ភ្នំពេញ – មនុស្សយើង មិនមានអ្នកណាម្នាក់គេចផុតពីបញ្ហាជីវិតនោះទេ ទោះជាអ្នកនោះរឹងប៉ឹងប៉ុណ្ណា ឬពូកែប៉ុណ្ណា វាត្រូវតែមានពេលណាមួយ មានអារម្មណ៍ចង់លះបង់អ្វីៗទាំងអស់ ហើយពេលខ្លះទៀតមានអារម្មណ៍មិនចង់ធ្វើអ្វីសោះ ធុញទ្រាន់ អាក់អន់ចិត្ត បាក់ទឹកចិត្ត គ្មានថាមពល ក្នុងខ្លួន។
អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់អំពីប្រយោគលើកទឹកចិត្តចំនួន៥ ដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់ជាមួយនឹងខ្លួនឯង នៅពេលដែលប្រឈមមុខជាមួយនឹងបញ្ហា សម្ពាធ និងភាពតានតឹង រួមមាន៖
១. គ្រប់យ៉ាងនឹងកន្លងផុតទៅ ៖ រឿងរ៉ាវដែលកើតមានក្នុងថ្ងៃណាមួយរបស់អ្នក មិនមែនបានន័យថា វានឹងកើតពេញមួយជីវិតនោះទេ មិនថារឿងនោះធំ ឬតូចប៉ុណ្ណា វានឹងមិននៅជាមួយអ្នកយូរទេ គ្រប់រឿងរ៉ាវទាំងអស់វាមានអាយុកាលរបស់វា មិនថាអ្នកដោះស្រាយវាចេញ ឬដោះមិនចេញ អត់ធន់ក្នុងអាយុកាលរបស់វាឱ្យបាន ហើយគ្រប់យ៉ាងវានឹងប្រសើរឡើង។

២. អ្នកធ្វើល្អបំផុតហើយ ៖ ពេលណាដែលមានអាម្មណ៍ខកចិត្ត បន្ទោសខ្លួនឯង កុំភ្លេចប្រាប់ខ្លួនឯងថា អ្នកធ្វើរឿងហ្នឹងល្អបំផុតហើយ។ អ្នកធ្វើរឿងហ្នឹងអស់ពីសមត្ថភាពហើយ ប៉ុន្តែអាចមកពីរឿងនោះវាធំពេកសម្រាប់ដោះស្រាយតែឯង។
៣. គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ ៖ ដាស់តឿនខ្លួនឯងជានិច្ចថា គ្រប់បញ្ហាសុទ្ធតែមានផ្លូវចេញទាំងអស់ គ្រាន់តែបញ្ហាខ្លះត្រូវពេលបន្តិចសម្រាប់ការដោះស្រាយ ដែលមិនអាចតម្រូវតាមការចង់បានរបស់អ្នកបាន បញ្ហាខ្លះតម្រូវឱ្យមានការចូលរួមជួយពីអ្នកដទៃ តែយ៉ាងណាម៉ិញគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ។

៤. មនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហា ៖ អ្នកត្រូវដឹងថាមនុស្សទំាងអស់ដែលរស់នៅក្នុងពិភពលោកយើងនេះគ្រប់គ្នាសុទ្ធតែមានបញ្ហាជារបស់ខ្លួន អាចបញ្ហាមិនដូចគ្នា ធំតូចជាងគ្នា និងកើតក្នុងពេលវេលាមួយផ្សេងៗគ្នា តែប៉ុណ្ណោះ។
៥. គ្រប់បញ្ហាអាចជាមេរៀនដ៏អស្ចារ្យ ៖ កំហុស ឬបញ្ហាមិនមែនតែងតែនាំមកនូវរឿងអាក្រក់ៗទាំងអស់នោះទេ ពីព្រោះពេលខ្លះ បញ្ហាគឺជាមេរៀនជីវិតដ៏ល្អដែលបង្រៀនអ្នកឱ្យដឹងពីអ្វីដែលខុស ហើយមានអ្វីខ្លះដែលអ្នកមិនគួរធ្វើ ហើយត្រូវចងចាំថា ប្រសិនបើអ្នកមិនដែលធ្វើខុសពីមុនអ្នកនឹងមិនដែលដឹងអ្វីដែលត្រូវនោះទេ ដូច្នេះធ្វើឱ្យល្អជាងមុនគឺគ្រប់គ្រាន់ហើយ។
ជារួមមក ការប្រើប្រាស់នូវពាក្យពេចន៍លើកទឹកចិត្តខ្លួនឯង គឺជាចំណែកមួយដែលអាចជួយអ្នកឱ្យមានថាមពលនៅពេលដែលស្ថិតក្នុងស្ថានភាពដុនដាប ដែលពេលខ្លះពិបាកនៅក្នុងការស្វែងរកអ្នកយល់ចិត្ត៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2026
ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...
អាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2024
A*STAR Computing and Information Science (ACIS) បានប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកមានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកុំព្យូទ័រ និងវិទ្យាសាស្រ្តព័ត៌មាន។
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...


























