ភ្នំពេញ – ជាទូទៅសិស្សតែងតែមានអារម្មណ៍ភិតភ័យនៅពេលជិតប្រឡង ឬមុននឹងវិញ្ញាសារចេញដល់ដៃរបស់ខ្លួន ។ ជាការកត់សម្គាល់របស់អ្នកជំនាញអប់រំ ភាគច្រើនសិស្សដែលភ័យ គឺសិស្សដែលចេះកម្រិតមធ្យម ខណៈសិស្សដែលចេះខ្លាំង និងសិស្សអត់ចេះសោះ គឺពួកគេមិនភ័យនោះទេ។
លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community បានលើកឡើងថា ប្រសិនបើសិស្សមានអារម្មណ៍ភ័យចំពោះការប្រឡង មានន័យថា សិស្សនៅមិនទាន់ច្បាស់លាស់ក្នុងចិត្តនោះទេ, លោកថា បើសិនជាសិស្សចង់កាត់បន្ថយការភ័យត្រូវតែធ្វើឱ្យខ្លួនឯងច្បាស់លាស់ក្នុងចិត្ត គិតថានឹងប្រឡងជាប់តែម្ដង ហើយត្រូវអនុវត្តមេរៀនឱ្យបានច្រើន។ ជាពិសេស ដើម្បីបំបាត់ភាពភ័យខ្លាច គឺយើងដឹងច្បាស់ថាខ្លួនឯងភ័យ ហើយឈប់ខ្វល់ពីភាពភ័យខ្លាច ដោយផ្ដោតអាម្មណ៍ទៅលើការប្រឡងវិញ។

លោក គីម ដារ៉ា
“យើងដឹងថាយើងភ័យប៉ុន្តែឈប់ខ្វល់ពីវា ព្រោះជាទូទៅអ្នកណាឆ្លងកាត់អ្វីថ្មី គឺតែងតែភ័យ គ្រាន់តែថាការភ័យវាធ្វើឱ្យយើងភ័យកាន់តែខ្លាំង។ ប៉ុន្តែបើយើងមិនផ្ដោតទៅលើការភ័យ ហើយបែរមកផ្ដោតលើកិច្ចការងាររបស់យើងវិញ ការភ័យវាចាប់ផ្ដើមថយចុះដោយខ្លួនឯង”
ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់បន្ថែមថា ភាពភ័យខ្លាចកើតចេញមកពីការមិនចេះ មិនដឹង និងមិនស្គាល់ច្បាស់។ ចំពោះសិស្សដែលមិនចេះ គឺមិនភ័យនោះទេ ព្រោះគិតថាប្រឡងមិនជាប់ ហើយទៅប្រឡងមិនឱ្យអវត្តមាន។ ចំណែក សិស្សដែលចេះ ឆ្លងកាត់បទពិសោធន៍នៃការរៀនសូត្រច្បាស់លាស់ ក៏មិនភ័យខ្លាចក្នុងការប្រឡងដែរ។

.លោក គីម ដារ៉ា ក៏បានផ្តល់ដំបូន្មានដល់សិស្សានុសិស្សដែលត្រៀមប្រឡងដែរថា នៅពេលយើងដឹងច្បាស់ថាខ្លួនឯងភ័យអំឡុងពេលប្រឡង ប៉ុន្តែយើងព្យាយាមផ្ដោតលើការប្រឡង នោះខួរក្បាលរបស់យើងនឹងគិតលើរូបមន្ត គិតលើការប្រឡងដោយយកចិត្តទុកដាក់ ដែលអាចនាំឱ្យភាពភ័យខ្លាចនឹងចេញពីខ្លួនយើង ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2023
ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...






























