វិធីសាស្ត្រកាត់បន្ថយ Screen Time ដោយមិនកាត់ផ្ដាច់ការប្រើប្រាស់បច្ចេកវិទ្យាទាំងស្រុង

នៅក្នុងយុគសម័យដ៏ទំនើបនេះ បច្ចេកវិទ្យាបានជួយឱ្យយើងនៅជិតគ្នា និងអាចស្វែងរកចម្លើយគ្រប់យ៉ាងនៅត្រឹមចុងម្រាមដៃប៉ុណ្ណោះ។ ប៉ុន្តែ ការប្រើប្រាស់ឧបករណ៍ឌីជីថលជ្រុលហួសហេតុ អាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តបាន។ ដូច្នេះ តើ​យើងអាចការពារសុខភាពយ៉ាងដូចម្តេច នៅ​ក្នុ​ងយុគសម័យបច្ចេកវិទ្យានេះ?

បើតាម​អ្នកជំនាញ បច្ចេកវិទ្យាមិនមែនជារឿងអាក្រក់ទាំងស្រុងនោះទេ ប៉ុន្តែវាអាស្រ័យលើ របៀបដែលយើងប្រើប្រាស់វា។ ការប្រើប្រាស់ដើម្បីទំនាក់ទំនងគឺជារឿងល្អ ប៉ុន្តែការប្រើដើម្បីគ្រាន់តែអូសមើល (Scrolling) ដោយគ្មានគោលដៅ គឺជាប្រភព នៃភាពតានតឹង។ យ៉ាងណា អ្នកជំនាញ​បានផ្តល់នូវវិធីសាស្រ្ត​ចំនួន៧ ដើម្បីកាត់បន្ថយការប្រើប្រាស់ឧបករណ៍ឌីជីថល និង​ទាញយកភាពម្ចាស់ការរបស់ខ្លួនឯងមកវិញ ៖

១. កំណត់ពេលវេលាឆ្ងាយពីអេក្រង់ក្នុងអំឡុងពេលថ្ងៃ ៖ ប្រសិនបើការងាររបស់អ្នកត្រូវប្រើកុំព្យូទ័រ ចូរដាក់ការរំលឹក (Alarm) ដើម្បីសម្រាក។ ដើរចេញពីតុធ្វើការទៅញ៉ាំបាយថ្ងៃត្រង់ ឬដើរកម្សាន្តខ្លីៗ ដោយមិនចាំបាច់យកទូរសព្ទទៅតាម។

២. សម្រាកពីកម្មវិធីដែលបង្កបញ្ហា ៖ សាកល្បងលុបកម្មវិធីណាដែលអ្នកចំណាយពេលអូសមើលច្រើនពេក (ដូចជា Facebook ឬ TikTok)។ ការចូលប្រើតាមរយៈកម្មវិធីរុករក (Browser) ជំនួសវិញ នឹងជួយឱ្យអ្នកមានពេលគិតពិចារណាមុននឹងសម្រេចចិត្តបើកវា។

៣. បន្ថយសមត្ថភាពទូរសព្ទ (Downgrade) ៖ ប្រសិនបើអ្នកពិបាកគ្រប់គ្រងខ្លួនឯង សាកល្បងប្រើទូរសព្ទធម្មតា (ចុចប៊ូតុង) ដែលអាចត្រឹមតែខលចេញ-ចូល ឬផ្ញើសារ។ វិធីនេះជួយឱ្យអ្នកមានវត្តមានពិតប្រាកដជាមួយមនុស្សជុំវិញខ្លួន។

៤. កំណត់ម៉ោងបិទទូរសព្ទ ៖ សាកល្បងបិទទូរសព្ទ ឬដាក់ក្នុងរបៀប Do Not Disturb ចាប់ពីពេលញ៉ាំបាយល្ងាច រហូតដល់ព្រឹកស្អែក ដើម្បីឱ្យខួរក្បាលបានសម្រាកពិតប្រាកដ។

៥. ប្រើប្រាស់មុខងារកំណត់ម៉ោងលើកម្មវិធី (App Limits) ៖ ប្រើប្រាស់មុខងារ Screen Time (សម្រាប់ iPhone) ឬ Digital Wellbeing (សម្រាប់ Android) ដើម្បីកំណត់ម៉ោងប្រើប្រាស់កម្មវិធីនីមួយៗ។ កាលណាអស់ម៉ោងដែលបានកំណត់ កម្មវិធីនោះនឹងផ្អាកដំណើរការ។

៦. បង្កើតតំបន់ «គ្មានទូរសព្ទ» ៖ កំណត់កន្លែងខ្លះក្នុងផ្ទះដែលមិនអនុញ្ញាតឱ្យប្រើទូរសព្ទជាដាច់ខាត ដូចជា បន្ទប់គេង ឬ តុបាយ។ ការមិនដាក់ទូរសព្ទក្បែរខ្លួនពេលគេង នឹងជួយឱ្យអ្នកមិនមានទម្លាប់អូសទូរសព្ទមុនពេលសម្រាក។

៧. ស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្ត ៖ ប្រសិនបើអ្នកមានអារម្មណ៍ថា ការប្រើប្រាស់បច្ចេកវិទ្យាកំពុងគ្រប់គ្រងជីវិត បង្កឱ្យមានការថប់បារម្ភ បាក់ទឹកចិត្ត ឬប៉ះពាល់ដល់ការងារ និងទំនាក់ទំនង ចូរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកផ្លូវចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...