អត្ថប្រយោជន៍ជាច្រើនពីទឹកឃ្មុំព្រៃ​ចំពោះ​សុខភាព  

ភ្នំពេញ – គេ​ដឹងថាទឹកឃ្មុំព្រៃវាជាឱសថសម្រាប់ព្យាបាលជំងឺ និងបានប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ។ ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនប្រភេទ ហើយអាច ប្រើ​​ប្រាស់សម្រាប់ធ្វើជាគ្រឿងសម្អាងបាន​ផងដែរ។ ការ​សិក្សា​របស់​មហា​វិទ្យា​ល័​យ​​អាហារូបត្ថម្ភ​ នៅសហរដ្ឋអាមេរិកក្នុង​ឆ្នាំ​២០០៩ បានរកឃើញថា ការទទួលទានទឹកឃ្មុំ គឺជួយ​ប្រឆាំង​នឹង​ការ​លូតលាស់នៃបាក់តេរីអាក្រក់​នៅក្នុង​សា​រ​ពាង្គ​កាយ​របស់​មនុ​ស្ស ហើយ​ការប្រើប្រាស់​​ទឹកឃ្មុំជារបបអាហារសម្រាប់ទារក អាចជួយផ្តល់​គ្រាប់ឈាមទៅ​ដល់ទារក និង​ការ​ឡើង​ទម្ងន់បានល្អប្រសើរ។

លោក សាត វីរ៉ៃ មន្រ្តីអភិវឌ្ឍន៍សហគ្រាសជាន់ខ្ពស់នៃអង្គការ NTFP-EP កម្ពុជា បាននិយាយថា ទឹកឃ្មុំ​អាចជួយ​ព្យាបាល និង​ការពារ​ជំងឺ​ជាច្រើនដូចជា ព្យាបាល​ជំងឺរា​ក​រូ​ស​ ការពារនិងព្យាបាល​ជំងឺរលាកក្រពះ រលាកពោះវៀន រលាកបំពង់ក ជាពិសេសទៅ​ទៀត​អាចជួយ​ព្យាបាលជំងឺរលាកថ្លើមប្រភេទ A ផងដែរ។ ក្រៅពីជំងឺទាំងនេះ ទឹកឃ្មុំ ក៏​អាចជួយ​ព្យាបាល​ជំងឺផ្តាសាយ ការពុលអាហារ ជាពិសេស​នៅ​ក្នុង​បរិបទនៃប្រទេស​កម្ពុជាទឹកឃ្មុំព្រៃភាគច្រើន​ប្រើប្រាស់ជា​ឱសថសម្រាប់ស្រ្តីដែលទើប​សម្រាលកូនរួច ជា​ថ្នាំព្យាបាល ឬជាថ្នាំការពារក្នុង​អំឡុង​ពេលដែល​គាត់​ទើបសម្រាលកូនថ្មីៗ ។

ទន្ទឹមគ្នានេះ គេ​ចាត់ទុកទឹកឃ្មុំព្រៃជា​ឱសថដ៏ពូកែស័ក្តិសិទ្ធិសម្រាប់ជាថ្នាំផ្សះ ដូចជានៅពេលមានដំបៅ ឬរលាក ស្នាមផ្សេងៗ អាចប្រើប្រាស់ទឹកឃ្មុំ​​លាបផ្សះដំបៅ​បា​ន​លឿន​។ មួយ​វិញទៀត គេអាចប្រើទឹកឃ្មុំ និង​ក្រមួនឃ្មុំ ផលិតជាឡេលាបស្បែក លាបខ្លួន ។

“យើង​ឃើញហើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ក៏​ដូចជា​ប្រទេសជិតខាង គេពេញនិយម​ប្រើប្រាស់​ផលិតផល​ឡេខ្លាំងណាស់ ហើយ​ភាគច្រើន​គឺគាត់យកក្រមួនឃ្មុំ ឬទឹកឃ្មុំលាយជាមួយ​នឹង​សារធាតុផ្សេងៗទៀត ផលិត​បានទៅជា​ឡេ​សម្រាប់​ការពារស្បែក ថែរក្សាស្បែក​របស់ពួកគាត់”

ក្រៅពីធ្វើជាឡេ ក្រមួនឃ្មុំ ក៏ដូចជាទឹកឃ្មុំ គេ​ក៏​អាច​យកទៅធ្វើជា​ក្រែមសម្រាប់​លាបបូរមាត់ ។ ក្រែម​ដែលផលិត​ចេញពីក្រមួនឃ្មុំ ធ្វើ​ឱ្យ​បបូរមាត់មានសំណើម​ជាប់ជានិច្ច មិន​ប្រេះ មិន​បែក ហើយ​មិន​ប្រឡាក់សំលៀកបំពាក់​យើងថែមទៀត។ សរុបមកវិញ ទឹកឃ្មុំនិង​ក្រមួនឃ្មុំ មានអត្ថប្រយោជន៍​ណាស់ មិន​ថាចំពោះ​សុខភាព ឬការថែរក្សាសម្រស់នោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។