កត្តា៣ដែលជំរុញនិងបង្កើតឱ្យមានស្តង់ដាសាលារៀនគំរូនៅកម្ពុជា

ដើមចមនៃការជំរុញវិស័យអប់រំនៅកម្ពុជាឱ្យមានស្តង់ដាសាលារៀនគំរូ គឺដោយហេតុថា កន្លងមកសាលារៀនមានការអនុវត្តបែបចម្រុះភាព មិនហានក្នុងការប្រតិបត្តិចំពោះគំនិតបង្កើតថ្មីព្រោះមិនមានអ្វីជាតឹកតាងកំឡុងពេលអនុវត្តន៍។ មួយវិញទៀតការមើលឃើញ ពីភាពលំបាកក្នុងការបត់បែនកំឡុងពេលមានវិបត្តិសកល ដូច្នេះតម្រូវឱ្យសកម្មភាពសាលារៀនគំរូចាប់ផ្តើមអនុវត្តន៍ ដើម្បីឱ្យមានភាពគំរូ ឬក៏ភាពពេញលេញ ទៅតាមលទ្ធភាព ឬតម្រូវការ និងមានសេចក្ដីយោងជាក់លាក់។  នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើតាម ឯកឧត្តម អ៊ុង បូរាត មានកត្តាចំនួន៣ ដែលជំរុញឱ្យ​មានការបង្កើតស្តង់ដារសាលារៀនគំរូនៅកម្ពុជា ៖

១. ការអនុវត្តមានភាពចម្រុះ ៖ សាលាគ្រប់កម្រិតទាំងអស់មានដូចជា មត្តេយ្យ បឋម និងមធ្យមសិក្សា មានការអនុវត្តមិនដូចគ្នានោះទេ។ ហើយការបំពេញភារកិច្ចមិនដូចគ្នា នោះលទ្ធផលទទួលបានក៏មិនដូចគ្នាដែរ។ ដែលជាបុព្វហេតុ មួយទាមទារឱ្យយើងមានជារូបភាពពេញលេញមួយ និងរបៀបរបបនៃការអនុវត្តមួយដូចគ្នា។

២. ត្រូវការសេចក្ដីយោ​​ង ៖ កន្លងមក ដោយមើលឃើញថា​ សាលាខ្លះមានភាពបត់បែន និងភាពច្នៃប្រតិដ្ឋដោយគណៈគ្រប់សាលាផ្ទាល់ ប៉ុន្តែទន្ទឹមគ្នានោះ ក៏មានបញ្ហាប្រឈមនៅក្នុងការតទល់ជាមួយនឹងគ្រូបង្រៀន សិស្ស រួមទាំងសហគមន៍ ដោយសារតែការអនុវត្តហាក់បង្កបាននូវរូបភាពប្រាសចាកពីការណែនាំ អំពីលំនាំរបស់ក្រសួង ដែលបណ្តាលឱ្យការអនុវត្តសកម្មភាពខ្លះគ្មានការចូលរួមបានពេញលេញពីបុគ្គលពាក់ព័ន្ធ។ ដែលជាហេតុធ្វើឱ្យដំណើរការអភិវឌ្ឍ របស់សាលារៀន មានភាពលឿនរហ័សទៅបានត្រូវមានការណែនាំពីក្រសួងអប់រំ ដែលអាចគ្របដណ្តប់បានទូលំទូលាយ។

៣. សាលាឆ្លងកាត់ភាពលំបាក ៖ ក្នុងរយៈពេលបីឆ្នាំកន្លះ កន្លងទៅនេះ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺរាតត្បាតសកល(កូវីដ១៩) យើងមើលឃើញថា មានតែភាពច្នៃប្រតិដ្ឋ មានតែស្វ័យភាព ឬសេរីភាពនៃការគ្រប់គ្រង និងការចូលរួមនៅសាលារៀនផ្ទាល់ទេ ទើបអាចឱ្យសាលារៀនអាចដំណើរការបាន។ ការចូលរួមទាំងអស់គ្នា ទាំងភាពច្នៃប្រឌិដ្ឋ និងសមត្ថភាពគ្រប់គ្រងរបស់នាយក ឬគណគ្រប់គ្រងមានភាពរឹងមាំ មានគោលដៅច្បាស់លាល់ ដាក់ចេញនូវវិធានការណ៍ឆ្លើយតបភ្លាមៗ ទើបធ្វើឱ្យសាលារៀនមានភាពធន់ ហើយនឹងអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព ដែលចំណុចទាំងនេះ ជាកត្តជំរុញដ៏ចាំបាច់ ក្នុងការរៀបចំការណែនាំមួយ ដែលលើកទឹកចិត្តដល់ស្វ័យភាពរបស់គណៈគ្រប់គ្រងសាលារៀនរបស់លោកនាយក និងធ្វើយ៉ាងម៉េចឱ្យមានការចូលរួមរបស់សហគមន៍ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។