កញ្ញា រិទ្ធី លំអរកេស គឺជាសិល្បៈករឯករាជ្យម្នាក់នៅប្រទេសកម្ពុជា, នៅក្នុងកម្មវិធី TEDxRUPP កាលពីពេលថ្មីៗនេះ លំអរកេស និយាយថា រូបនាងធ្លាប់ជាក្មេងស្រីដក់ជាមួយនឹងប្រយោគមួយឃ្លាថា «ទ្រាំ» រាល់គ្រប់ស្ថានភាព ទោះបីជាក្នុងករណីនាងមិនបានប្រព្រឹត្តិកំហុសឆ្គងអ្វីក៏ដោយ ហើយនាងក៏ធ្លាប់ជាបុគ្គលដែលមិនហ៊ានបដិសេធនូវអ្វីដែលនាងមិនពេញចិត្តផងដែរ រហូតឈានដល់មានបញ្ហាផ្លូវចិត្ត ។ ប៉ុន្តែនាពេលបច្ចុប្បន្ន លំអរកេស បានកែប្រែស្ថានការណ៍ទាំងនោះបានប្រសើរជាងមុន។
តាមការឱ្យដឹងពីកញ្ញា រិទ្ធី លំអរកេស ស្ថិតក្នុងដំណាក់កាលបញ្ហាផ្លូវចិត្ត នាងបានបាត់បង់នូវការគោរពចំពោះខ្លួនឯង កាត់បន្ថយនូវក្ដីស្រឡាញ់ និងការថែទាំខ្លួនឯង និងងាយទុកចិត្តអ្នកដទៃ។ ជាការឆ្លើយតបនឹងស្ថានភាពនេះ លំអរកេស បានត្រឡប់ទៅឆ្លុះបញ្ចាំងរាល់បញ្ហាជីវិតតាំងតែពីនៅតូច និងសមិទ្ធផលដែលបានសាង។ កញ្ញាបញ្ជាក់ថា ការដែលធ្វើបែបនេះ គឺដើម្បីរកឱ្យឃើញនូវឬសគល់នៃបញ្ហា និងស្វែងរកខ្លួនឯងត្រឡប់មកវិញដោយដំណោះស្រាយល្អៗ។
កញ្ញា រិទ្ធី លំអរកេស
“ដើម្បី រំឮកខ្លួនឯង ខ្ញុំបានត្រឡប់ទៅមើលស្នាដៃចាស់ៗ ដែលបានធ្វើកន្លងមក “

លំអរកេស បន្ថែមថា កាលដើមឡើយ នាងពុំហ៊ាននិយាយការពារខ្លួនទេ រាល់ពេលគេប្រើប្រាស់នាងជាឧបករណ៍ដើម្បីសើចកម្សាន្ត ហើយបែរជាគិតថាវាជាភាពឆោតល្ងង់របស់នាង។ ប៉ុន្តែពេលបច្ចុប្បន្ន នាងតែងប្រាប់នូវអ្វីដែលយល់ថា មិនមានផាសុកភាព។ ហេតុផលនេះហើយ វាបានបង្ហាញពីអត្រានៃការចេះស្រឡាញ់ខ្លួនឯងមានច្រើនជាងមុន និងចាប់ផ្តើមចេះរស់នៅដោយដាក់ព្រំដែនការពារខ្លួនបានច្រើនជាងមុន។
កញ្ញា រិទ្ធី លំអរកេស
“ខ្ញុំបានប្តូរទម្លាប់នៃការរស់នៅ ដូចជា ស្មោះត្រង់នឹងខ្លួនឯង , មិនបង្ខំខ្លួនឯងឱ្យរឹងមាំតាមរយៈការសម្តែងមកក្រៅនោះទេ។ ខ្ញុំហ៊ាននិយាយថាទេ នូវអ្វីដែលខ្ញុំមិនចង់ធ្វើ ហើយមិនទ្រាំនឹងបញ្ហាដែលមិនគួរទ្រាំ”

រិទ្ធី លំអរកេស បន្ថែមថា ការឈឺចាប់អាចមិនមែនមកពីរបួសថ្មីទេ វាអាចបណ្តាលមកពីរបួសចាស់ ដែលធ្វើឱ្យអ្នកកប់ទុកក្នុងចិត្ត។ វាអាចនឹងមិនមែនជារឿងងាយស្រួល ដែលត្រូវចំណាយពេលទៅសើរើ រឿងចាស់ឡើងវិញ ប៉ុន្តែវាជាវិធីមួយដែលជួយផ្តល់នូវដំណោះស្រាយធ្វើឱ្យសុខភាពផ្លូវចិត្តបានប្រសើរឡើងវិញ។ ទាំងនេះជាការសម្រេចចិត្តមួយ និងការអនុវត្ត របស់ រិទ្ធី លំអរកេស ដែលអាចជួយសង្រ្គោះជីវិតនាងបាន។ ប៉ុន្តែកញ្ញាក៏មិនភ្លេចដែរ នូវការរកជំនួយពីមជ្ឈដ្ឋានខាងក្រៅ ដូចជា ព័ត៌មានបន្ថែមនៅលើអ៊ីនធឺណិត ជួបអ្នកប្រឹក្សា និងនិយាយជាមួយមិត្តភ័ក្ដ្រជាដើម៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...
អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...
អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...





























