ភ្នំពេញ – ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា សាកលវិទ្យាល័យបញ្ញាជាតិ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។
អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំដល់សិស្ស និស្សិត និងយុវជនដែលមានបំណងបន្តការសិក្សាដែលមានជំនាញដូចជា គណនេយ្យ ទីផ្សារ គ្រប់គ្រង ហិរញ្ញាវត្ថុនិងធនាគារ ទេសចរណ៍ គ្រប់គ្រងសណ្ឋាគារ សេដ្ឋកិច្ចអភិវឌ្ឍន៍ រដ្ឋបាលធុរកិច្ចអន្តរជាតិ ព័ត៌មានវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ។ លើសពីនេះ ជំនាញបង្កើតកម្មវិធីកុំព្យូទ័រ តភ្ជាប់បណ្ដាញកុំព្យូទ័រ ភាសាអង់គ្លេស អក្សរសាស្ត្រអង់គ្លេស អប់រំភាសាអង់គ្លេស ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម នីតិសាស្ត្រ នីតិឯកជន នីតិអន្តរជាតិ នីតិសាធារណៈ រដ្ឋបាលសាធារណៈ និងវិទ្យាសាស្ត្រនយោបាយជាដើម ។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ, ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក រាជធានីភ្នំពេញ ។ ក្រោយជាប់ការប្រឡងរបស់ក្រុមការងារ បេក្ខជនត្រូវទទួលបន្ទុកបង់ថ្លៃសេវារដ្ឋបាល និងគោរពតាមលក្ខខណ្ឌផ្សេងៗរបស់សាកលវិទ្យាល័យបញ្ញាជាតិនៅពេលចុះឈ្មោះចូលរៀន។
បេក្ខជនគួរភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំអាហារូករណ៍១ច្បាប់ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តសង្ខេប(បិទរូបថតថ្មី៤x៦)១ច្បាប់ ។ បេក្ខជនត្រូវភ្ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ១ច្បាប់ អត្តសញ្ញាណប័ណ្ណ ឬសេចក្ដីចម្លងសំបុត្រកំណើត/សំបុត្របញ្ជាក់កំណើតថតចម្លង១ច្បាប់ រូបថតថ្មី ថតពីមុខមិនមានវ៉ែនតា និងមានផ្ទៃខាងក្រោយ (៤x៦ចំនួន៣សន្លឹក) ។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចធ្វើការទាញយកពាក្យអាហារូបករណ៍មកបំពេញតាមរយៈតំណភ្ជាប់ https://bit.ly/3C1gNuI ក្រោយបំពេញពាក្យត្រូវ upload ជាមួយឯកសារភ្ជាប់៖ https://forms.gle/wUQtQiow81xfJwy16 ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2026
យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2023
សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































