ភ្នំពេញ – ការអភិវឌ្ឍន៍ធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍសង្គមជាតិមួយឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសចូលរួមពិធីបិទមហាសន្និបាទបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា អនាគតប្រទេសជាតិត្រូវពឹងផ្អែកលើអ្វីដែលវិស្វករអាចធ្វើបាន ។ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត គឺត្រូវផ្ដល់ការអប់រំវិស្វកម្មប្រកបដោយគុណភាពជាជម្រើសមួយដ៏ប្រសើរបំផុត ដើម្បីជួយដល់វិស្វករជាតិក្នុងការប្រកួតប្រជែង អភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា និងចូលរួមគិតគូជាមួយរាជរដ្ឋាភិបាល ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ិត សំហេង ក៏បានផ្តល់អនុសាសន៍ជូនដល់ អង្គមហាសន្និបាតទាំងមូល ជាពិសេសអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្ម ក្នុងការលើកកំពស់វិជ្ជាជីវៈវិស្វកម្ម ឱ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ការពារបាននូវកិត្តិយស សេចក្តីថ្លៃថ្លូរបស់វិស្វករ លើកស្ទួយអត្តសញ្ញាណជាតិ ពង្រឹងសមត្ថភាពវិជ្ជាជីវៈគ្រប់ជំនាញ ស្របតាមការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត ធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់គណៈវិស្វករកម្ពុជា នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករ ៧៤៧នាក់បន្ថែមទៀត ហើយបើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន ៦ ០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ (ស្រី ២នាក់)៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១០០ កន្លែង សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































