ភ្នំពេញ – មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់សុខភាព សាលាបឋមសិក្សាអនុវត្ត និងវិទ្យាល័យអនុវត្តនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី៦ មេសា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីវិនិយោគទៅលើការអប់រំ យើងមិនត្រូវវិនិយោគតែទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងតែមួយមុខ ដោយមិនបានពង្រឹងការគ្រប់គ្រង ការរៀននិងការបង្រៀន បានឡើយ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីអាចកែលម្អសាលារៀនបានទេ យើងត្រូវតែពង្រឹងទៅលើការគ្រប់គ្រង ពង្រឹងការរៀន និងការបង្រៀន នោះយើងនឹងអាចសម្រេចបានលទ្ធផលទៅតាមអ្វីដែលយើងចង់បាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្ររបស់ថ្នាក់ដឹកនាំ គណៈកម្មការកំណែទម្រង់ ក្នុងការជួយកែលម្អសាលាបឋមសិក្សាអនុវត្ត និងវិទ្យាល័យអនុវត្ត ឱ្យក្លាយទៅជាសាលាជំនាន់ថ្មី។
ឯកឧត្តមបក៏បានផ្តល់អនុសាសន៍ដល់សាលាបឋមសិក្សាអនុវត្តត្រូវដាក់បញ្ចូលនូវអំណានដំបូង គណិតដំបូង និងចុះមើលដោយផ្ទាល់នូវការបង្រៀនរបស់គ្រូល្អ អំណានដំបូង និងគណិតដំបូង ដោយសហការជាមួយនាយកដ្ឋានបឋម និងមានការរង្វាយតម្លៃពីនាយកដ្ឋានធានាគុណភាពអប់រំ ។
ដោយឡែកចំពោះមធ្យមសិក្សាត្រូវមើលសាលាដែលគេអនុវត្តបានល្អ ដូចជាសាលាជំនាន់ថ្មីដែលមានស្តង់ដាខ្ពស់ មើលពីរបៀបគ្រប់គ្រងរបៀបបង្រៀន និងធ្វើការស្រាវជ្រាវជាប្រចាំ ទើបទទួលបានលទ្ធផលល្អប្រសើរ។
គួរជម្រាបជូនថា បន្ទប់សុខភាព នៃសាលាបឋមសិក្សាអនុវត្ត និងវិទ្យាល័យអនុវត្ត ស្ថិតក្នុងវិទ្យាស្ថានជាតិអប់រំ ត្រូវបានជួសជុលកែលម្អឡើងវិញ ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបំពាក់សម្ភារ បរិក្ខារគ្រប់គ្រាន់ទៅតាមស្តង់ដារសាលាជំនាន់ថ្មី។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា នេះជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងសាលាបឋមសិក្សាអនុវត្តន៍ និងវិទ្យាល័យអនុវត្តដែលក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលនូវធនធានថវិកាជួសជុលទាំងអស់របស់ក្រសួង មកផ្តោតទៅលើកែលម្អនៅវិទ្យាស្ថានជាតិអប់រំ ជាពិសេសអគារដែលត្រូវបានជួសជុលដោយ ធនាគារ ADB ដែលនេះជាដំណាក់កាលទី១ ផ្សាភ្ជាប់ទៅនឹងសាលាជំនាន់ថ្មីតែម្តង ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ មានកន្លែងធ្វើកម្មសិក្សាគរុកោសល្យបានជាក់ស្តែង និងមានលក្ខណៈស្តង់ដារខ្ពស់ ក្នុងការអនុវត្តនូវវិធីសាស្រ្តថ្មី និងប្រែក្លាយទៅជាកន្លែងស្រាវជ្រាវគរុកោសល្យផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។
ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2026
ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្ត...
អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...
អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/08/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2025
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...






























