រដ្ឋមន្រ្តីអប់រំ ៖ យុវតីទាំងអស់ ត្រូវហ៊ានជឿ​លើក្តីសុបិន្ត ហ៊ានប្រឡូក​ក្នុង​ពិភពវិទ្យាសាស្រ្ត ហ៊ានប្រឡូក​ក្នុងភាពច្នៃបង្កើតថ្មី អនាគត​ត្រូវ​ការ​អ្នកទាំងអស់គ្នា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

វិទ្យាសាស្រ្ត​មិន​មែន​សម្រាប់តែបុរសទេ ការចង់ដឹងចង់ឃើញ ភាពវៃឆ្លាត និង​ការ​ច្នៃប្រឌិត គឺមានលក្ខណៈ​ជាសកល, យុវនារីគ្រប់រូបដែលជ្រើសរើសក្លាយជាវិស្វករ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ អ្នកស្រាវជ្រាវ ឬសហគ្រិន មិនត្រឹមតែសម្រាប់អនាគតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។ នេះជា​ប្រសាសន៍​លើកឡើងរបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទស្តីពីអំណាច និង​សកម្មភាពរបស់ស្រ្តី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីដើមសប្តាហ៍​នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា យោង​តាម​លទ្ធផល នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កន្លងទៅថ្មីៗនេះ គេមើលឃើញថា អត្រា​សិស្ស​ជាស្រ្តី​ទទួលបាន​និទ្ទេស A ដល់ទៅ ៥៦,៤១% នៃចំនួនសិស្ស​និទ្ទេស A សរុប ៣០០៣នាក់។ យ៉ាងណាតាមរយៈ ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្តីពីអំណាច និង​សកម្មភាពរបស់ស្រ្តី មិនត្រឹមតែជាការចែករំលែកចំណេះដឹង ផ្លាស់ប្តូរការគិតប៉ុណ្ណោះទេ តែក៏កំពុងកសាងទស្សនៈវិស័យរួមគ្នាមួយសម្រាប់អនាគតប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានលក្ខណៈអំណោយផល ផ្តល់ឱកាសសម្រាប់យុវតីវ័យក្មេងដែលមានសក្តានុពល ឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនិរន្តរភាព។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា យោងតាមប្រវត្តិសាស្រ្ត និងទំនៀមទម្លាប់តាំងពីបរមបុរាណមក កម្ពុជាមានប្រពៃណីឱ្យតម្លៃខ្ពស់ដល់តួនាទីស្ត្រីក្នុងសង្គម ហើយបច្ចុប្បន្នកម្ពុជាបានឈានចូលដល់យុគសម័យថ្មីដែលបាននិងកំពុងលើកកម្ពស់ស្ត្រី តាមរយៈការជំរុញលើកទឹកចិត្តឱ្យស្ត្រីចូលរួមក្នុងការអភិវឌ្ឍជាតិគ្រប់រូបភាព និងជំរុញឱ្យស្ត្រីសិក្សាបានខ្ពស់ ក្លាយជាវិស្វករជាដើម ជាក់ស្តែង មានលោកស្រី Claudie Haigneré បានក្លាយជាមន្ត្រីជាន់ខ្ពស់ឡើងដល់លម្ហអវកាស ដូច្នេះសូមស្រ្តីកម្ពុជាបន្តការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពឱ្យបានរឹងមាំ។

នាឱកាសនោះដែរ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបង្ហាញនូវក្ដីរីករាយដែលបានឃើញកំណើនស្ត្រីក្នុងវិស័យវិស្វកម្ម និងវិទ្យាសាស្ត្រនៅកម្ពុជា ដោយជឿជាក់ថាស្ត្រីដែលកំពុងចូលរួមក្នុងសន្និសីទនេះ នឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឈោងចាប់ឱកាស ក្លាយជាអ្នកដឹកនាំផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាលបារាំង ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍធនធាន​មនុស្ស​នៅ​កម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ និងកម្មវិធីការផ្លាស់ប្ដូរនិស្សិត និងការគាំទ្រដល់ការរៀបចំឱ្យមានកម្មវិធីនិងវេទិកាចែករំលែកបទពិសោធ ចំណេះដឹង ជាពិសេសបានបង្ហាញការប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា។

លោកស្រី Claudie Haigneré អ្នកអវកាស និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះលោកស្រី Claudie Haigneré ជាអតីតគ្រូពេទ្យ និងជាអ្នកអវកាស ដែលនេះជាគំរូឧត្តមភាពមួយ ចូលរួមជំរុញលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀត ឱ្យបន្តខិតខំប្រឹងប្រែងកសាងសមត្ថភាព និងឃើញយ៉ាងជាក់ច្បាស់ថា គ្មានឡើយដែនកំណត់សម្រាប់ស្រ្តីដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន និងសូមផ្តាំផ្ញើដល់យុវតីទាំងអស់ថាត្រូវ “ហ៊ានជឿលើក្តីសុបិន្តរបស់អ្នក ហ៊ានប្រឡូកក្នុងពិភពវិទ្យាសាស្ត្រ ហ៊ានប្រឡូកក្នុងភាពច្នៃបង្កើតថ្មី អនាគតត្រូវការអ្នកទាំងអស់គ្នា”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...