបន្ន និងនវានុវត្តន៍

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) ក្រោមមូលបទ៖ «ការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យា៖ ឧបករណ៍ក្នុងការកែទម្រង់ការអប់រំ»  ដើម្បីពង្រឹងគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើម​ហើយ ដោយនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកអប់រំ អ្នកគ្រប់គ្រង អ្នកដឹកនាំគំនិត និងនិស្សិត ជាង ១៥០០នាក់ចូករួម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) ផ្តល់ជូនអ្នកអប់រំនូវជំនាញ ចំណេះដឹង និងធនធានដែលត្រូវការដើម្បីណែនាំ និងដឹកនាំសិស្សានុសិស្សរបស់ពួកគេឆ្ពោះទៅរកភាពជោគជ័យ នៅក្នុងពិភពលោកដែលពោរពេញទៅការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួតជាមួយនឹងដោយបច្ចេកវិទ្យា។ លើសពីនេះ ក៏ផ្តោតលើការធ្វើឱ្យទំនើបកម្មនៃវិធីសាស្រ្តបង្រៀន ការបង្កើតបរិយាកាសសិក្សាប្រកបដោយបរិយាបន្នសម្រាប់សិស្សានុសិស្ស និងរួមបញ្ចូល និងដោះស្រាយបញ្ហាប្រឈម និងដំណោះស្រាយនៅក្នុងវិស័យអប់រំនៅងកម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន មានប្រសាសន៍ថា អ្នកអប់រំដើរតួនាទីសំខាន់ក្នុងការកសាងអនាគតរបស់ប្រទេសជាតិ និងទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ស្តង់ដានៃការអប់រំអប់រំ។ អ្នកឧកញ៉ា បន្តថា សន្និសីទលើកដំបូងនេះ ដើរតួជាវេទិកាបណ្តាញដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ្នកអប់រំ ជាពិសេសលោកគ្រូ អ្នកគ្រូ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ ចែករំលែកការអនុវត្តល្អបំផុត និងសហការលើគំនិតផ្តួចផ្តើមនាពេលអនាគត។

សម្រាប់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ដែរថា ឌីជីថលនិងបច្ចេកវិទ្យា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងស្ទេម (STEM) ដើរតួនាទីសំខាន់នៅក្នុងថ្នាក់រៀនទំនើប ដើម្បីបង្កើនបទពិសោធសិក្សារបស់សិស្សានុសិស្ស។ ឯកឧត្តមបណ្ឌិតបន្តថា ការអប់រំមានគុណភាព គឺចាំបាច់ត្រូវបណ្ដុះឱ្យមានធនធានគ្រូបង្រៀនដែលមានគុណភាព និងគណៈគ្រប់គ្រងសាលាដែលមានទិសដៅច្បាស់លាស់ទាំងវិស័យសាធារណៈ និងឯកជន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងដែរថា គ្រូបង្រៀនពិតជាដើរតួនាទីសំខាន់ក្នុងការផ្តល់ការអប់រំដ៏មានតម្លៃបំផុតដើម្បីដឹកនាំសិស្សានុសិស្សទៅកាន់អនាគតដ៏ត្រចះត្រចង់។ ទន្ទឹមគ្នានេះ គ្រូបង្រៀនជាបុគ្គលដែលអស្ចារ្យ និងជាអ្នកជំរុញឱ្យក្ដីស្រមៃរបស់សិស្សានុសិស្សទទួលបានជោគជ័យ។

គួរជម្រាបជូនថា សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) នេះ ផ្តោតសំខាន់លើតួនាទីដ៏សំខាន់នៃបដិវត្តកម្មឌីជីថលនៃការអប់រំ។ ក្នុងកម្មវិធីនេះ ក៏មានការបង្ហាញអំពីបច្ចេកវិទ្យាដ៏ពេញនិយមមួយចំនួនដែលកំពុងតែផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនបែបប្រពៃណីដូចជា ការអប់រំតាមរយៈបញ្ញាសិប្បនិម្មិត (AI) ការសិក្សាបែបឯករាជ្យ ប្រព័ន្ធគ្រប់គ្រងថ្នាក់រៀន (LMS) តាមរយៈ Moodle និង Canvas ដែល។ នវានុវត្តន៍ទាំងនេះអាចឱ្យអ្នកអប់រំបង្កើតបរិយាកាសសិក្សាប្រកបដោយភាពរស់រវើក និងធ្វើឱ្យការអប់រំកាន់តែមានបរិយាបន្ន។ តាមរយៈការរួមបញ្ចូលឧបករណ៍ទាំងនេះ អ្នកអប់រំបង្កើនការចូលរួមរបស់សិស្សានុសិស្សនៅក្នុងថ្នាក់រៀន ពង្រឹងបទពិសោធសិក្សាផ្ទាល់ខ្លួន និងបង្កើតបរិយាកាសនៅក្នុងថ្នាក់រៀនឱ្យបានតែប្រសើរ និងសកម្មជាងមុន។

ភាពលេចធ្លោមួយទៀត នៃសន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) គឺការទស្សនាស្តង់ពិព័រណ៍របស់អ្នកឧបត្ថម្ភកម្មវិធី ដែលបង្ហាញពីបច្ចេកវិទ្យា និងធនធានអប់រំចុងក្រោយបង្អស់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ពួកគេក្នុងការផ្តល់បទពិសោធអប់រំឈានមុខគេនៅក្នុងប្រទេស ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងកម្មវិធីសិក្សា។ នៅក្នុងនោះ អ្នកអប់រំក៏នឹងបានស្វែងយល់បន្ថែមពីការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថលពីអ្នកឧបត្ថម្ភកម្មវិធីមកពីគ្រប់វិស័យ រួមមាន វិស័យអប់រំ គ្រឹះស្ថានបោះពុម្ព ចំណីអាហារ ឌីជីថល និងបច្ចេកវិទ្យា ដឹកជញ្ជូន ធនាគារ និងហិរញ្ញវត្ថុ និងច្រើនទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *