សម្តេចតេជោ ៖ ពលករទៅកូរ៉េមិន​ត្រឹមតែយក​ប្រាក់ត្រឡប់មកវិញទេ ប៉ុន្តែ​ក៏​នាំ​យក​ជំនាញ​បច្ចេកទេស​មក​ផងដែរ

ភ្នំពេញ – ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ផ្លូវជាតិលេខ២១ ពីក្រុង​តាខ្មៅ ទៅច្រកទ្វារ​អន្តរជាតិកម្ពុជា-វៀតណាម ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ន​នេះ កម្ពុជា​មានពលករ​កំពុងធ្វើការនៅប្រទេស​កូរ៉េ​ចំនួន ៤ម៉ឺនប្រាំពាន់នាក់ ។ ទន្ទឹមគ្នានេះ សម្តេច​ស្នើ​សុំ​កូតាបន្ថែមទៀតសម្រាប់ចំនួនពលករ​កម្ពុជា​ទៅធ្វើការ​នៅប្រទេស​កូរ៉េ។

បើតាម​ការ​បញ្ជាក់របស់សម្តេចតេជោ ពលករដែលទៅធ្វើការ​នៅ​ប្រទេស​កូរ៉េ ពួកគេ​មិន​មែនត្រឹមតែយកប្រាក់​កាស​ត្រឡប់មកកម្ពុជា ឬដោះស្រាយ​ការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែពួកគេ​ក៏​បាននាំ​មកវិញជាមួយ​នឹងជំនាញ​បច្ចេកទេស ដែលពាក់ព័ន្ធនឹង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិរបស់យើងផងដែរ។

ប្រសាសន៍សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ពលរដ្ឋកម្ពុជា​ដែល​កំពុងធ្វើការ​នៅ​កូរ៉េ ដែលអម្បាញ់មិញតួលេខថាមាន ៤ម៉ឺនប្រាំ​ពាន់នាក់, ខ្ញុំបានស្នើ​សុំ​បន្ថែម ឱ្យ​ផ្តល់កូតាសម្រាប់ពលករ​កម្ពុជាទៅធ្វើការនៅកូរ៉េបន្ថែមទៀត, ដែល​យើង​មិន​មែន​គ្រាន់តែយកប្រាក់កាសមកទេ ដោះស្រាយ​ការងារធ្វើទេ ក៏​ប៉ុន្តែអាចនាំមកជាមួយផងដែរនូវជំនាញបច្ចេកទេស ពាក់ព័ន្ធជាមួយ​នឹងការ​អភិវឌ្ឍន៍ប្រទេសជាតិរបស់យើង”

គួរ​បញ្ជាក់ថា តាម​រយៈ​ប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ក្នុងមួយឆ្នាំៗ​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ប្រមាណ៦ពាន់នាក់ ដោយ​ពួកគេទៅ​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម សំណង់ និង​ការ​ចិញ្ចឹមសត្វ ។ បើ​គិត​រយៈពេលជាង​១០ឆ្នាំកន្លងមកនេះ តាមរយៈប្រព័ន្ធ​ EPS ដែលផ្តល់​ឱ្យ​ដោយ​ប្រទេស​កូរ៉េ មានពលករ​កម្ពុជាជិត​៧ម៉ឺននាក់​បាន​ទៅ​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេសនេះ។

យោង​តាម​របាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា នៅ​ក្នុង​ឆ្នាំ​២០២១ កម្ពុជា​មានពលករ​ទៅធ្វើការងារ​នៅ​ក្រៅប្រទេស​សរុប​ចំនួន ១លានបី​សែននាក់ ក្នុងនោះ​នៅ​ប្រទេស​ថៃចំនួន ១លានពីរសែននាក់, ប្រទេស​កូរ៉េចំនួន ៤ម៉ឺនប្រាំពាន់នាក់, ប្រទេស​ជប៉ុនចំនួន ១ម៉ឺនពីរពាន់នាក់, ប្រទេស​ម៉ាឡេស៊ី ចំនួន ២ម៉ឺនបីពាន់នាក់, ប្រទេស​សិង្ហបុរី ១ពាន់នាក់, ហុងកុង ចំនួនជាង ២រយនាក់ និង​បណ្តា​ប្រទេស​នៅ​មជ្ឈឹមបូពារ​ប្រមាណ ២រយនាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...