Mack Rutherford មនុស្សក្មេងបំផុតបើកយន្តហោះម្នាក់ឯងទៅជុំវិញពិភពលោក

បែលហ្ស៊ិក – បច្ចុប្បន្ន Mack Rutherford មានអាយុ ១៨ឆ្នាំបានទទួលពានរង្វាន់ហ្គីណេសចំនួន០២ បំបែកឯតទគ្គកម្មពិភពលោកក្នុងនាមជាអ្នកធ្វើដំណើរជុំវិញពិភពលោកក្មេងជាងគេ។ មូលហេតុដែលយុវជនសញ្ជាតិអង់គ្លេសកាត់បែលហ្ស៊ិករូបនេះ ធ្វើដំណើរជុំវិញពិភពលោក គឺមានបំណងបង្ហាញពីរឿងរ៉ាវដ៏អស្ចារ្យដើម្បីបងស្រី និងក្រុមគ្រួសារ។ 

យុវជន Mack Rutherford កាលពីអាយុ ១៧ឆ្នាំ បានបើកយន្តហោះម្នាក់ឯងធ្វើដំណើរជុំវិញពិភពលោកប្រើរយៈពេល៥ខែ ។ រូបគេបានទទួលពានរង្វាន់ហ្គីណេសមួយពីគណៈកម្មាធិការកម្មវិធី និងពានរង្វាន់ហ្គីណេសមួយទៀតពីបងស្រីដែលធ្លាប់បំបែកឯតទគ្គកម្មធ្វើដំណើរជុំវិញពិភពលោកក្មេងជាងគេ។ ការធ្វើដំណើរនេះ Mack ត្រូវឆ្លងកាត់ព្យុះភ្លៀង រដូវវស្សា រលកកម្ដៅខ្លាំង និងជួបឧបសគ្គយ៉ាងច្រើន។

ម្ចាស់ជ័យលាភីហ្គីណេសដំណើរជុំវិញពិភពលោកក្មេងជាងគេ Mack Rutherford បាននិយាយថា

“ខ្ញុំចង់ប្រើឱកាសធ្វើដំណើរនេះបង្ហាញទៅកាន់យុវជនជាច្រើនថា ខ្ញុំអាចធ្វើរឿងមិនគួរឱ្យជឿមួយ ដើម្បីផ្លាស់ប្តូរគំនិតពួកគេឱ្យសម្លឹងទៅរឿងរ៉ាងជាច្រើននៅជុំវិញពិភពលោក។ យុវជនអាចបង្កើតភាពអស្ចារ្យខុសៗគ្នា”

យុវជន Mack Rutherford បានចាប់ផ្តើមធ្វើដំណើរពីរដ្ឋធានី Sofia ប្រទេសប៊ុលហ្គារី (ផ្ទះកំណើត) ហោះហើរទៅភាគខាងត្បូងឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងឆ្លងកាត់វាលខ្សាច់សាហារ៉ា និងកោះ Rodrigues ភាគខាងកើតនៃប្រទេសម៉ូរីស។ ជារួមមកយុវជន Mack Rutherford បានធ្វើដំណើរឆ្លងកាត់និងទស្សនាប្រទេសជាង៥២ ឆ្លងកាត់ទ្វីបអាហ្វ្រិក តំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាមេរិកខាងជើង និងត្រឡប់ទៅអឺរ៉ុបដែលមានចម្ងាយផ្លូវប្រមាណជាង ៥ម៉ឺនបួនពាន់គីឡូម៉ែត្រ មុននឹងត្រឡប់ទៅរដ្ឋធានី Sofia ប្រទេសប៊ុលហ្គារីវិញ កាលពីចុងខែមីនាកន្លងទៅ។

សូមជម្រាបថា កាលពីអាយុ ១៥ឆ្នាំ Mack Rutherford ទទួលសិទ្ធិបើកយន្តហោះ និងបានប្រើយន្តហោះប្រភេទ soloflight ដែលមានសមត្ថភាពហោះកម្ពស់ខ្ពស់ផលិតនៅអឺរ៉ុបធ្វើដំណើរជុំវិញពិភពលោក។ យន្តហោះនេះមានល្បឿនរហូតដល់ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្តហោះ soloflight ជាប្រភេទយន្តហោះរៀបចំយ៉ាងពិសេសសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។