ការជ្រើសរើសជំនាញពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សដែលរៀនចប់ថ្នាក់វិទ្យាល័យ ដោយសារតែជំនាញនឹងត្រូវកំណត់ពីអាជីពការងារនៅពេលអនាគត។ ការជ្រើសរើសជំនាញខុស អាចនឹងធ្វើឱ្យខាតពេលវេលា ឬត្រូវធ្វើការងារដែលខ្លួនមិនស្រឡាញ់។ ក្នុងអត្ថបទនេះ យុវជន ជួប វ៉ាន់ឌី នឹងចែករំលែកបទពិសោធន៍ខ្លះៗ ក្នុងការជ្រើសរើសជំនាញ និងភាពជោគជ័យ នៃការជ្រើសរើសជំនាញរបស់គាត់។
បច្ចុប្បន្ន ជួប វ៉ាន់ឌី គឺជានិស្សិតឆ្នាំទី៥ ជំនាញអេឡិចត្រូនិច និង Automation នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ កំឡុងពេលនៃការសិក្សានេះ វ៉ាន់ឌី មានការងារធ្វើចំនួន២កន្លែងដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងជំនាញរបស់គាត់។ ជាមួយគ្នាយុវជនរូបនេះ ក៏បានឈ្នះពានរង្វាន់ជាច្រើនផងដែរ ពាក់ព័ន្ធនឹងការបង្កើតរ៉ូបូត ដោយប្រើប្រាស់ជំនាញរបស់គាត់។

និស្សិតដែលមកពីខេត្តប៉ៃលិនរូបនេះ បញ្ជាក់ថា មូលហេតុដែលខ្លួនជ្រើសរើសយកជំនាញអេឡិចត្រូនិច គឺស្ថិតក្រោមហេតុផលមួយចំនួន ដូចជា ហេតុផលទី១ គឺ ការចូលចិត្ត ដោយកាលពីនៅក្មេង វ៉ាន់ឌី ចូលចិត្តដោះរបស់លេងណាស់, ហេតុផលទី២ គឺក្តីស្រមៃ កាលពីនៅក្មេង វ៉ាន់ឌី តែងមើលទៅមេឃ ហើយបានឃើញយន្តហោះ គ្រានោះគាត់មានចម្ងល់ថា ហេតុអ្វីបានជាវាអាចហោះបាន អ្វីដែលធ្វើឱ្យវាហោះ ? វ៉ាន់ឌី ស្រមៃចង់បង្កើតរបស់ទាំងនេះ ដែលវាជាហេតុផលជំរុញឱ្យគាត់ចាប់យកជំនាញអេឡិចត្រូនិច។
ក្នុងនោះ ក៏មានហេតុផលមួយទៀត ដែលជាហេតុផលសំខាន់ នោះគឺប្រាក់ចំណូល ។ វ៉ាន់ឌី លើកឡើងថា នៅពេលដែលយើងជ្រើសរើសជំនាញមួយដែលយើងចូលចិត្ត ប៉ុន្តែជំនាញនោះពិបាករកការងារធ្វើ ដូច្នេះតើយើងបន្តរៀនជំនាញនេះទៀត ឬក៏បកក្រោយ ? ជាយោបល់របស់ វ៉ាន់ឌី មុននឹងជ្រើសរើសជំនាញ សិស្សនិស្សិតគួរតែមើលពីទីផ្សារការងារថា ជំនាញណាដែលសម្បូរការងារធ្វើ ហើយទទួលបានប្រាក់ខែខ្ពស់។
យ៉ាងណាក៏ដោយ ក្រោយពីជ្រើសរើសជំនាញនៅក្នុងក្តីស្រមៃរបស់ខ្លួនរួចហើយ ជួប វ៉ាន់ឌី បានអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់ ពីយុវជនដែលមិនស្គាល់ទីក្រុង រហូតដល់អាចឈរជើងនៅទីក្រុងបានដោយមានការងាររហូតដល់ទៅ២កន្លែង ខណៈដែលខ្លួនកំពុងតែសិក្សានៅមហាវិទ្យាល័យនៅឡើយ។
វ៉ាន់ឌី បានរៀបរាប់ថា នៅឆ្នាំទី១ គឺជាឆ្នាំដែលខ្លួនត្រូវរស់នៅជាមួយបរិបទថ្មី ដោយត្រូវមករៀននៅក្នុងទីក្រុងដែលមិនធ្លាប់រស់នៅ, តែយ៉ាងណា វ៉ាន់ឌី បានបង្កើនមិត្តភាពជាមួយសិស្សដែលមកពីបណ្តាខេត្តផ្សេងទៀត ក៏ដូចជាសិស្សច្បង ។ បន្ទាប់មកនៅឆ្នាំទី២ វ៉ាន់ឌី បានផ្លាស់ប្តូរច្រើន ដោយធ្វើការងារស្ម័គ្រចិត្ត ហើយក៏បានឈ្នះពាន StartUp មួយថែមទៀតផង, ត្រង់នេះ វ៉ាន់ឌី លើកទឹកចិត្តដល់យុវជនដែលកំពុងរៀន គួរតែចូលរួមធ្វើការងារស្ម័គ្រចិត្ត ដើម្បីទទួលបានបទពិសោធន៍ និងមានទំនាក់ទំនង។

នៅក្នុងឆ្នាំទី៣ នៃជំនាញអេឡិចត្រូនិច វ៉ាន់ឌី អាចបង្កើតបានជារ៉ូបូត ដើម្បីចូលរួមប្រកួត ហើយនៅឆ្នាំនោះ វ៉ាន់ឌី ក៏ទទួលបានការងារជាគ្រូបង្រៀននៅសាលាសប្បាយកូដ ផងដែរ, បន្ទាប់មកនៅឆ្នាំទី៤ វ៉ាន់ឌី ត្រូវបានគេប្រគល់តួនាទីជា មេដឹកនាំក្រុមផលិតរ៉ូបូត នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយនៅឆ្នាំទី៥នេះ វ៉ាន់ឌី ទទួលបានការងារមួយថែមទៀតពីការងារជាគ្រូបង្រៀនសរសេរកូដ នៅក្នុងក្រុមហ៊ុនមួយដែលផលិតរ៉ូបូត ក៏ដូចជាគ្រឿងស្វ័យប្រវត្តិកម្ម បម្រើឱ្យវិស័យកសិកម្ម។ ក្រៅពីបទពិសោធន៍ខាងលើនេះ ជួប វ៉ាន់ឌី ក៏បានផ្តល់ជាដំបូន្មានទៅដល់សិស្សនិស្សិតទាំងអស់ គួរតែហ៊ានបង្ហាញគោលដៅ ឬបំណង របស់ខ្លួនឱ្យអ្នកដទៃបានដឹង ដើម្បីជាការជំរុញទឹកចិត្តរឈានទៅដល់គោលដៅនោះ។ ប្រសិនបើយើងអត់និយាយ យើងទុកខ្លួនឯង យើងអត់មានអារម្មណ៍មួយថា ប្រឹងដើម្បីទៅដល់ចំណុចមួយហ្នឹងទេ ប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាបង្ហាញទៅដល់គេ ខ្ញុំជឿថា បើអ្នកទាំងអស់គ្នាមិនទៅដល់ហ្នឹង ក៏ទៅដល់កៀកហ្នឹងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2024
A*STAR Computing and Information Science (ACIS) បានប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកមានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកុំព្យូទ័រ និងវិទ្យាសាស្រ្តព័ត៌មាន។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































