ភាសាអង់គ្លេសជាតម្រូវការចាំបាច់សម្រាប់ការសិក្សានៅសាកលវិទ្យាល័យនិងការងារ

ភ្នំពេញ – ចូលរៀន​នៅ​សាកលវិទ្យាល័យជា​ដំណើរ​ជីវិត​ថ្មី​មួយ​របស់​អ្នក​សិក្សា និង​ជាអ្វីដែល​សិស្ស​ទើប​ប្រឡង​បាក់ឌុប​រួចភាគច្រើន​ប្រាថ្នាចង់បាន ដើម្បីចាប់អាជីពដ៏ពិតប្រាកដសម្រាប់អនាគត។ យ៉ាងណាក៏ដោយ​មានអ្នកសិក្សា​មួយ​ចំនួន​ក៏​កំពុងតែព្រួយបារម្ភ និង​ចោទ​ជា​សំណួរថា ប្រសិនបើ​រូបគេ​ខ្សោយ​ភាសាអង់គ្លេស តើអាច​បន្ត​រៀន​នៅ​សាកលវិទ្យាល័យ​បានដែរ ឬទេ?

លោក ស៊ុន សុម៉ារ៉ា សហស្ថាបនិក និង​នាយកធានាគុណភាព The Guru បានមានប្រសាសន៍ថា ភាសាបរទេស​ជា​ផ្នែកមួយ​នៅ​ជួយដល់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ តែ​តាមពិតទៅ​នៅ​សាកលវិទ្យាល័យមួយ​ចំនួននៅ​កម្ពុជា ប្រើប្រាស់ភាសាខ្មែរជាយានសម្រាប់ការសិក្សា​នៅ​ឡើយ ។

តាម​លោក សុម៉ារ៉ា បានបញ្ជាក់ថា ដើម្បី​ឱ្យការសិក្សា​បានទូលំទូលាយទាមទារ​ឱ្យសិស្ស​ចេះភាសាអង់គ្លេស​ ។ មួយ​ទៀត​ ភាសាបរទេសនេះក៏​ផ្សាភ្ជាប់នឹងការងារផងដែរ ពោលគឺក្រោយ​ពីបញ្ចប់សាកលវិទ្យាល័យ ព្រោះថាការងារនៅតាមស្ថាប័នមួយ​ចំនួនលែងត្រូវការអ្នកបកប្រែសម្រាប់អ្នកបច្ចេកទេសទៀតហើយ ។

“ដូចជាខាងផ្នែក IT នៅតាមរោងចក្រ​មួយ​ចំនួន គេ​លែង​ត្រូវ​ការអ្នក​បកប្រែ​សម្រាប់គាត់ហើយ គាត់ត្រូវ​តែមានលទ្ធភាព​ទំនាក់ទំនងជាមួយ​និយោជក់… បើមិនល្អណាស់ណា ក៏អាចមានលក្ខណៈ​មួយ​អាចយល់គ្នាបាន”

លោក ស៊ុន សុម៉ារ៉ា

សម្រាប់លោក សួន​ ស៊ីវត្ថា សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ន័រតុន បានមានប្រសាសន៍​ស្រដៀងគ្នា​​ដែរថា ចំណេះ​ដឹងភាសាអង់គ្លេសសំខាន់សម្រាប់ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ដែលយ៉ាងហោចណាស់ និស្សិត​អាចអាននិង​មើល​ពាក្យ​បច្ចេកទេស​យល់ដែរ ។ ប្រសិន​បើនិស្សិត​ខ្សោយ​ភាសា​អង់គ្លេសគួរ​តែ​ខិតខំប្រឹងប្រែងបន្ថែមទៀត។

ដោយ​ឡែក​ លោក ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Paragon បានមានប្រសាសន៍ថា សម្រាប់​សាកលវិទ្យាល័យរបស់លោក ប្រសិនបើ​និស្សិតមិន​សូវចេះភាសាអង់គ្លេស សាលាមានថ្នាក់ត្រៀម​ភាសាអង់គ្លេសជំនួយ ហើយ​គាត់អាច​រៀន​រហូត​ដល់ប្រឡងជាប់អាចចូលរៀន​ឆ្នាំមូលដ្ឋានបាន។

លោក ដេត សុខឧត្តម នាយកសាកលវិទ្យាល័យ Paragon

បើតាម​លោក សុខឧត្តម ភាសាអង់គ្លេសជា​ភាសាអន្តរជាតិ​ដែលប្រើប្រាស់​លើ​គ្រប់វិស័យទាំងអស់នាពេលបច្ចុប្បន្ន។ ការ​សិក្សានៅ​ថ្នាក់ឧត្តម​សិក្សាទាមទារ​ឱ្យ​មានការ​អាន និង​ការ​ស្រាវជ្រាវច្រើន ហើយសៀវភៅឬមួយការ​ស្រាវជ្រាវផ្សេងៗ គឺសុទ្ធសឹងតែជាភាសាអង់គ្លេស ។ ប្រសិនបើនិស្សិត​មិន​ចេះ​ភាសាអង់គ្លេស មិនអាច​រត់ទាន់តាមបំណិន ឬ​របបគំហើញថ្មីៗនោះទេ។ ជាការកត់សម្គាល់នៅកម្ពុជា ភាសាអង់គ្លេសជាភាសាសំខាន់សម្រាប់គាំទ្រដល់ការសិក្សានិងការងារ។ ទន្ទឹមគ្នានេះ ភាសាផ្សេងទៀត មានភាសាបារាំង ភាសាចិន ភាសាតំបន់អាស៊ីមួយចំនួន ក៏ជាផ្នែកសំខាន់សម្រាប់និងមានតម្រូវការទីផ្សារការងារផងដែរនៅកម្ពុជា។ តាមការបញ្ជាក់របស់អ្នកជំនាញនៅពេល​ដែលនិស្សិតបញ្ចប់ការសិក្សាហើយ​ចូលទៅ​បម្រើការងារនៅ​តាម​ក្រុមហ៊ុន ឬស្ថាប័ននានា ភាគច្រើន​តម្រូវឱ្យចេះ​ភាសាអង់គ្លេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។