ភ្នំពេញ – សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ គេសង្កេតឃើញថា គ្រប់រាជធានីខេត្តទាំង២៥ របស់ប្រទេសកម្ពុជា សុទ្ធតែមានបេក្ខជនជាប់និទ្ទេស A ដោយក្នុងនោះរាជធានីភ្នំពេញមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេរហូតដល់ ៥៦៥នាក់ ។

យោងតាមលទ្ធផលដែលបង្ហាញដោយក្រសួងអប់រំ បន្ទាប់ពីរាជធានីភ្នំពេញដែលមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ ខេត្តបន្ទាប់ គឺខេត្តសៀមរាប ដែលមានបេក្ខជនជាប់និទ្ទេស A ចំនួន ១៥៣នាក់ និងបន្ទាប់មកទៀត គឺខេត្តកណ្តាល ១២៧នាក់, ខេត្តបាត់ដំបង ១២៣នាក់, ខេត្តកំពង់ចាម ១១៨នាក់, ខេត្តបន្ទាយមានជ័យ ៩៩នាក់, ខេត្តតាកែវ ៩៩នាក់, ខេត្តព្រៃវែង ៨៧នាក់, ខេត្តកំពត ៧៥នាក់ ។

ចំណែកខេត្តត្បូងឃ្មុំមានបេក្ខជនជាប់និទ្ទេស A ៥៤នាក់, ខេត្តក្រចេះ ៤៥នាក់, ខេត្តកំពង់ធំ ៤១នាក់, ខេត្តកំពង់ស្ពឺ ៣៣នាក់, ខេត្តពោធិ៍សាត់ ២៨នាក់, ខេត្តស្វាយរៀង ២៦នាក់, ខេត្តកំពង់ឆ្នាំង ២២នាក់, ខេត្តព្រះសីហនុ ២០នាក់, ខេត្តរតនគិរី ៩នាក់, ខេត្តស្ទឹងត្រែង ៦នាក់, ខេត្តប៉ៃលិន ៦នាក់, ខេត្តឧត្តរមានជ័យ ៥នាក់, ខេត្តកោះកុង ៤នាក់, ខេត្តព្រះវិហារ ៤នាក់, ខេត្តកែប ៣នាក់ និងខេត្តមណ្ឌលគិរី ១នាក់។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ មានបេក្ខជនជាប់សរុបចំនួន ៧២០១៦នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៥នាក់ ដែលស្មើនឹងប្រមាណ ៦៥,៦៥ ភាគរយ។
ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ១៧៥៣នាក់ ខណៈនិទ្ទស B មានចំនួន ៥២១៥នាក់, និទ្ទេស C មានចំនួន ១១ ៦៣៤នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ និង និទ្ទេស E មានចំនួន ២៩ ៩១៥នាក់ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។
អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...
សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...
ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...






























