ធ្វើសកម្មភាពរាងកាយទៀងទាត់ ជះផលវិជ្ជមានជាច្រើនចំពោះសុខភាពយុវវ័យ

ការរក្សារាងកាយឱ្យមានចលនា ឬរក្សាភាពសកម្មឱ្យទៀងទាត់ប្រចាំថ្ងៃ រួមចំណែកយ៉ាងសំខាន់សម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវកាយ ក៏ដូចជាសុខមាភាពក្នុងការរស់នៅប្រចាំថ្ងៃ ។ ដូច្នេះ តើសកម្មភាពអ្វីខ្លះ ដែលយើងគួរធ្វើ ឬត្រូវធ្វើ ក្នុងរយៈពេលមួយថ្ងៃៗ ​ដើម្បីរក្សាសុខភាព ឱ្យស្របតាមតម្រូវការនៃរាងកាយទៅតាមអាយុកាលនីមួយៗ ?

យ៉ាងណាចំពោះយុវជនវិញ ការធ្វើលំហាត់ប្រានបានទៀងទាត់ ជាកត្តាជួយកាត់បន្ថយ ជំងឺមហារីក រក្សាសម្ពាធឈាម កាត់បន្ថយការកើតជំងឺទឹកនោមផ្អែម កាត់បន្ថយសភាពឡើងទម្ងន់ រក្សាសាច់ដុំ ពង្រឹងឆ្អឹងឱ្យរឹងមាំ បង្កើនឱកាសធ្វើទំនាក់ទំនងថ្មីៗ ដែលជារួមគឺពង្រឹងសុខភាពផ្លូវចិត្ត និងកាយ។ ទន្ទឹមគ្នានោះមានការផ្តល់ជាយោបល់បន្ថែមថា មនុស្សពេញវ័យគួរតែបង្កើតឱ្យមានចលនាជាប្រចាំថ្ងៃ។

​ប៉ុន្តែបើនិយាយអំពីសកម្មភាពប្រចាំសប្តាហ៍គេវាសវែងដូចជា គិតក្នុងរយៈពេលចាប់ពី ពីរម៉ោងកន្លះ ទៅប្រាំម៉ោងគឺនៅក្នុងកម្រិតមួយមធ្យមនៅឡើយ ចំពោះសកម្មភាពដែលអាចធ្វើបានក្នុងកម្រិតនេះរួមមាន ការដើរក្នុងល្បឿនមួយដែលលឿនៗ ការហែលទឹក កាត់ស្មៅ និងវាយកូនហ្គោលជាដើម។ ជាជំហានបន្ទាប់គឺ ការធ្វើសកម្មភាពក្នុងកម្រិតមួយខ្ពស់ជាមធ្យមក្នុងចន្លោះរយៈពេលចាប់ពី មួយម៉ោងកន្លះ ទៅពីរម៉ោងកន្លះ តាមរយៈសកម្មភាពដូចជា រត់ លោត ជិះកង់ ទាត់បាល់ និងសកម្មភាពជាច្រើនទៀតត្រូវការប្រើប្រាស់ចលនា។

ដើម្បីកសាងទម្លាប់ខ្លួនឯង ឱ្យមានភាពសកម្មបានទៀងទាត់ គេមិនចាំបាច់ទាល់តែមានគូសរចនាសម្ព័ន្ធ ឬរបៀបវារៈជាផ្លូវការពេកនោះទេ លោកអ្នកគ្រាន់តែ ចាប់ផ្តើម ដោយការជ្រើសយកសកម្មភាពសាមញ្ញៗ ហើយរុញបញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃ គឺជាការជំរុញដល់ការផ្លាស់ប្តូរយ៉ាងសំខាន់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។