កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិកលើកទី១ ដោយមានតំណាងពី ២៧ ប្រទេសចូលរួម

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ ដែលបាននិងកំពុងចាប់ផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានតំណាងមកពី ២៧ ប្រទេសចូលរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សា វិទ្យាសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងជំរុញការប្រើប្រាស់ចំណេះដឹងវិទ្យាសាស្ត្រដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

វេទិកានេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមកិច្ចសហការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូនី (AUF) ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ២៧ ក្នុងនោះមានបារាំង កាណាដា ចិន ឡាវ វៀតណាម កូរ៉េខាងត្បូង ម៉ារ៉ុក និងប្រទេសជាច្រើនទៀត ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា សាកលវិទ្យាធិការ ព្រឹទ្ធបុរស អ្នកស្រាវជ្រាវ អ្នកជំនាញ និងដៃគូសហប្រតិបត្តិការអន្តរជាតិ។

ក្នុងពិធីបើក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា និងជាការបញ្ជាក់ជាថ្មីនូវតួនាទីរបស់កម្ពុជាក្នុងសហគមន៍សាកលវិទ្យាល័យហ្វ្រង់កូហ្វូន ជាពិសេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស វិទ្យាសាស្ត្រ ឧត្តមសិក្សា និងនវានុវត្តន៍ ត្រូវដើរតួនាទីសំខាន់ក្នុងការកំណត់ទិសដៅគោលនយោបាយ និងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីៗរបស់សង្គម។

ក្នុងន័យនេះ សាកលវិទ្យាល័យមិនគួរមានតួនាទីត្រឹមតែផ្ទេរចំណេះដឹងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាកម្លាំងចលករនៃការបង្កើតការងារ ការលើកកម្ពស់ជំនាញ និងការធ្វើទំនើបកម្មសេដ្ឋកិច្ច។

លើសពីនេះ ឯកឧត្តមបានអំពាវនាវឱ្យរដ្ឋនានាបន្តបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងជំរុញការផ្តល់ហិរញ្ញប្បទានដល់កម្មវិធីស្រាវជ្រាវតាមប្រធានបទ ដើម្បីកាត់បន្ថយភាពឯកោរបស់អ្នកស្រាវជ្រាវ និងពង្រឹងអធិបតេយ្យភាពផ្នែកវិទ្យាសាស្ត្រ។

វេទិកានេះក៏មានគោលបំណងបង្កើតឱកាសសម្រាប់ការពិភាក្សា និងពង្រឹងទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយផ្តោតលើការដោះស្រាយបញ្ហាប្រឈមនៃឧត្តមសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍវិទ្យាសាស្ត្រក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ក្រៅពីការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រឹត្តិការណ៍នេះក៏ផ្តោតលើការជំរុញគម្រោងស្រាវជ្រាវរួម ការផ្លាស់ប្តូរនិស្សិត និងអ្នកស្រាវជ្រាវ ការបោះពុម្ពផ្សាយស្នាដៃវិទ្យាសាស្ត្រ និងការបង្កើតភាពជាដៃគូរយៈពេលវែងរវាងគ្រឹះស្ថានឧត្តមសិក្សា។

ក្នុងឱកាសដដែលនេះ ក៏មានការត្រៀមសម្ពោធការិយាល័យតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ AUF នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងការដាក់ឱ្យដំណើរការនូវ «Annales francophones du Cambodge» ឬ «ព្រឹត្តិបត្រវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនីកម្ពុជា» ដែលរំពឹងថានឹងក្លាយជាវេទិកាផ្សព្វផ្សាយស្នាដៃស្រាវជ្រាវ និងជួយលើកកម្ពស់សមត្ថភាពអ្នកស្រាវជ្រាវនៅកម្ពុជា ព្រមទាំងពង្រឹងវត្តមានសហគមន៍វិទ្យាសាស្ត្រហ្វ្រង់កូហ្វូនីក្នុងតំបន់។

ការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះ ត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរចំណេះដឹង ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការឧត្តមសិក្សាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងចូលរួមចំណែកក្នុងការកសាងសហគមន៍វិទ្យាសាស្ត្រអន្តរជាតិ ដែលផ្អែកលើសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។