អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s) ក្នុងជំនាញគណិតវិទ្យា នៅសាកលវិទ្យាល័យ Paris-Saclay និងសាកលវិទ្យាល័យ Institut Polytechnique de Paris។

អត្ថប្រយោជន៍ នៃអាហារូបករណ៍ ៖ អាហារូបករណ៍នេះមិនត្រឹមតែផ្ដល់កិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុពេញលេញ ដូចជា ទទួលបានប្រាក់ឧបត្ថម្ភប្រហែល ១០,០០០ អឺរ៉ូ ក្នុងមួយឆ្នាំ (សម្រាប់រយៈពេល ១០ ខែ), និស្សិតដែលមកពីក្រៅប្រទេសបារាំង នឹងត្រូវបានសម្របសម្រួលឱ្យមានកន្លែងស្នាក់នៅជាមួយ CROUS, ទទួលបានការសម្របសម្រួលលើការធានារ៉ាប់រងសុខភាព និងសង្គម, ជាពិសេស​និស្សិតអាចចូលរួមក្នុងកម្មវិធីស្រាវជ្រាវ និងសិក្ខាសាលាកម្រិតខ្ពស់របស់ FMJH។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បើកចំហសម្រាប់និស្សិតគ្រប់សញ្ជាតិ (លើកលែងតែនិស្សិតដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យជាសមាជិករបស់ FMJH រួចហើយ), សម្រាប់អ្នកដែលចង់រៀនថ្នាក់ Master 1 (ឆ្នាំទី១) ឬ Master 2 (ឆ្នាំទី២) ក្នុងផ្នែកគណិតវិទ្យា និងការអនុវត្ត, បេក្ខជនត្រូវតែមានលទ្ធផលសិក្សាឆ្នើម (Academic Excellence) និងមានគម្រោងស្រាវជ្រាវច្បាស់លាស់។

ឯកសារចាំបាច់ត្រូវត្រៀម ៖ បេក្ខជនត្រូវដាក់ពាក្យតាម ប្រព័ន្ធអនឡាញ ដោយភ្ជាប់មកជាមួយនូវ ៖

  1. ប្រវត្តិរូបសង្ខេប (CV)
  2. លិខិតលើកទឹកចិត្ត (Motivation Letter)
  3. ព្រឹត្តិបត្រពិន្ទុ (Transcripts) នៃឆ្នាំសិក្សាកន្លងមក
  4. លិខិតឧទ្ទេសនាម (Recommendation Letters): យ៉ាងហោចណាស់ ២ ច្បាប់ ពីសាស្ត្រាចារ្យដែលធ្លាប់បង្រៀន។
  5. គម្រោងការសិក្សា៖ បញ្ជាក់ពីមូលហេតុដែលអ្នកជ្រើសរើសជំនាញនេះ និងផែនការការងារទៅថ្ងៃអនាគត។

កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦ (ម៉ោង ១១:៥៩ យប់ នៅប្រទេសបារាំង)។
ឈប់ទទួលលិខិតឧទ្ទេសនាម ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៦។
ការប្រកាសលទ្ធផល ៖ ជាធម្មតានឹងត្រូវជូនដំណឹងក្នុងអំឡុងខែមីនា ឬមេសា តាមរយៈអ៊ីមែល។

កំណត់សម្គាល់សំខាន់ ៖ ការដាក់ពាក្យសុំអាហារូបករណ៍នេះ មិនមែន ជាការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យនោះទេ។ បេក្ខជនត្រូវតែដាក់ពាក្យសុំចូលរៀន (Academic Admission) ទៅកាន់កម្មវិធី Master នៃសាកលវិទ្យាល័យដែលខ្លួនចង់រៀនដោយឡែកពីគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...