ភ្នំពេញ– មានសម្បុរស្រអែបស្រស់ ទឹកមុខពោពេញដោយទំនុកចិត្ត និងមានសម្តីមួយៗប៉ុន្តែច្បាស់លាស់ ព្រមទាំងស្រឡាញ់ការសិក្សាតាំងពីរកុមារ នេះជាយុវតី សារុន ដាឌីណា អាយុ១៨ឆ្នាំ កំពុងសិក្សាថ្នាក់ទី១២ នៃសាលាចំណេះទូទៅ មីគីវ៉េ នៅរាជធានីភ្នំពេញ ។ សារុន ដាឌីណា និងមិត្តភក្តិបួននាក់ទៀតបានក្លាយជាម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ តាមរយៈជ័យលាភីលេខ១ នៅពេលនេះ បានធ្វើឱ្យសមាជិកគ្រួសារទាំងអស់សាទរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កូនស្រី ។

ក្នុងនាមជាប្រធានក្រុមដឹកនាំការប្រកួតតស៊ូមតិយុវជនថ្នាក់ជាតិ សារុន ដាឌីណា ដើរតួនាទីជាអ្នកសម្របសម្រួលការងារក្រុមដ៏ឆ្នើមម្នាក់ ដែលដឹកនាំសកម្មភាពសិក្សាស្រាវជ្រាវ សម្របសម្រួលរបៀបធ្វើការ និងគ្រប់គ្រងរាល់សកម្មភាពផ្សេងៗនៅក្នុងក្រុមពោរពេញដោយទេពកោសល្យ ។ តើអ្វីនៅពីក្រោយខ្នងនៃភាពក្លាហាន និងការខិតខំប្រឹងប្រែងរបស់យុវតីសារុន ដាឌីណា?
ឆ្លើយនឹងសំណួរមួយនេះ សារុន ដាឌីណា បានបញ្ជាក់ទាំងស្នាមញញឹមថា នាងមានសំណាងដែលទទួលបានការអប់រំល្អពីម្តាយឪពុកតាំងពីកុមារ ហើយម្តាយឪពុកតែងតែគាំទ្រ ផ្តល់ឱកាស និងរង់ចាំលើកទឹកចិត្តជានិច្ច ។
កូនស្រីច្បងនៅក្នុងគ្រួសាររូបនេះ បាននិយាយទាំងអារម្មណ៍រីករាយថា ៖
“ពេលដែលប៉ាម៉ាក់ខ្ញុំគាត់បង្រៀនខ្ញុំ គាត់តែងតែប្រើវិធីសាស្រ្តបង្រៀនបែបវិជ្ជមាន ដោយព្យាយាមពន្យល់មួយៗឱ្យខ្ញុំយល់កាន់តែច្បាស់ទៅលើមេរៀន ! គាត់ព្យាយាមពន្យល់ទៅលើលំហាត់ដែលខ្ញុំអត់យល់ ហើយបើខ្ញុំនៅតែអត់យល់ មានអារម្មណ៍ថាធុញថប់ ខ្ញុំអាចចេញទៅលេងកម្សាន្តបន្តិចសិន ហើយមកចាំរៀនជាមួយគាត់វិញ”
កញ្ញា សារុន ដាឌីណា បានបន្តថា តាំងពីវ័យកុមារម្តាយឪពុកមិនដែលស្តីប្រដៅដោយពាក្យសម្តីធ្ងន់ៗ ឬបើអំពើហិង្សាអប់រំកូនៗនៅក្នុងគ្រួសារនោះទេ ។ ម្តាយឪពុកតែងអប់រំកូនដោយអហិង្សា ព្រមទាំងប្រើពាក្យពេចន៍លើកទឹកចិត្តកូនជានិច្ច ពិសេសបង្ហាញពីសកម្មភាពគំរូជាច្រើនដល់កូន ។

កញ្ញា សារុន ដាឌីណា បានរំលឹកពីទឹកចិត្តឪពុក ដោយបញ្ជាក់បន្ថែមថា ៖
“ថ្ងៃមួយដែលខ្ញុំទៅថតវីដេអូជុំគ្នា ប៉ាគាត់មកអង្គុយចាំគាត់ជិតមួយម៉ោងជាង គាត់អត់ធ្មត់ ពេលខ្ញុំថតចប់គាត់រត់ទៅមកឱបខ្ញុំ ហើយគាត់ញញឹមលើកទឹកចិត្តកូនគាត់ ខ្ញុំឃើញអីចឹង ខ្ញុំមានអារម្មណ៍អរ គឺប៉ាថាស្រឡាញ់ខ្ញុំ គាត់អត់មានខឹង ឬសួរថាកូនម៉េចបានថតយូរនោះទេ”
ទាក់ទងនឹងការចិញ្ចឹមកូនបែបវិជ្ជមាន និងអប់រំកូនឱ្យបានល្អនៅក្នុងគ្រួសារលោក អ៊ុន សារ៉ាវុធ អាយុ ៥១ឆ្នាំ ជាឪពុករបស់កញ្ញា សារុន ដាឌីណា បាននិយាយថា កូនស្រីរបស់លោកគោរពនិងស្តាប់ពាក្យពេចន៍ទូន្មានរបស់ម្តាយឪពុកជានិច្ច ។ លោកតែងអប់រំកូនតាមវិធីសាស្ត្រអហិង្សា ដើម្បីឱ្យកូនក្លាយជាពលរដ្ឋល្អមួយរូបនៅសង្គម ។

និយាយបណ្តើរលើកដៃកាយវិការពន្យល់ពីបំណងអប់រំកូនបណ្តើរ លោក អ៊ុន សារ៉ាវុធ ជឿកជាក់ថា មានតែវិធីសាស្ត្រអប់រំកូនបែបអហិង្សាតែមួយគត់ ដែលជួយឱ្យកូនរបស់លោករៀនសូត្រពូកែ និងទទួលចំណាត់ថ្នាក់ល្អជានិច្ច ។
“ពាក់ព័ន្ធនឹងការបង្ហាត់បង្រៀនកូន ខ្ញុំណែនាំគាត់តាំងពីតូចរហូតគាត់ទទួលបានជ័យលាភីនេះ (កម្មវិធីជជែកដេញដោលយុវជន) គឺខ្ញុំបានយកចិត្តទុកដាក់ពន្យល់ណែនាំជានិច្ច មិនប្រើហិង្សាបង្ខំឱ្យរៀននោះទេ ! ដោយសារខ្ញុំមានបទពិសោធន៍កាលពីខ្ញុំនៅតូចៗប៉ាខ្ញុំគាត់បង្រៀនខ្ញុំ គាត់តែងតែប្រើអំពើហិង្សា ខោកខ្ញុំ វាយខ្ញុំ ខ្ញុំរៀនអត់ចេះទេ គាត់មកដល់គឺខ្ញុំញ័រ គឺខ្ញុំលែងចង់ចេះអីទាំងអស់ ខ្ញុំយល់ថាមិនល្អទេវិធីសាស្ត្រអប់រំកូនបែបហ្នឹង”
នេះបើតាមលោក លោក អ៊ុន សារ៉ាវុធ

ងាកមកនិយាយជាមួយម្តាយជុំវិញសកម្មភាពអប់រំកូននៅក្នុងគ្រួសារ លោកស្រី អ៊ុន សោភ័ណ្ឌ អាយុ ៤២ឆ្នាំ បានបញ្ជាក់ថា គ្រួសារលោកស្រីមិនត្រឹមតែអបរំកូនដោយអហិង្សាប៉ុណ្ណោះទេ សូម្បីតែការជជែកគ្នានៅក្នុងគ្រួសារក៏មិនដែលប្រើពាក្យសម្តីធំទៅកាន់សមាជិកគ្រួសារទាំងអស់ដែរ ។
លោកស្រី អ៊ុន សោភ័ណ្ឌ មានប្រសាសន៍បន្តថា ៖
“ខ្ញុំមិនដែលវាយ ឬប្រើពាក្យសម្តីធ្ងន់ៗទៅកាន់កូនទេ មានតែនិយាយពាក្យល្អៗទៅគាត់ ជំរុញឱ្យគាត់ខំប្រឹងប្រែង ! ដាច់ខាតខ្ញុំអត់យកអំពើហិង្សាមកបង្រៀន មកប្រើជាមួយគាត់ទេ”
រំលឹកដល់ថ្ងៃដែល ដាឌីណា ទទួលជ័យលាភីលេខ១ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា និងសម្លឹងទៅកាន់លិខិតសរសើរដែលកូនទទួលបាន លោក អ៊ុន សារ៉ាវុធ និយាយទាំងមានទំនុកចិត្តទៅកាន់កូនស្រីរបស់លោកថា មិននឹកស្មានសោះថាកូនស្រីក្លាហានហ៊ាននិយាយជាសាធារណៈ ហើយអាចចូលរួមប្រកួតគំនិតជាមួយយុវជនឆ្នើមៗមកពីសាលាដទៃទៀតដោយទំនុកចិត្ត ពិសេសចេះធ្វើការងារក្រុមបានយ៉ាងល្អ ។
លោក អ៊ុន សារ៉ាវុធ បាននិយាយថា ៖
“ខ្ញុំជឿលើកូនខ្ញុំអាចក្លាយជាគម្រូដល់ក្មេងៗ និងយុវជនជំនាន់ក្រោយ ! ថ្ងៃក្រោយគាត់ទៅជាឪពុកម្ដាយគេ ក៏មិនអំពើហិង្សាបានអប់រំកូនចៅគាត់ដែរ សង្គមនឹងមានធនធានមនុស្សល្អៗជាច្រើនមិនខាន”
លោក អ៊ុន សារ៉ាវុធ មានកូនស្រីពីរនាក់នៅក្នុងបន្ទុកគ្រួសារ រស់ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និយាយពីកូនស្រីច្បង សារុន ដាឌីណា មានក្តីស្រមៃចង់ក្លាយខ្លួនជាគ្រូបង្រៀនផ្នែកគណិតវិទ្យាដ៏ឆ្នើមម្នាក់ ព្រោះវាជាមុខវិជ្ជាដែលនាងស្រលាញ់ ព្រមទាំងបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយឱ្យស្រលាញ់គណិតវិទ្យា មុខវិជ្ជាវិទ្យាសាស្ត្រ ឬ STEM ឱ្យបានច្រើន ។

ព្រះតេជគុណនន់ រិទ្ធី គ្រូបង្គោលជួយបង្ហាត់បង្រៀនបេក្ខជនត្រៀមខ្លួនប្រកួតកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ មានដីកាថា ដាឌីណា ជាក្មេងដែលមានអត្តចរិតស្លូតបូត និងឆ្លាតវៃពីធម្មជាតិ ព្រមទាំងទទួលបានការអប់រំល្អពីម្តាយឪពុក ។
ព្រះតេជគុណនន់ រិទ្ធី មានដីកាបន្តថា ៖
“ក្មេងនេះទទួលបានការអប់រំល្អពីគ្រួសារ មិនមែនជាការអប់រំបែបហិង្សា ។ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកអប់រំទាំងឡាយ គួរគប្បីប្រើប្រាស់វិធីសាស្រ្តអប់រំបែបថ្មី មានន័យថា យើងអប់រំមិនតឹងពេក ឬមិនធូរពេក និងប្រកាន់ផ្លូវកណ្ដាលទើបល្អបំផុត ! ក្មេងប្រៀបដូចជាក្រដាសស នៅពេលដែលយើងដាក់ពណ៌អីចូលទៅ គាត់នឹងដក់ជាប់នៅស្នាមពណ៌ហ្នឹងជារៀងរហូត”
តាមឯកសារស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី បានបញ្ជាក់ថា
ការចិញ្ចឹមបីបាច់កូន ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំគ្រប់រូប តែងតែចង់ឱ្យកូនរបស់ខ្លួនមានអនាគតល្អ ប៉ុន្តែជួនកាលគោលបំណងរបស់ពួកគាត់អាចមិនបានសម្រេចដូចអ្វីដែលពួកគាត់រំពឹងទុកនោះទេ ទាំងនេះអាចបណ្តាលមកពីកត្តាដំណរពូជ គ្រួសារ និងសង្គមរស់នៅ ។
ទន្ទឹមគ្នាការអប់រំដែលខ្វះចំណេះដឹង ខ្វះជំនាញ ខ្វះលទ្ធភាព ឬសមត្ថភាព មិនអាចឱ្យកូនក្លាយទៅជាមនុស្សដែលពួកគាត់ចង់បានយ៉ាងពិតប្រាកដឡើយ ។ ដូច្នេះហើយ ការចូលរួមពីគ្រប់ភាគីមានទាំងថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន អាជ្ញាធរ សង្គម និងក្រុមគ្រួសារ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលធ្វើឱ្យការអប់រំកុមារបែបវិជ្ជមាន លេចរូបរាងឡើង ដើម្បីកម្ពុជាមានធនធានមនុស្សល្អ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែងនៅវិទ្យាស្ថាន NTTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា NTTI បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ក្រោយឧត្តមសិក្សាជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យសាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ...



































































