ឱកាសភ្ជុំបិណ្ឌប្រជាពលរដ្ឋខ្មែរគួរប្រកាន់យកឥរិយាបទធ្វើបុណ្យជុំគ្រួសារ

នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរគួរប្រកាន់យកឥរិយាបទធ្វើបុណ្យជុំគ្រួសារ ។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត យង់ ពៅ មានប្រសសន៍ថា មួយរយៈចុងក្រោយនេះឥរិយាបទប្រជាពលរដ្ឋក្នុងការជួបជុំគ្រួសារមិនបានគោរពតាមទំនៀមទម្លាប់ប្រពៃណី ដែល​មាន​ដូចជាជួបជុំឪពុកម្ដាយ ធ្វើបុណ្យជាមួយគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឡើយ តែបែរជាណាត់គ្នាជួបជុំផឹកគ្រឿងស្រវឹងទៅវិញ។ លោកថា រូបភាពបែបនេះ ធ្វើឱ្យប៉ះពាល់ទាំងប្រពៃណី វប្បធម៌ ប៉ះពាល់សុខភាព សីលធម៌សង្គម បង្កអំពើហិង្សា សណ្ដាប់ធ្នាប់សង្គមជាដើម ដែលកើតចេញអំពីគ្រឿងស្រវឹង។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បន្ថែមថា​ យើងគ្រប់រូបមានកាត្វកិច្ចចំពោះប្រពៃណី នេះមានន័យថា វប្បធម៌ប្រពៃណីខ្មែរនៅរដូវបុណ្យភ្ជុំបិណ្ឌ គឺតម្រូវឱ្យយើងទៅជួបជុំគ្រួសារធ្វើបុណ្យជុំគ្នា វេចនំអន្សម នំគម នំបត់ ជុំគ្នា ដើម្បីមានឱកាសជួបជុំគ្នាផង មានឱកាសពិសារនំជុំគ្នាផង និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាមផង។

ខ្ញុំសំណូមពរប្រជាពលរដ្ឋខ្មែរទាំងអស់នៅរដូវកាលបុណ្យភ្ជុំបិណ្ឌគួរតែងាកមកគិតគូរអំពីការជួបជុំគ្រួសារតាមរបៀបប្រពៃណីខ្មែរយើងដែលមានស្រាប់ ជាពិសេសការរៀបចំចម្អិនអាហារជូនលោកអ្នកមានគុណ គឺឪពុកម្ដាយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

ដូចគ្នានេះដែរ លោក​បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនង​វប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ មានប្រសាសន៍ថា ក្នុងរដូវបុណ្យភ្ជុំនេះ ជាឱកាសបានឈប់សម្រាកពីការងាររបស់អ្នកធ្វើការងារគ្រប់វិស័យ ព្រោះវាជាថ្ងៃបុណ្យជាតិដែលរដ្ឋអនុញ្ញាតឱ្យឈប់សម្រាក និងទៅវត្តអារាមនៅស្រុកកំណើតដើម្បីជួបជុំបងប្អូន មិត្តភក្តិ ឬកន្លែងកម្សាន្តជាដើម។ លោក​បណ្ឌិត បន្តថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រជាជនខ្មែរគួរចៀសវាយផឹកគ្រឿងស្រវឹងច្រើនដែលនាំឱ្យប៉ះពាល់សុខភាព ឬបង្កកើតជារឿងរ៉ាវជាមួយអ្នកដែលនៅក្បែរខាង ឬអ្នកនៅផឹកជុំគ្នា ឬស្រវឹងខ្លាំងអាចបង្កជាគ្រោះថ្នាក់នៅពេលបើកបរជាដើម។

ជាមួយគ្នានេះ លោក​បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនង​វប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ

ការធ្វើដំណើរតាមផ្លូវ សូមកុំបើកបរលឿនពេក និងប្រកាន់គន្លងផ្លូវចរាចរណ៍ គោរពច្បាប់ចរាចរណ៍ ស្រវឹងគួរតែកុំបើកបរ និងកុំពិសារគ្រឿងស្រវឹងច្រើនពេក។ ក្នុងករណីមានការកកស្ទះសូមមានការអត់ធ្មត់ និងនៅក្នុងគន្លងផ្លូវ សូមកុំងាកឆ្វេងស្ដាំ ឬជិះបញ្រ្ជាសទិសព្រោះអាចបង្កជាជម្លោះទាស់ទែងសម្ដីគ្នា និងបង្កឱ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំង

លោក​បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនង​វប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ

លោក​បណ្ឌិត ឈត ប៊ុនថង បន្ថែមថា យើងគួរយកឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ជួបជុំគ្នា ជជែកគ្នា ចែករំលែកគ្នានិយាយពីធនធាន ការផ្ដល់យោបល់ ឬពិភាក្សាគ្នាប្រសិនបើមានអ្នកណាជួបវិបត្តិ។ ដូចនេះ អ្នកអាចចែករំលែកគ្នាទៅវិញទៅមកជាមួយបងប្អូន រួមទាំងអាចជួយជាធនធានផ្សេងៗដល់បងប្អូនដែលខ្វះខាតផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...