៧ចំណុច​ដើម្បីភាពជោគជ័យ​ក្នុង​ការសិក្សា ក៏​ដូចជា​ការងារ

មនុស្សគ្រប់រូបតែងតែប្រាថ្នា​នូវភាពជោគជ័យ​ មិន​ថា​នៅ​ក្នុងការ​សិក្សា ក៏​ដូចជា​ការងារនោះទេ ។ តែយ៉ាងណាក៏ដោយ​ភាពជោគជ័យ​ មិន​មែន​ចេះតែរត់​មក​រក​យើង​ងាយៗឡើយ ប្រសិន​បើ​គ្មាន​ការ​ខិតខំប្រឹងប្រែង និង​ការ​កំណត់​គោលដៅ​នោះ។

លោកស្រី សាត សារិទ្ធ ប្រធានផ្នែកធនធាន​មនុស្ស នៃក្រុមហ៊ុន​កូមីនខ្មែរ បានបង្ហាញ​នូវ​គន្លឹះ​ចំនួន៧ ដើម្បីទទួលបានជោគជ័យ​ក្នុង​ជីវិតសិក្សា និង​ជីវិតការងារ ៖

១.កំណត់គោលដៅ ៖ បើតាមប្រសាសន៍​លើក​ឡើង​​លោកស្រី សាត សារិទ្ធ ដើម្បី​ឱ្យ​ជីវិត​សិក្សា និង​ជីវិត​ការងារ​ជោគជ័យ​ ជាដំបូង​ចាំបាច់​ត្រូវ​កំណត់​គោលដៅជា​មុនសិនថា តើ​យើង​ចង់​ក្លាយ​ជាអ្វី ? និងចង់បន្តធ្វើអ្វី​នៅ​ថ្ងៃអនាគត? ការ​កំណត់គោល​ដៅ​ គឺជា​រឿង​សំខាន់ដើម្បី​សម្រេច​នូវ​កិច្ច​ការ​អ្វីមួយ​ ។ បើគ្មានគោលដៅច្បាស់លាស់ទេ យើង​នឹង​មិនអាចម្រេចសមិទ្ធផលបានទេ។

២.ការតាំងចិត្ត ៖ ក្រោយ​ពី​បាន​កំណត់គោលដៅ​រួចហើយ រឿងបន្ទាប់ដែលត្រូវ​ធ្វើ គឺការតាំងចិត្ត ។ ដើម្បីសម្រេច​បាន​នូវ​លទ្ធផលអ្វីមួយ​វាជា​រឿងពិបាក ដូច្នេះ​ការ​តាំងចិត្ត​ព្យាយាមមិនបោះបង់ នឹងធ្វើ​ឱ្យ​សម្រេច​គោល​ដៅ​នៅថ្ងៃណាមួយ។

៣.ទំនុកចិត្ត ៖ ទំនុក​ចិត្ត​ក៏​ត្រូវ​ចាត់ទុកថា​ជារឿង​សំខាន់មួ​យផងដែរ​ដើម្បីឆ្ពោះទៅ​កាន់ភាពជោគជ័យ ។ មិនថា នៅ​ក្នុង​ការ​សិក្សា ឬការងារនោះទេ ប្រសិន​បើ​យើង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង យើង​នឹង​មិន​អាច​សម្រេច​បាន​នូវកិច្ច​ការ​ជាទីគាប់ប្រសើរឡើយ ។ ការមានទំនុកចិត្ត​លើខ្លួន​ឯង មានទំនុកចិត្ត​ទៅ​លើចំណេះ ជំនាញរបស់ខ្លួន​ឯង នឹងធ្វើ​ឱ្យ​យើង​មានភាពក្លាហាន ដើម្បីឈាន​ទៅ​សម្រេចកិច្ច​ការ​ ឬគោលដៅ។

៤.ទំនាក់ទំនង ៖ ជាការ​កត់សម្គាល់របស់​លោកស្រី សាត សារិទ្ធ មនុស្ស​ដែលពូកែនិយាយ ពូកែមានទំនាក់ទំនង អនាគតរបស់ពួក​គាត់ គឺតែងតែរុងរឿង ។ លោកស្រីបញ្ជាក់ថា ការមានទំនាក់ទំនង​ល្អជាមួយ​អ្នក​នៅជុំវិញខ្លួន នៅ​ក្នុងសង្គមការងារ គឺជា​រឿងសំខាន់​ដែល​ត្រូវ​ពង្រឹង ដោយថា ប្រសិន​បើគ្មាន​ការ​ទំនាក់ទំនងទេ នោះគឺយើង​នឹង​មិនទទួល​បានជោគជ័យ​ឡើយ។

៥.មានវិន័យ ៖ អ្នក​គ្មាន​ថ្ងៃ​សម្រេច​គោលដៅ ​ឬ​ទទួល​បាន​ភាព​ជោគជ័យ​ឡើយ​ប្រសិន​​​បើ​​គ្មាន​វិន័យ​ក្នុង​ខ្លួន។ ការមានវិន័យចំពោះខ្លួនឯង ​នឹង​ជំរុញ​អ្នក​​ដើរ​ទៅ​ដល់​គោលដៅ។ បើតាម​ការ​លើក​ឡើងរបស់លោកស្រី សារិទ្ធ បើសិនជា​យើង​គ្មានការ​ដាក់វិន័យ ដាក់កំហិត​ចំពោះខ្លួន​ឯង នោះ​យើង​នឹង​មិន​អាច​មើលឃើញអនាគតទៅណា​នោះទេ ដូច្នេះវិន័យ គឺជា​រឿង​សំខាន់។

៦.ការគិតបែបវិជ្ជមាន ៖ ប្រសិនបើអ្នកដាក់អារម្មណ៍ទៅតែរឿងល្អៗ នោះអ្នកនឹងជួបតែរឿងល្អៗ ។ នៅពេលអ្នកអនុវត្តការគិតវិជ្ជមានទៅក្នុងជីវិត និង​ការងារ អ្នកនឹងសំគាល់ឃើញថា​ ភាពជោគជ័យ ប្រែក្លាយជាងាយស្រួល មិនដូចមនុស្សជាច្រើនគិតនោះទេ។

៧.Smart Work ៖ កាលពីមុន​គេ​តែប្រើពាក្យ Hard Working ប៉ុន្តែបច្ចុប្បន្ន គេប្រើពាក្យ Smart Work វិញម្តង ។ អ្នកដែលធ្វើ​កិច្ច​ការ​ដោយ​ប្រើភាពវៃឆ្លាត ឬ Work Smart គឺភាគច្រើន​គេចូលចិត្ត​ស្រាវជ្រាវ ចេះអភិវឌ្ឍចំណេះដឹងរ​បស់ខ្លួនឯង ចេះរកវិធីដើម្បីកែលម្អការងារដើម្បីសម្រេចគោលដៅឱ្យមានប្រសិទ្ធភាពដោយប្រើរយៈពេលតិច។ ដូច្នេះ​ប្រសិនបើ​យើងធ្វើកិច្ច​ការ​ដោយ​ភាពឆ្លាតវៃ នោះភាពជោគជ័យនឹង​កាន់តែខិតមកជិតយើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...