អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសថៃ និង សហរដ្ឋអាមេរិក ដោយផ្ដល់មូលនិធិសិក្សាពី ៥០% ដល់ ១០០%។

អាហារូបករណ៍នឹងផ្ដល់អាហារូបករណ៍សម្រាប់ការសិក្សានៅ Pearson ISAK Japan ប្រទេសជប៉ុន, UWC Changshu China ប្រទេសចិន, UWC USA នៅសហរដ្ឋអាមេរិក, UWC Mahindra College ប្រទេសឥណ្ឌា និង UWC Thailand នៅប្រទេសថៃ។

លក្ខខណ្ឌចាំបាច់ដែលបេក្ខជនត្រូវមានដូចជា មានសញ្ជាតិខ្មែរ ជាបេក្ខជនដែលមានថ្ងៃកំណើតក្នុងចន្លោះថ្ងៃទី១ ខែមករា ឆ្នាំ២០០៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩។ ជាបេក្ខជនដែលកំពុងសិក្សាថ្នាក់ទី១១ ឬទី១២ នៅវិទ្យាល័យក្នុងប្រទេសកម្ពុជា និងមាន Email ផ្ទាល់ខ្លួនដែលមានសុពលភាព។ ជាមួយគ្នានេះ បេក្ខជនត្រូវមានលក្ខណៈសម្បត្តិចាំបាច់មួយចំនួនដូចជា ជាបេក្ខជនដែលមានជំនាញសរសេរ និងនិយាយជាភាសាអង់គ្លេសជ្រៅជ្រះ មានសមត្ថភាពក្នុងការត្រិះរិះពិចារណា មានភាពឆ្លាតវៃ មានការអត់ធ្មត់ មានទំនួលខុសត្រូវលើខ្លួនឯង និងស្មោះត្រង់ និង ជាបេក្ខជនដែលមានចំណង់ចំណូលចិត្តខ្ពស់លើសកម្មភាពសិក្សាស្រាវជ្រាវ។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យត្រូវឆ្លងកាត់បីដំណាក់កាលរួមមាន៖ ដំណាក់កាលពី១ ចូលទៅកាន់គេហទំព័រ https://bit.ly/uwc-cambodia-2yrs-apply-2025-2027ដំណាក់កាលទី២ បេក្ខជនត្រូវបំពេញចម្លើយគ្រប់សំណួរទាំងអស់ បន្ទាប់មកចុចពាក្យ Submit (គួរជម្រាបថា បេក្ខជនត្រូវសរសេរដោយប្រុងប្រយ័ត្ន និងបានក្បោះក្បាយ ព្រោះការដាក់ពាក្យត្រូវបានរាប់បញ្ជូលជាចំណែក ក្នុងវាយតម្លៃជ្រើសរើសបេក្ខជនទៅកាន់វគ្គសម្ភាសន៍។ សម្រាប់ ដំណាក់កាលទី៣ បេក្ខជននឹងទទួលបានសារជូនដំណឹងតាមរយៈ Email ។ គួរជម្រាបថា មានតែការដាក់ពាក្យតាមរយៈ Online តែប៉ុណ្ណោះដែលត្រូវបានទទួលយក ដូចនេះបេក្ខជនត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ ​Email ដែលអាចប្រើការបាន។

 សម្រាប់ព័តមានបន្ថែមងាចទំនាក់ទំនងទៅកាន់ UWC Cambodia តាមរយៈ Email: selection@kh.uwc.org ឬតាមរយៈទំព័រFacebook ផ្លូវការរបស់UWC:  https://www.facebook.com/uwc.cambodia

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *