ហេតុផលគួរធ្វើទាំង ៦ជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួនអំឡុងពេលជំងឺកូវីដ-១៩ រីករាលដាល

ភ្នំពេញ៖ ខណៈជំងឺកូវីដ-១៩ កំពុងរីករាលដាលមនុស្សគ្រប់គ្នាត្រូវសម្រាកនៅផ្ទះ ហើយពេលវេលានេះឱកាសអាចធ្វើរឿងល្អៗអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យ​កា​ន់​តែ​ប្រ​សើ​រ ​។ កញ្ញា សេង ហ្គេកលី អ្នកនិពន្ធសៀវភៅ និងជាអ្នកនិយាយលើកទឹកចិត្តនៅក្នុងបណ្ដាញសង្គម បានលើកពីទម្លាប់ប្រាំមួយចំណុចគួរធ្វើនៅផ្ទះក្នុងបរិ​បទនៃការរស់នៅបែបថ្មីនេះ ។

១. អានសៀវភៅ ៖ មនុស្សគ្នាប្រហែលជាធ្លាប់ទិញសៀវភៅមកទុកដើម្បីអាន ប៉ុន្តែមិនទាន់មានពេលអានដោយគិតថាថ្ងៃណាទំនេរចាំមានពេលនៅផ្ទះចាំអានសៀវភៅនោះ ឥឡូវនេះដល់ពេលវេលានៅផ្ទះអានសៀវភៅ ។ អ្នកគួរចំណាយពេលកន្លះម៉ោង ឬមួយម៉ោងដើម្បីអានសៀវភៅ វាក៏អាចធ្វើយើងទទួលបានគំនិតថ្មីៗជារឿងរាល់ថ្ងៃផងដែរ ។

២. មើលភាពយន្ត ៖ ពេលនេះធនធានដែលមានច្រើនបំផុតនោះគឺពេលវេលា ត្រូវតែប្រើវាឱ្យបានល្អបំផុត ដោយមុននឹងយើងសម្រេចចិត្តនៅក្នុងការជ្រើសរើសខ្សែរភាពយន្តនោះមកមើល ត្រូវដឹងថារឿងនោះបង្គប់ន័យអប់រំបែបណាខ្លះ។ គួរចំណាយពេលមើលភាពយន្តណាពេលដែលមើលចប់ហើយយើងអាចទទួលតម្លៃអប់រំ ចំណេះដឹង ការកម្សាន្ត និងដំណោះស្រាយផ្សេងៗពីរឿងមួយនោះ។

៣. ពេលវេលាសម្រាប់ខ្លួនឯង ៖ គួររកពេលណាមួយឱ្យចិត្តបានសម្រាកខ្លះ ដោយមិនមើលទូរស័ព្ទនិងព័ត៌មានណាដែលធ្វើឱ្យយើងកាន់តែស្រេ្តស ។ យើងអាចទៅអង្គុយនៅកន្លែងណាមួយស្ងប់ស្ងាត់នៃបរិវេណផ្ទះ ដកង្ហើមចេញចូល១០ ទៅ១៥នាទី ដើម្បីឱ្យអារម្មណ៍បានធូរស្រាល អាចនិយាយជាមួយខ្លួនឯង និងដឹងអំពីចិត្តខ្លួនឯងបានបន្ថែម ។

៤. ធ្វើឱ្យខ្លួនឯងមានសកម្មភាពល្អៗ ៖ ជាទូទៅសភាវរស់របស់មនុស្សត្រូវតែមានចលនា ឬសកម្មភាព ពីព្រោះថាពេលនេះនៅផ្ទះមានពេលវេលាច្រើន ដោយចំណាយពេលទៅរៀបចំបន្ទប់គេង រៀបចំទូរសៀវភៅ ហាត់ប្រាណ ចម្អិនម្ហូប និងការនិយាយលេងកម្សាន្តជាមួយគ្រួសារជាដើម ហើយសកម្មភាពទាំងនេះក៏វាជួយឱ្យយើងបំបាត់ភាពតានតឹងនៅក្នុងអារម្មណ៍ រួមទាំងជំនួយដល់សុខភាពផងដែរ។

៥. សិក្សាជំនាញថ្មី៖ នេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា មានពេលវេលាគ្រប់គ្រាន់រៀនអ្វីថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតទៅតាមអ៊ីនធឺណេត មានដូចជា រៀនភាសា រៀនកាត់តវីដេអូ រៀនកុំព្យុទ័រ និងមានជំនាញជាច្រើនទៀត ។ សាកគិតទៅមើលប្រសិនជាមនុស្សនៅផ្ទះមួយខែ ហើយយកពេលវេលាសិក្សារៀនជំនាញដែលចង់រៀន នោះវានឹងទទួលបានផលវិជ្ជមានជាច្រើន ។

៦. សរសេរនិងគិតពីគោលដៅបន្ទាប់ពីចប់កូវីដ-១៩ ៖ គួរតែប្រើពេលវេលាសរសេរនិងគិតអំពីគោលដៅរបស់ខ្លួនចាប់ពីពេលនេះទៅ ។ ត្រូវគិតពីគោលដៅបន្ទា​ប់​ថាចង់ត្រូវធ្វើអ្វី ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើរឿងទាំងនោះ ប៉ុន្តែបើគិតថាចាំចប់កូវីដ-១៩ ចាំគិតអំពីគោលដៅបន្ទាប់ វាអាចជារឿងខាតពេល ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...