អ្នកចិត្តសាស្ត្របង្ហាញពីបញ្ហាផ្លូវចិត្ត ៣ ដែលងាយកើតលើស្ត្រីជាងបុរស

វិទ្យាស្ថានជាតិសុខភាពផ្លូវចិត្ត សហរដ្ឋអាម៉េរិក បានបង្ហាញថា ជំងឺផ្លូវចិត្ត ចំនួន ៣ រួមមាន ជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងវិបល្លាសនៃការបរិភោគអាហារ (ភាពមិនប្រក្រតីនៃការញ៉ាំ) ងាយកើតឡើងលើស្ដ្រីច្រើនជាងបុរស។

មានរោគសញ្ញាមួយចំនួន កើតឡើងចំពោះតែស្ត្រីប៉ុណ្ណោះ មិនកើតឡើងចំពោះបុរសឡើយ។ ជាក់ស្ដែង ស្ត្រីមួយចំនួន មានរោគសញ្ញាធ្លាក់ទឹកចិត្ត នៅពេលមានការផ្លាស់ប្ដូរអរម៉ូន អំឡុងពេល ឬក្រោយពេលមានផ្ទៃពោះ អំឡុងពេលមករដូវ និងអំឡុងពេលអស់រដូវ។

អ្នកស្រី ហាន វុទ្ធី អ្នកជំនាញចិត្តវិទ្យាគ្លីនិក និងប្រឹក្សាយោបល់ផ្លូវចិត្ត បានមានប្រសាសន៍ប្រាប់ AMS Education ថា មូលហេតុ ដែលនាំឱ្យស្ត្រីងាយប្រឈមនឹងបញ្ហាផ្លូវចិត្តទាំងនេះ ព្រោះកត្តាមួយចំនួន ដូចជា ៖

  • វិបត្តិដែលស្ត្រីជួបប្រទះកន្លងមក ឬកំពុងមានបច្ចុប្បន្ន រួមមាន វិបត្តិផ្ទាល់ខ្លួន វិបត្តិគ្រួសារ វិបត្តិការងារ និងវិបត្តិសង្គម។
  • ការផ្លាស់ប្ដូរអរម៉ូន ដែលកើតឡើង អំឡុងពេលមករដូវ ការមានផ្ទៃពោះនិងការអស់រដូវ អាចប៉ះពាល់ដល់អារម្មណ៍ និងបង្កើនហានិភ័យនៃជំងឺធា្លក់ទឹកចិត្ត និងការថប់បារម្ភ។
  • ដំណើរការបន្តពូជ ដោយការមានផ្ទះពោះ ការសម្រាលកូន និងរយៈពេលក្រោយសម្រាលកូនអាចជាបញ្ហាប្រឈមខ្លាំងសម្រាប់ស្ត្រី និងបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។
  • មានបន្ទុកក្នុងការមើលថែទាំជាប្រចាំ ព្រោះស្ត្រីជាអ្នកមើលថែចម្បងសម្រាប់កុមារ និងឪពុកម្ដាយវ័យចំណាស់ ដែលអាចនាំឱ្យស្ត្រីមានភាពតានតឹងជាប្រចាំ ព្រោះតែការនឿយហត់ គ្មានអ្នកលើកទឹកចិត្ត ឬការយល់ចិត្តពីប្ដី និងសមាជិកគ្រួសារ ហើយជួនកាលអាចទទួលរងការស្ដីបន្ទោសពីប្តីថែមទៀត។
  • កត្តាសង្គម និងវប្បធម៌, ស្ត្រីអាចជួបប្រទះនឹងការរើសអើងអំពើហិង្សា និងវិសមភាព (ភាពមិនទៀងទាត់ ភាពមិនស្មើគ្នា និងលំអៀងនៅក្នុងសង្គម សេដ្ឋកិច្ច និងកត្តាជាច្រើនទៀត) ទាំងអស់នេះ សុទ្ធតែនាំឱ្យស្ត្រីងាយមានបញ្ហាផ្លូវចិត្ត និងឈានដល់ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។
អ្នកស្រី ហាន វុទ្ធី អ្នកជំនាញចិត្តវិទ្យាគ្លីនិក និងប្រឹក្សាយោបល់ផ្លូវចិត្ត។

ចំពោះ រោគសញ្ញាទូទៅនៃជំងឺផ្លូវចិត្តស្ត្រី អ្នកចិត្តសាស្ត្របានបញ្ជាក់ថា មានអាការជាច្រើន គួរឱ្យកត់សម្គាល់ នៅពេលស្ត្រីមានបញ្ហាផ្លូវចិត្ត ដែលរោគសញ្ញាទាំងនោះ រួមមាន ទុក្ខព្រួយជាប់លាប់ ឬមានអារម្មណ៍អស់សង្ឃឹម, អារម្មណ៍ផ្លាស់ប្ដូរញឹកញាប់, ពិបាកគេង ឬគេងច្រើន, ផ្លាស់ប្ដូរចំណង់អាហារ ដែលនាំឱ្យទម្ងន់ប្រែប្រួល, ភ័យខ្លាច ឬមានការព្រួយបារម្ភខ្លាំងពេក, ឃើញ ឬឮអ្វីដែលមិនមានរូបរាង, ឈឺចាប់មិនជាក់លាក់, ឈឺក្បាល ឈឺពោះ ឈឺក្រពះ មានកំហឹង ឬឆាប់ខឹង, ផ្ដាច់ខ្លួនពីសង្គម, មានគំនិត ឬអាក្បកិរិយារំខានដល់ខ្លួនឯង ការងារ គ្រួសារ និងសង្គម, ប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង, មានគំនិតចង់ស្លាប់ មានអារម្មណ៍ថារស់គ្មានន័យ ឬចង់ធ្វើអត្តឃាត។

សម្រាប់ស្ត្រីទូទៅ ឬស្ដ្រីកំពុងមានបញ្ហាផ្លូវចិត្ត ដើម្បីថែទាំផ្លូវចិត្តឱ្យបានល្អ អ្នកចិត្តសាស្ត្រ បានណែនាំ គោលការណ៍សំខាន់ៗ ចំនួន ៤ ដើម្បីអនុវត្ត រួមមាន ៖ ទី១ គេងឱ្យបានគ្រប់គ្រាន់ ព្រោះការគេង គឺជាការអនុញ្ញាតឱ្យរាងកាយ និងខួរក្បាលបានសម្រាក ខណៈការសម្រាកមិនគ្រប់គ្រាន់ អាចមានហានិភ័យខ្ពស់ នាំឱ្យមានអារម្មណ៍សោកសៅ។

ទី២ ថែទាំខ្លួន​ឯងឱ្យបានល្អ តាមរយៈការហាត់ប្រាណ, ធ្វើសម្មាធិ, ញ៉ាំអាហារ ដែលល្អសម្រាប់សុខភាព, មានទំនាក់ទំនងល្អក្នុងសង្គម និងបង្កើតដែនកំណត់ផ្ទាល់ខ្លួន ដើម្បីសម្រាកឱ្យបានគ្រប់គ្រាន់។ ទី៣ ទទួលយកការលើកទឹកចិត្តពីអ្នកដទៃ សរសេរកំណត់ហេតុ ឬនិយាយទៅកាន់មនុស្សទុកចិត្ត និងលេងជាមួយសត្វចិញ្ចឹម និងទី៤ សម្ដែងការដឹងគុណ និងកោតសរសើរ ចំពោះជីវិតខ្លួនឯង ដើម្បីជំរុញអារម្មណ៍វិជ្ជមាន។

អ្នកជំនាញចិត្តសាស្ត្ររូបនេះ បានគូសបញ្ជាក់ថា ជំងឺផ្លូវចិត្តអាចព្យាបាលជាដោយខ្លួនឯងជោគជ័យ ប្រសិនបើស្ត្រីអាចអនុវត្តតាមគោលការណ៍ណែនាំទាំង ៤នេះបាន។ យ៉ាងណាក៏ដោយ អ្នកស្រី ហាន វុទ្ធី សង្កត់ធ្ងន់ថា ក្នុងករណីដែលអ្នកជំងឺអនុវត្តហើយ ដឹងថា ស្ថានភាពមិនធូរស្រាល ឬប្រសើរឡើង អ្នកជំងឺត្រូវស្វែងរកសេវាថែទាំផ្លូវចិត្ត ពីអ្នកជំនាញឱ្យបានត្រឹមត្រូវ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...