ភ្នំពេញ- ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពិភពលោកកំពុងបោះជំហានយ៉ាងធំឆ្ពោះទៅរកសមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប៉ុន្តែការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យានៅតែមានចំនួនតិច បើធៀបនឹងបុរស។ ទន្ទឹមគ្នានេះ បទដ្ឋានសង្គម ចំណង់ចំណូលចិត្ត ការរើសអើងក្នុងដំណើរការជ្រើសរើសបុគ្គលិក វិសមភាពប្រាក់ចំណូល កង្វះគំរូជាស្ត្រី បណ្ដាលឱ្យការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាមានចំនួនតិចជាងបុរស។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលកម្ពុជា៤.០។
ទី១. បទដ្ឋានសង្គម (Social Norm) ៖ បទដ្ឋានសង្គមមួយចំនួនអាចធ្វើឱ្យស្ត្រីយល់ឃើញថាពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចាប់អាជីពក្នុងវិស័យបច្ចេកវិទ្យា។ ជាក់ស្តែង មានមតិមួយចំនួនបានលើកឡើងថាការងារក្នុងវិស័យ ដូចជា គណនេយ្យ ទីផ្សារ និងទំនាក់ទំនងជាដើម ជាការងារស័ក្តិសមនឹងស្ត្រី រីឯការងារក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្មជាការងាររបស់បុរស ។ ចំណុចនេះ ធ្វើឱ្យស្ត្រីភាគច្រើនស្ទាក់ស្ទើរក្នុងការចាប់អាជីពក្នុងវិស័យបច្ចេកវិទ្យា។ យោងតាមការស្ទង់មតិរបស់ UNICEF កាលពីឆ្នាំ ២០២០ នៅក្នុង ៧៨ប្រទេស ជុំវិញពិភពលោកបានបង្ហាញថាក្មេងស្រីភាគច្រើនមិនសូវចាប់អារម្មណ៍នឹងការងារក្នុងវិស័យបច្ចេកវិទ្យា ព្រោះពួកគេមិនសូវមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង និងយល់ឃើញពិបាកទទួលជោគជ័យក្នុងវិស័យនេះដូចបុរស។

ទី២. ចំណង់ចំណូលចិត្ត ៖ យោងតាមការសិក្សាស្រាវជ្រាវរបស់ CCEA Researchand Statistic នៅឆ្នាំ ២០១៩ បានបង្ហាញថាសិស្សស្រីដែលចាប់យកជំនាញក្នុងវិស័យបច្ចេកវិទ្យា ពិសេសវិទ្យាសាស្រ្តកុំព្យូទ័រមានចំនួនតិច ដោយសារភាពធុញថប់ក្នុងការប្រើប្រាស់កុំព្យូទ័រ (Computer Anxiety) ដែលកើតមានឡើងតាំងពីវ័យកុមារ។ ការសិក្សានេះបានបង្ហាញថា ក្មេងស្រីជំទង់នៅអង់គ្លេសដែលមានអាយុចន្លោះពី១២ ដល់១៥ឆ្នាំ ចំណាយពេលក្នុងការប្រើប្រាស់កុំព្យូទ័រជាមធ្យម ៩ម៉ោង ក្នុងមួយសប្តាហ៍សម្រាប់ការកំសាន្ត ចំណែកឯក្មេងប្រុសជំទង់ចំណាយពេលលើសពី ១៦ម៉ោង។ បើយោងតាមការស្ទង់មតិរបស់ UNICEF កាលពីឆ្នាំ ២០២០ នៅក្នុង ៧៨ប្រទេស ជុំវិញពិភពលោក ក៏បានបង្ហាញថាមានតែប្រទេសចំនួន ៤ប៉ុណ្ណោះ ដែលមានក្មេងស្រីចាប់អារម្មណ៍នឹងអាជីពក្នុងវិស័យបច្ចេកវិទ្យាច្រើនជាងបុរស។
ទី៣. ការរើសអើងក្នុងដំណើរការជ្រើសរើសបុគ្គលិក ៖ យោងតាមគេហទំព័រ Builtin នៅឆ្នាំ២០២១ ប្រមាណ៤៩% នៃស្ត្រីក្នុងវិស័យបច្ចេកវិទ្យា បានទទួលរងការរើសអើងក្នុងអំឡុងពេលស្វែងរកការងារ។ ដោយសារតែវិស័យបច្ចេកវិទ្យាបានគ្របដណ្តប់ដោយបុរស និយោជកមួយចំនួនជ្រើសរើសអ្នកដាក់ពាក្យជាបុរស ព្រោះពួកគេយល់ឃើញថាបុរសនឹងងាយស្រួលទំនាក់ទំនងជាមួយជាងស្ត្រី។ មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ «ការយល់ដឹងអំពីយេនឌ័រ» របស់គេហទំព័រ LinkedIn កាលពីឆ្នាំ២០១៩ បានបង្ហាញថាអ្នកដាក់ពាក្យស្នើសុំបម្រើការងារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាជាបុរសភាគច្រើនទទួលបានការកត់សម្គាល់ជាងស្ត្រី។ ទាំងនេះក៏ជាកត្តាមួយរួមចំណែករារាំងស្ត្រីក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យា។

៤. វិសមភាពប្រាក់ចំណូល ៖ វិសមភាពប្រាក់ចំណូលរវាងស្ត្រី និងបុរសក៏ជាកត្តាមួយ ដែលធ្វើឱ្យការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាមានចំនួនតិចជាងបុរស។ ស្ត្រីភាគច្រើនជ្រើសយកការងារក្នុងវិស័យផ្សេង ព្រោះមិនសូវមានគម្លាតប្រាក់ចំណូលធំដូចនៅក្នុងវិស័យបច្ចេកវិទ្យា។ ជាក់ស្តែង យោងតាមគេហទំព័រ Hire នៅឆ្នាំ ២០២០ ប្រមាណ៥៩% នៃក្រុមហ៊ុនបច្ចេកវិទ្យាបានផ្តល់ប្រាក់ខែដល់ស្ត្រីតិចជាងបុរស ក្នុងរង្វង់ប្រមាណ ៣% សម្រាប់អ្នកមានជំនាញដូចគ្នា។៥. កង្វះគំរូជាស្ត្រី (Role Model)៖ កង្វះគំរូជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យាក៏ជាកត្តានាំឱ្យការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះនៅមានចំនួនតិច ព្រោះពួកគេយល់ឃើញថាមិនសូវមានស្ត្រីជោគជ័យក្នុងវិស័យនេះដូចបុរស។ ទន្ទឹមគ្នានេះ បើទោះបីជាចំនួនស្ត្រីក្នុងវិស័យបច្ចេកវិទ្យាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនស្ត្រីក្នុងវិស័យនេះនៅតែតិចជាងបុរស។ យោងតាមការស្ទង់មតិរបស់ London Tech Week នៅក្នុងឆ្នាំ ២០២២នេះ ប្រមាណ៥៧% នៃអ្នកឆ្លើយតបបានបង្ហាញថាកង្វះគំរូជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យាជាកត្តាដ៏សំខាន់មួយ ដែលរារាំងពួកគេក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យានេះ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2025
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2023
លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ២១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2026
Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































