សៀមរាប- នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២២នេះ គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ (SWITCH to Solar) បានបើកដំណើរការកម្មវិធីតាំងបង្ហាញ សិប្បកម្មកែច្នៃត្រីសំណាង សុធា សហការជាមួយ ក្រុមហ៊ុន Harvest The Sun អង្គការ People in Need និងក្រុមហ៊ុន Sevea ដើម្បីដំឡើងផ្ទះហាលសម្ងួតត្រីប្រើប្រាស់បច្ចេកវិទ្យាសូឡាដែលនឹងក្លាយជាមុខងារសំខាន់មួយជួយដល់ដំណើរការសម្ងួតត្រី។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់បច្ចេកវិទ្យាថ្មីនៃការហាលសម្ងួតរួមមាន ការតម្លើង ដំណើរការនៃការប្រើប្រាស់ តម្លៃ និងការថែទាំ ការសន្សំសំចៃ និងការពង្រឹងគុណភាពផលិតផលបន្ទាប់ពីការប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងសំណេះសំណាលដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់សម្រាប់សិប្បកម្មកែច្នៃត្រី។

គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធី EU SWITCH-Asia និងសាធារណរដ្ឋឆែក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក។ ក្រុមហ៊ុន SWITCH to Solar បានអនុវត្តក្នុងខេត្តចំនួន ៥ក្នុងប្រទេសកម្ពុជា ជាមួយដៃគូចំនួនបីរួមមាន អង្គការ People in Need ក្រុមហ៊ុន Sevea Consulting និងក្រុមហ៊ុន EnergyLab Cambodia។
លោក កែវ សុភាព នាយកប្រតិបត្តិក្រុមហ៊ុន Harvest the Sun មានប្រសាសន៍ថា លោកមានអំណរគុណក្នុងឱកាសបង្ហាញបច្ចេកវិទ្យាផ្ទះហាលសម្ងួតត្រីប្រើប្រាស់បច្ចេកវិទ្យាសូឡាដែលដំណើរការនៅខេត្តសៀមរាប និងទូទាំងតំបន់។ លោក កែវ សុភាព បន្តថា សិប្បកម្មកែច្នៃត្រី សំណាង សុធា បានដំឡើងសូឡាប្រហែលប្រាំមួយសប្តាហ៍មុន ហើយពិតជារីករាយនឹងលទ្ធផលល្អពីការប្រើប្រាស់ផ្ទះហាលត្រីសូឡា ដោយពីមុនយើងហាលត្រីនៅខាងក្រៅក្រោមពន្លឺថ្ងៃ ប៉ុន្តែឥឡូវនេះជាមួយនឹងការប្រើប្រាស់ផ្ទះហាលត្រីសូឡាត្រីអាចសម្ងួតមានស្តង់ដាអនាម័យត្រឹមត្រូវចេញពីសិប្បកម្ម។
នាយកប្រតិបត្តិក្រុមហ៊ុននេះបានបន្ថែមថា Harvest the Sun គឺជាក្រុមហ៊ុនចុះបញ្ជីមួយដែលផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមាន ទី១. គុណភាពខ្ពស់ស្រមតាមស្ដង់ដារទីផ្សារ ទី២. ឱកាសការងារស្មើគ្នា និងទី៣. និរន្តរភាពក្រោយការប្រមូលផលបច្ចេកវិទ្យាដូចជា ផ្ទះហាលត្រីសូឡា។ លោកបន្តថា បច្ចេកវិទ្យាសូឡាអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យកសិកម្ម-ជលផល ដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងបង្កើនគុណភាពផលិតផល ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ ។
លោក កែវ សុភាព នាយកប្រតិបត្តិក្រុមហ៊ុន Harvest the Sun
“យើងមានសេចក្តីរំភើបរីករាយក្នុងការក្លាយជាផ្នែកមួយក្នុងកម្មវិធនេះ និងដើម្បីលើកកម្ពស់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យដល់អាជីវកម្មកសិនេសាទកាន់តែច្រើន”

លោក Seb Pitot វិស្វករខាងថាមពលស្អាតនៃក្រុមហ៊ុន Savea បានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរទៅការប្រើប្រាស់ថាមពលសូឡាបានកំណត់យកបច្ចេកវិទ្យាទាញយកថាមពលសូឡាចំនួន ១០មកប្រើប្រាស់ និងជឿជាក់ថាអាចផ្តល់អត្ថប្រយោជន៍ក្នុងរយៈពេលវែងជូនទៅដល់វិស័យកសិកម្ម និងជលផលរបស់ប្រទេសកម្ពុជា។
លោក Seb Pitot បន្ថែមថា ជំហ៊ានបន្ទាប់ គឺកិច្ចការងារធ្វើតេស្តជាមួយនឹងបច្ចេកវិទ្យាទាំងនេះ តាមរយៈប្រតិបត្តិការប្រចាំថ្ងៃនៅតាមទីតាំងដែលបានជ្រើសរើស ហើយតាមរយៈសកម្មភាពនេះនឹងអាចជួយឱ្យយល់ដឹងបានកាន់តែច្បាស់អំពីបច្ចេកវិទ្យានីមួយៗទាំងឱកាសនិងបញ្ហាប្រឈម។ ដូចនេះ យើងអាចកែតម្រូវបានកាន់តែល្អប្រសើរមុនពេលប្រគល់ទៅឱ្យអតិថិជនរបស់យើងយកទៅប្រើប្រាស់។
លោក Seb Pitot វិស្វករខាងថាមពលស្អាត
“តាមរយៈគម្រោងនេះ យើងនឹងដំឡើង និងធ្វើតេស្ដភាពខុសគ្នានៃបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ រួមទាំងម៉ាស៊ីនត្រជាក់ ប្រព័ន្ធត្រជាក់ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនភ្ញាស់ពងមាន់”
សិប្បកម្មកែច្នៃត្រី សំណាង សុធា មានទីតាំងក្នុងខេត្តសៀមរាប ជាគ្រួសារដែលមានអាជីវកម្មកែច្នៃត្រីបានដំណើរការអស់រយៈពេលជាង ១៥ឆ្នាំ។ ក្រុមហ៊ុនមានជំនាញក្នុងការសម្ងួតត្រីជាច្រើនប្រភេទ បន្ទាប់មកមានលក់នៅហាងលក់គ្រឿងទេសជាច្រើនដែលមានទីតាំងនៅទូទាំងប្រទេសកម្ពុជា។ នៅកន្លែងតាំងបង្ហាញនេះ ក្រុមហ៊ុន Harvest the Sun បានអនុវត្ត និងកំពុងសាកល្បងម៉ាស៊ីនសម្ងួតថាមពលព្រះអាទិត្យ ទម្ងន់ ៣៥០គីឡូក្រាម។
ជាមួយគ្នានេះ ផ្ទះហាលសម្ងួតត្រីប្រើប្រាស់បច្ចេកវិទ្យាសូឡា បានផលិតឡើងពីសន្លឹកប៉ូលីកាបូណាតដែលទប់ស្កាត់កាំរស្មី UV ដែលមានគុណភាពខ្ពស់ និងរួមបញ្ចូលនូវប្រព័ន្ធខ្យល់ចេញចូលដោយថាមពលពន្លឺព្រះអាទិត្យ ការគ្រប់គ្រងសីតុណ្ហភាព និងសំណើមដោយស្វ័យប្រវត្តិ និងការត្រួតពិនិត្យឧបករណ៍កម្តៅខាងក្រោយដែលបំពាក់ដោយឧស្ម័ន LPG ។
គួរជម្រាបជូនថា ក្រុមហ៊ុន Savea Consulting គឺជាអ្នកដែលមានជំនាញខាងកិច្ចការងារអនុវត្តការគ្រប់គ្រង និងរៀបចំជាកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាមួយនឹងបច្ចេកវិទ្យាសូឡាយ៉ាងហោចណាស់ ១០ប្រភេទនៅតាមបណ្តាខេត្តចំនួន៥ ដែលស្ថិតជុំវិញបឹងទន្លេសាប។ កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលទាំងនោះ នឹងរៀបចំឡើងក្នុងរយៈពេល២ឆ្នាំខាងមុខដោយផ្តល់ឱកាសសម្រាប់បណ្តាក្រុមអ្នកពាក់ព័ន្ធទៅនឹងវិស័យកសិ-នេសាទទាំងឡាយរៀនសូត្រកាន់តែស៊ីជម្រៅអំពីបច្ចេកវិទ្យាទាញយកថាមពលព្រះអាទិត្យ ឬសូឡា ព្រមទាំងជួយដោះស្រាយបញ្ហា និងចំណុចខុសឆ្គងកន្លងមកបានធ្វើឱ្យសមត្ថភាពក្នុងការប្រើប្រាស់ថាមពលសូឡាមិនអាចជ្រៀតចូលទីផ្សារប្រកបដោយនិរន្តភាពបាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...



































































