ភ្នំពេញ៖ ស្ថានភាពមិនច្បាស់លាស់នៃកូវីដ-១៩ ធ្វើឱ្យមនុស្សព្រួយបារម្ភ ស្មុគស្មាញ តានតឹងចិត្ត និងមានបញ្ហាសុខភាពផ្លូវចិត្តស្មុគស្មាញ ។ អារម្មណ៍បែបទាំងនេះ ជាប្រតិកម្មធម្មជាតិ ហើយវានឹងបាត់ទៅវិញប្រសិនបើចេះគ្រប់គ្រងបានល្អ ។ អង្គការ TPO ប្រាប់ពីវិធីស្រាស្តមួយចំនួនថែទាំសុខភាពផ្លូវចិត្តឱ្យបានល្អក្នុងអំឡុងពេលកូវីដ-១៩ ។

១. ផ្ដល់ការគាំទ្រដល់កុមារ ៖ ស្ដាប់ការត្អូញត្អែររបស់កូន ឬកុមារដោយចំណាយពេលលួងលោម និងផ្ដល់ក្ដីស្រឡាញ់ដល់ពួកគេ ។ ឪពុកម្ដាយ ឬអ្នកថែទាំកុមារត្រូវធានាថា កូនមានសុវត្ថិភាពដោយធ្វើអនាម័យជាប្រចាំ ។ លើសពីនេះ ជួយផ្ដល់ការកម្សាន្តដល់កុមារដោយចំណាយពេលលេងជាមួយ ដើម្បីជួយឱ្យកុមារមាអារម្មណ៍ស្ងប់ ។ ម៉្យាងវិញទៀត ផ្ដល់ការសរសើរ លើកទឹកចិត្ត ប្រើពាក្យសម្ដីទន់ភ្លន់ ជាពិសេសផ្ដល់ការឱប និងញញឹមទៅកាន់កូន ឬកុមារ ។
២. ផ្ដល់ការគាំទ្រដល់មនុស្សយុវជន ៖ សាកសួរ និងស្ដាប់អំពីអារម្មណ៍ខ្វល់ខ្វាយរបស់ពួកគេដោយផ្ដល់ការគោរព និងមិនវិនិច្ឆ័យគំនិត ឬអារម្មណ៍របស់គាត់ ។ លើសពីនេះ ទុកពេលឱ្យពួកគេបញ្ចេញអារម្មណ៍ និងកំដរពួកគាត់ធ្វើសកម្មភាព ឬបំពេញកិច្ចការងារជាមួយពួកគេ ។ ម៉្យាងវិញទៀត លើកទឹកចិត្ត និងពន្យល់អំពីស្ថានការណ៍ដែលកំពុងកើតមានឡើងក្នុងជីវិតរបស់ពួកគេ ។
៣. ផ្ដល់ការគាំទ្រពីចម្ងាយ ៖ ការប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook Twinter Telegram និងទូរស័ព្ទ ឬសារអេឡិចត្រូនិច្ច អាចបន្តទំនាក់ទំនងជាមួយសមាជិកគ្រួសារបានផងដែរ ។ លើសពីនេះ ជួយរក្សាទំនាក់ទំនង និងសួរសុខទុក្ខមិត្តភក្ដិ ដើម្បីជួយឱ្យទំនាក់ទំនងកាន់តែមានភាពស្និទ្ធស្នាលជាងមុន និងគ្មានអារម្មណ៍ឯកា ។ ម៉្យាងវិញទៀត អាចស្វែងរកមនុស្សដែលអាចទុកចិត្តបានដើម្បីជជែកលេង ឬចែករំលែកអារម្មណ៍របស់អ្នក និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក ។
៤. ចំណាយពេលសម្រាកលំហែរផ្ទាល់ខ្លួន ៖ ការស្វែងរកពេលផ្ទាល់ខ្លួនដើម្បីសម្រាកលំហែរដោយចំណាយពេលអានសៀវភៅ ឬស្រាវជ្រាវព័ត៌មាន និងចំណេះដឹងថ្មីៗអាចជួយឱ្យអ្នកមានអារម្មណ៍ល្អ និងបំបាត់ភាពអផ្សុក ។ លើសពីនេះ អាចលេងឧបករណ៍ភ្លេង ស្ដាប់ចម្រៀងដែលខ្លួនចូលចិត្ត និងញ៉ាំតែ ឬកាហ្វេ សម្រាកនៅផ្ទះ ។ ទន្ទឹមនឹងនេះ សាកល្បងធ្វើកិច្ចការដែលខ្លួនចូលចិត្ត រីករាយជាមួយកិច្ចការដែលកំពុងធ្វើ ដើម្បីបង្កើតសកម្មភាពបែបច្នៃប្រឌិតបន្ថែម ។
៥. រក្សាចិត្តឱ្យបានស្ងប់ ៖ ចូរទុកពេលឱ្យខ្លួនឯងបានស្ងប់ចិត្តដោយធ្វើសមាធិដើម្បីឱ្យអារម្មណ៍បានធូរស្រាលពីភាពតានតឹងចិត្ត ។ លើសពីនេះ រៀនពីរបៀបអនុវត្តលំហាត់សម្រាកចិត្ត កាយ និងអនុវត្តលំហាត់ដកដង្ហើម ។ ម៉្យាងវិញទៀត អនុវត្តលំហាត់ប្រាណជាប្រចាំដើម្បីជួយឱ្យរាងកាយមាំមួន និងមានសុខភាពល្អ ។
គួរបញ្ជាក់ថា ប្រសិនបើអ្នកកំពុងពិបាកចិត្ត ព្រួយបារម្ភ ស្មុគស្មាញ និងតានតឹងចិត្តអាចស្វែងរកសេវាប្រឹក្សាផ្លូវចិត្តពីចម្ងាយដោយឥតគិតថ្លៃចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ តាមរយៈទូរស័ព្ទលេខ ០១៧ ២២២ ៣៧២, ០១០ ២២២ ៤៧៨, ០៩៧ ៩១១១ ៩១៨, ០៨៩ ៦៦៦ ៣២៥ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2023
លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយអាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន ១២៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2024
សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដែលចង់ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ជីវិត ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2025
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































