យុវជនកម្ពុជាទទួលបានការបំប៉នជំនាញសេដ្ឋកិច្ចឌីជីថលតាមរយៈកម្មវិធីអភិវឌ្ឍវីដេអូហ្គេម

ក្មេងស្រីវ័យជំទង់នៅកម្ពុជា ត្រៀមខ្លួនដុះដាលក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីចាប់ផ្តើមដែលមិននឹកស្មានដល់គឺ កម្មវិធីអភិវឌ្ឍវីដេអូហ្គេម។ វីដេអូហ្គេម Game Changers Coalition ត្រូវបានបង្កើតឡើងដោយ ការិយាល័យនវានុវត្តន៍ របស់យូនីសេហ្វ (UNICEF) ជាគំនិតផ្តួចផ្តើមដែលបានរចនាឡើងជាមួយ និងសម្រាប់ ក្មេងស្រី។ ហើយទន្ទឹមនេះ យុវជននៅទូទាំងប្រទេសកំពុងទទួលបានបទពិសោធន៍ នៃការសរសេរកូដ ការនិទានរឿង ការរចនា និងអក្ខរកម្មហិរញ្ញវត្ថុ ដែលសុទ្ធជាជំនាញដ៏សំខាន់ ដើម្បីជោគជ័យនៅក្នុងសម័យបច្ចេកវិទ្យាដែលវិវត្តយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍។

ទោះបីជាមានការកើនឡើងនៃតម្រូវការធនធានផ្នែកឌីជីថលក៏ដោយ ក្មេងស្រី និងស្ត្រីនៅតែមានចំនួនតិចតួចនៅក្នុងវិស័យបច្ចេកវិទ្យានេះ។ រនាំងសង្គមដាក់កម្រិតលើការទទួលបានជំនាញឌីជីថល បណ្តាញអាជីព និងឧបករណ៍បច្ចេកវិទ្យាដែលកំពុងលេចឡើង។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះ អង្គការយូនីសេហ្វ និងដៃគូកំពុងធ្វើការរួមគ្នាដើម្បីកែប្រែស្ថានភាពនេះ។

ដោយមានការគាំទ្រពីក្រុមហ៊ុន Bitget ដែលជាវេទិកា Universal Exchange (UEX) ដ៏ធំបំផុត រួមជាមួយនឹង Global Video Games Coalition និង Micron Foundation អង្គការយូនីសេហ្វ កំពុងពង្រីកកម្មវិធីបរិយាបន្នសិក្សាបែបឌីជីថលដែលផ្តោតលើយុវជន ដោយត្រូវបានរចនាឡើង ដើម្បីកសាងទំនុកចិត្ត សមត្ថភាព និងភាពធន់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង។

លោក Ignacio Aguirre ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Bitget បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធីខាងលើ។

លោក Ignacio Aguirre ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bitget កំពុងចែកនូវពានរង្វាន់ដល់សិស្សានុសិស្សជ័យលាភី

ដំណើរទស្សនកិច្ចនេះ ជាពេលអបអរដ៏កក់ក្ដៅជាមួយក្រុមជ័យលាភីរបស់កម្ពុជា ពីកម្មវិធី UNICEF Game Jam ជាសកលលើកដំបូង ពោលគឺ កម្មវិធី hackathon និម្មិត ដែលផ្សារភ្ជាប់ អ្នកបង្កើតកម្មវិធីវ័យក្មេងមកពីប្រទេសចំនួន៨ ឱ្យមកចូលរួមប្រកួតប្រជែង។ ប្រទេសកម្ពុជា បានលេចមុខជាប្រទេសដែលចូលរួមខ្លាំងបំផុត ដោយឈ្នះជ័យលាភីចំនួន៤ ក្នុងចំណោម ពានរង្វាន់សកលសរុបទាំង ៨ប្រភេទ។

លោក Ignacio Aguirre ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bitget បានលើកឡើងថា ៖ «ខ្ញុំមានចិត្តផុសផុលតាមរយៈការតាំងចិត្ត និងទេពកោសល្យដែលខ្ញុំបានមើលឃើញពី យុវជននៅកម្ពុជា។ ក្រុមហ៊ុន Bitget យើងជឿថា គ្រប់គ្នាគួរតែបំប៉នខ្លួនដើម្បីចូលរួមក្នុងពិភពឌីជីថល រាប់ចាប់ពីការសរសេរកូដ និងការរចនា រហូតដល់វិស័យដែលកំពុងលេចឡើងដូចជា blockchain ជាដើម។ ខ្ញុំពិតជារំភើបណាស់ដែលបានឃើញការច្នៃប្រតិដ្ឋផ្នែកឌីជីថលរបស់ក្មេងជំនាន់នេះ ហើយបានចូលរួមជួយសម្រួចជំនាញរបស់ពួកគេ ដើម្បីជួយបង្កើតអនាគតនៃពិភពឌីជីថលមួយប្រកបដោយបរិយាបន្ន សមធម៌ និងវិបុលភាព។»

សកម្មភាពលេងវីដេអូហ្គេមនៅតាមស្តង់ពិព័រណ៍

តាមរយៈការដោះដូរ ការយល់ដឹង និងបទពិសោធន៍ជាអន្តរជំនាន់ អ្នកចូលរួមបានចែករំលែក ដំណើរការច្នៃប្រតិដ្ឋរបស់ខ្លួន រឿងរ៉ាវចាក់ជ្រៅក្នុងវប្បធម៌ និងសហគមន៍ដែលបំផុសគំនិត ហ្គេមរបស់ខ្លួន និងជំនាញដែលពួកគេរៀនដល់ស្ទាត់ ដោយក្តីមោទនៈ។

យុវតី រចនា ជាអ្នកបង្កើតកម្មវិធីវីដេអូហ្គេមវ័យក្មេងអាយុ ១៦ឆ្នាំ មកពីខេត្ដតាកែវ និងជាសមាជិកម្នាក់នៃក្រុម Green Ever ដែលជាក្រុមជ័យលាភីនៃកម្មវិធីប្រកួតប្រជែងសកល UNICEF Game Jam បានបង្ហាញចំណាប់អារម្មណ៍ថា ៖ «ក្រៅពីរៀនសរសេរកូដ យើងរៀន ពីរបៀបគូរ របៀបបង្កើតសាច់រឿង ស្វែងរកដំណោះស្រាយពេលជួបបញ្ហា និងសិក្សាស្វែងយល់ ពីបញ្ហាទាំងនោះជាជំហានៗ។ ហើយយើងក៏បានរៀនពីរបៀបធ្វើការជាក្រុម និងស្វែងយល់ពី គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីសង្វាក់គ្នា។ មុនពេលចូលរួមក្នុងវគ្គ Game Changers ខ្ញុំគិតថា ហ្គេមគ្រាន់តែជាការកម្សាន្តតែប៉ុណ្ណោះ។ ប៉ុន្ដែឥឡូវនេះខ្ញុំមើលឃើញថាហ្គេមទាំងអស់នេះ អាច ដោះស្រាយបញ្ហាជាក់ស្តែងបាន។ ខ្ញុំចង់បន្តសាងអ្វីដែលធ្វើឱ្យជីវិតសហគមន៍ខ្ញុំ កាន់តែប្រសើរ ឡើង។»

ក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ “កម្មវិធីអប់រំបង្កើតហ្គេម” (National Game Jam) នៅរាជធានីភ្នំពេញ ដែលរៀបចំដោយ អង្គការយូនីសេហ្វ (UNICEF) និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា (MoEYS) សិស្សានុសិស្សជាង ៦០០នាក់ (ដោយប្រមាណ ៦៥% ជាក្មេងស្រី) ដែលមានអាយុចន្លោះពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ មកពីសាលាចំនួន១៤ នៅទូទាំង ១១ខេត្ត បានដាក់បង្ហាញ និងដាក់ប្រកួតវីដេអូហ្គេមដើមរបស់ពួកគេទៅកាន់គណៈមេប្រយោគ បន្ទាប់ពីរៀនសូត្រជាមួយគ្នា អស់រយៈពេល ៦សប្តាហ៍។ គម្រោងរបស់ពួកគេបានបង្ហាញនូវ បទពិសោធន៍ផ្ទាល់ខ្លួន និងបញ្ហានានាដែលប៉ះពាល់ដល់សហគមន៍របស់ខ្លួន ដោយបង្ហាញពីតួនាទីនៃបច្ចេកវិទ្យាច្នៃប្រតិដ្ឋ ក្នុងការបំប៉នយុវជន ឱ្យក្លាយជាអ្នកដោះស្រាយបញ្ហា និងបង្កើតកម្មវិធីឌីជីថល។

លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា ៖ «ជារៀង រាល់ឆ្នាំ ក្មេងស្រីរាប់លាននាក់នៅជុំវិញពិភពលោកបាត់បង់ឱកាសក្នុងផ្នែកសេដ្ឋកិច្ចឌីជីថល ដោយសារពួកគេខ្វះលទ្ធភាពទទួលបានជំនាញ និងបណ្តាញដែលចាំបាច់ ដើម្បីដុះដាល។ នៅប្រទេសកម្ពុជា វិធីសាស្រ្តសិក្សាប្រកបដោយនវានុវត្តភាពដូចជា កម្មវិធីអភិវឌ្ឍវីដេអូហ្គេម កំពុងបំបាក់រនាំងនានា និងជំរុញដល់បរិយាបន្នឌីជីថល និងទំនុកចិត្តដល់សិស្សានុសិស្ស ដោយមិនគិតពីភេទរបស់ពួកគេ។ យុវជនរួមទាំងពលរដ្ឋមកពីតំបន់ដាច់ស្រយាល រកឃើញ ខ្លួនឯងនៅក្នុងពិភពទាំងនេះ ហើយគំនិតរបស់ពួកគេក៏គួររាប់បញ្ចូលដែរ។»

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ៖ «គំនិតផ្តួចផ្តើមនេះជួយឱ្យក្មេងស្រី ក្លាយជាចំណុចស្នូលនៅក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ កម្មវិធីនេះផ្តល់អំណាចឱ្យពួកគេក្លាយជាអ្នកបង្កើត អ្នកច្នៃថ្មី និងអ្នកដឹកនាំក្នុងយុគសម័យឌីជីថល ដោយលុបបំបាត់គម្លាតយេនឌ័រក្នុងការអប់រំបែបឌីជីថល និងធានាឱ្យមានសមភាពក្នុងការទទួលបានឱកាសសិក្សាបែបទំនើប។ តាមរយៈការសរសេរកូដ ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម ក្មេងស្រី សាងជំនាញ គិតស៊ីជម្រៅ ដឹកនាំ និង អក្ខរកម្មឌីជីថល ដែលនាំពួកគេក្លាយជាចំណែកចូលរួមដ៏មានន័យក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្មេងស្រីដែលរចនាហ្គេមបច្ចុប្បន្ននេះ គឺជាវិស្វករផ្នែកទន់នាពេលអនាគត សហគ្រិន ឌីជីថល និងអ្នកដឹកនាំបច្ចេកវិទ្យាដែលនឹងជំរុញវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។»

នៅទូទាំងពិភពលោក កម្មវិធីប្រកួតប្រជែង (Coalition) មានគោលបំណងឈោងដល់ អ្នកចូលរួមប្រមាណ ១.១លាននាក់ នៅទូទាំងប្រទេសចំនួន១២ ត្រឹមឆ្នាំ២០២៧ ដោយរួមចំណែកដល់គោលដៅធំជាសកលរបស់អង្គការយូនីសេហ្វ ក្នុងការពង្រីកឱកាសសិក្សា និងការកសាងជំនាញដល់ក្មេងស្រី។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមនេះនៅតែរីកលូតលាស់ ទៅបាន ដោយសារមានការគាំទ្រពីរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូវិស័យឯកជននានា។

សេចក្តីប្រកាសព័ត៌មាននេះត្រូវបានសរសេរឡើង ដោយសហការជាមួយ អង្គការយូនីសេហ្វ។

សម្រាប់ធនធានឬឯកសារ ពហុផ្សព្វផ្សាយមាននៅ X

កម្មវិធីប្រកួតប្រជែង UNICEF Game Changers Coalition បង្កើតដោយផ្អែកលើការងារដែល មានស្រាប់របស់ អង្គការយូនីសេហ្វ ដោយផ្តល់ឱ្យក្មេងស្រីនូវជំនាញឌីជីថល និងជំនាញក្នុង សតវត្សទី២១ នេះ តាមរយៈ គំនិតផ្តួចផ្តើម Skills4Girls របស់ខ្លួន។

អំពីក្រុមហ៊ុន Bitget
ក្រុមហ៊ុន Bitget បង្កើតឡើងក្នុងឆ្នាំ២០១៨ ជាវេទិកា Universal Exchange (UEX) ដ៏ធំ បំផុតរបស់ពិភពលោក ដែលបម្រើសេវាកម្មដល់អ្នកប្រើប្រាស់ជាង ១២០លាននាក់ ដោយមានច្រកចូលប្រើប្រាស់រូបិយបណ្ណគ្រីបតូ (crypto), ទ្រព្យសកម្ម tokenized asset និងឧបករណ៍ ជួញដូរ ដែលដំណើរការដោយ AI នៅទូទាំង blockchains ធំៗ។ បរិប្រព័ន្ធរបស់ខ្លួនរួមមាន Bitget Wallet ដែលជា កម្មវិធីហិរញ្ញវត្ថុប្រចាំថ្ងៃដែលប្រើប្រាស់ដោយមនុស្សជាង ៨០លាន នាក់។ ក្រុមហ៊ុន Bitget ជំរុញការទទួលយកគ្រីបតូជាសកល តាមរយៈភាពជាដៃគូ ជាមួយ LALIGA, MotoGP™ និង UNICEF ។

អំពីការិយាល័យនវានុវត្តន៍របស់យូនីសេហ្វ (UNICEF)
ការិយាល័យនវានុវត្តន៍របស់យូនីសេហ្វ (UNICEF) ធ្វើការជាមួយ បណ្តាញអ្នកគិត អ្នកបណ្តុះ និងអ្នកធ្វើជាសកល ដើម្បីកំណត់យក និងពន្លឿនទំហំ ដំណោះស្រាយ និងវិធីសាស្រ្តប្រកប ដោយនវានុវត្តភាពពិតប្រាកដ ដោយជួយដោះស្រាយបញ្ហាប្រឈមជាសកល ដែលប៉ះពាល់ ដល់ជីវិតរបស់កុមារនានា។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...