ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្មវិធីវេចនំអន្សម​រួមគ្នា ជាការ​ផ្សព្វផ្សាយ​ពីប្រពៃណីទំនៀមទម្លាប់ និង​បើក​ឱកាស​ឱ្យ​មានការ​ជួបជុំ​ជាលក្ខណៈ​គ្រួសារខ្មែរ

ភ្នំពេញ – មានប្រសាសន៍​ទៅ​កាន់ក្រុម​អ្នក​សារ​ព័ត៌មាន ក្នុង​ឱកាស​អញ្ជើញ​​ចូលរួម​កម្មវិធី «ភ្ជុំបិណ្ឌ ៖ តោះ​ទៅវេចនំអន្សមរួម​គ្នា» ដែល​រៀបចំ​ឡើង​ដោយ​សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នៅ​អគារ​ខេមរ៉ានី នាព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើក​ឡើងថា កម្មវិធី​នេះ ជា​កម្មវិធី​ដ៏​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​ពីអត្ថន័យប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ហើយ​ក៏​ជាកម្មវិធី​ នៃការ​កៀងគរ ឬ​បើក​ឱកាស​ដើម្បី​ឱ្យ​មានការជួបជុំ​ជាលក្ខណៈ​គ្រួសារ​ខ្មែរ​ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ​មាន​ប្រសាសន៍ថា ការ​វេចនំអន្សម គឺជា​ការ​នាំប្រជាពលរដ្ឋខ្មែរជួបជុំ​គ្នា​ក្នុង​លក្ខណៈជា​សង្គមខ្មែរ ក្នុង​ការ​រាប់អានគ្នាទៅវិញទៅមក ។ ឯកឧត្តម​បាន​រំលឹកថា ក្នុង​ដំណាក់​កាល​ទសវត្សរ៍ទី៨០ ពេល​នោះ​ ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជានៅ​មានកម្រិ​តនៅ​ឡើយ តែអ្វី​ដែល​សំខាន់​នាពេលនោះ នៅពេល​មានបុណ្យ​ទាន​ម្តងៗ គឺក្រុម​គ្រួសារ​មក​ជួបជុំ​គ្នាធ្វើ​ការ​វេចនំ​​ ដោយ​ការ​ធ្វើ​របៀបនេះ​មាន​នៅ​ក្នុង​ក្របខណ្ឌទូទាំង​ប្រទេស ហើយ​នៅ​តែបន្ត​មានមក​ទល់បច្ចុប្បន្ន។ ឯកឧត្តមបន្ថែមថា តែ​បើ​និយាយ​ពី​ក្របខណ្ឌរាជធានីភ្នំពេញវិញ ដោយសារ​ជីវភាព ដោយ​សារ​ការងារ​មមារញឹក ការ​ជួបជុំ​គ្នា​ជា​លក្ខណៈ​សហគមន៍​វេចអន្សម​ជុំគ្នា គឺ​មាន​តិច​ទៅៗ។

ឯកឧត្តម ហ៊ុន ម៉ានី

” អញ្ចឹងហើយ​ចំពោះ​ខ្ញុំ ខ្ញុំគិតថា ការរៀបចំគំនិតផ្តួចផ្តើម​របស់ប្អូនៗ​នៅ​ក្នុង​ការ​វេចអន្សមនេះ គឺជា​ការកត្តាមួយ​ដ៏​ល្អប្រសើរ ដែល​ក្នុងនោះ​ចំពោះអ្នករាជធានីភ្នំពេញមាន​សម្ពាធ​ចេញពី​ការងារ​ច្រើន… អាច​នាំ​ក្រុម​គ្រួសារមករីឡែស នាំកូន​មក​លេង​ផង មក​ជួបជុំ​គ្នា​ លក្ខណៈ​ជាពលរដ្ឋ​ខ្មែរ​ដូចៗគ្នា ដោយ​យក​ឱកាស​នេះ​មក​ស្គាល់គ្នា…”

ពាក់ព័ន្ធនឹង​ការ​វេចនំអន្សម​នេះដែរ ក្រោយ​ពី​ការ​ចូលរួម​វេចនំអន្សម​ដោយ​ផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែង​អារម្មណ៍រីករាយ ដោយថា កម្មវិធី «តោះ ទៅវេចនំអន្សមរួមគ្នា» ធ្វើ​ឱ្យ​ឯកឧត្តមស្រមៃឃើញ​កាលពី​នៅ​កុមារភាព ដោយ​នៅ​ពេលនោះ ឱ្យ​តែ​ដល់​បុណ្យ​ចូលឆ្នាំខ្មែរ ឬ​ក៏​ភ្ជុំបិណ្ឌ គឺពុកម៉ែមារមីង តែង​តែជួបជុំ​គ្នា ហើ​យពេលនោះ ឯកឧត្តម​ក៏​បាន​ចូលរួម​​ជួយ​វេចអន្សម ។

ឯកឧត្តម ហ៊ុន ម៉ានី

“ការ​ចូលរួម​វេចអន្សម​ដោយ​ដៃ​ខ្លួនឯង គឺធ្វើ​ឱ្យ​យើង​​មាន​ឱកាស​​ក្នុង​ការ​ស្វែង​យល់ថា ពីដំណាក់​កាលមួយ ទៅ​ដំណាក់​កាលមួយ​ ហើយ​គ្រឿងអ្វីខ្លះ​នៃការវេចខ្ចប់ មិនថាអន្សមចេក អន្សមជ្រូក នំគម និងនំបត់ ទាំង​៤នេះ​គឺជា​ប្រភេទ​នំ​ដែលត្រូវ​ទៅ​ជាមួយ​គ្នា​តែម្តង អត់មាន​មួយ​ខ្វះ​មួយ​បានទេ មិន​មែន​ស្រួល​ដូចយើង​គិតទេ…”

យ៉ាងណាក៏ដោយ​សម្រាប់​​កម្មវិធី «តោះ ទៅវេចនំអន្សមរួមគ្នា» ដែល​រៀបចំ​ដោយ​ ស.ស.យ.ក រាជធានីភ្នំពេញ នៅ​អគារ​ខេមរ៉ានី នេះ ឯកឧត្តម ហ៊ុន ម៉ានី យល់ឃើញថា វាបាន​ផ្តល់​​បរិយាកាស​មួយ​ឱ្យ​យើង​ស្វែង​យល់ពីវប្បធម៌ ប្រពៃណីយើង ក្នុង​បរិយាកាស នៃពិធី​ភ្ជុំបិណ្ឌរបស់យើង។

សូម​បញ្ជាក់ថា សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «ភ្ជុំបិណ្ឌ ៖ តោះ​ទៅវេចនំអន្សម​រួមគ្នា» នៅ​អគារខេមរ៉ានី ក្នុង​សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដោយ​សាធារណជន​អាច​ចូលរួម​កម្មវិធី​នេះ​បាន​ដោយ​សេរី ហើយ​អាច​ចូលរួម​​វេចនំអន្សម​ដោយផ្ទាល់ និង​ស្វែង​យល់ពី​នំ​ខ្មែរ និង​ដំណើរ​ការ​ នៃ​ការ​វេចនំ ការ​ចម្អិន​នំ ដែលដូនតាយើង​បានបន្សយល់ទុក ចាប់ពីនៅ​ថ្ងៃទី១៧ និង​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...