គិតដូច​អ្នក​វិទ្យាសាស្ត្រ ៖ ជំនាញ​គិត​បែប​វិទ្យាសាស្ត្រ ជា​ជំនាញ​សំខាន់​សម្រាប់​វិភាគ និង​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ

ការ​គិត​បែប​វិទ្យាសាស្ត្រ (Scientific thinking) គឺជា​សមត្ថភាព ឬទម្លាប់​គិត​ដូច​អ្នកវិទ្យាសាស្ត្រ។ របៀប​គិត​នេះ​ហើយ ដែល​បែងចែក​អ្នក​ជំនាញ​ពិតប្រាកដ​លើ​ឯកទេស​អ្វីមួយ ពីអ្នក​ដែល​ដឹងអំពី​ជំនាញ​នោះរាក់ៗ ដោយ​ផ្អែក​លើ​ទិន្នន័យ​តិចតួច។

លោក Deanna Kuhn សាស្ត្រាចារ្យ​មហាវិទ្យាល័យ​គ្រូបង្រៀន នៃ​សាកលវិទ្យាល័យ Columbia បានភ្ជាប់​ការ​គិត​បែប​វិទ្យាសាស្ត្រ ទៅនឹង​ការ​គិត​បែប​អំណះអំណាង ដែល​ភស្ដុតាង​ត្រូវបាន​ពឹងផ្អែក​លើ​ការ​បញ្ចុះ​បញ្ចូល​អ្នកដទៃ អំពី​គុណ​តម្លៃ​នៃ​អំណះ​អំណាង​របស់​អ្នក។

លោក Kuhn បាន​កំណត់​ការ​គិត​បែប​វិទ្យាសាស្ត្រ​ថា ជា «យុទ្ធសាស្ត្រ​វែកញែក​ជាក់លាក់ – Specific reasoning strategy»។ ការ​គិត​នេះ មិន​និយាយ​អំពី​វិទ្យាសាស្ត្រ ឬ​ជំនាញ​វិទ្យាសាស្ត្រ​នោះទេ ប៉ុន្តែ​ការ​គិត​បែប​វិទ្យាសាស្ត្រ គឺ​សំដៅ​ទៅ​លើ​ការ​គិត​ពិចារណា និង​សម្រេច​ចិត្ត ធ្វើ​កិច្ចការ​អ្វីមួយ ប្រកប​ដោយ​ភាព​ច្បាស់​លាស់ ត្រឹមត្រូវ ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ។ វាពឹង​ផ្អែក​លើ​ការគិត​យ៉ាង​ម៉ត់ចត់ និង​ផ្អែក​លើ​ភស្ដុតាង​ជាចម្បង។

ធាតុ​សំខាន់ៗ នៃ​ការ​គិត​បែប​វិទ្យាសាស្ត្រ

ធាតុសំខាន់​នៃការ​គិត​បែប​វិទ្យាសាស្ត្រ គឺ ការ​សង្កេត ការ​សួរ​សំណួរ ការ​បង្កើត​សម្មតិកម្ម ការ​ព្យាករណ៍ ការ​ពិសោធន៍ ការ​វិភាគ​ទិន្នន័យ និង​ការ​ទាញ​សេចក្ដីសន្និដ្ឋាន។ ដំណើរ​ការ​ដដែលៗ​នេះ គឺជា​មូលដ្ឋាន​គ្រឹះ នៃ​វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ ដែល​អនុញ្ញាត​ឱ្យមាន​ការ​សង្កេត​ជាប្រព័ន្ធ ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ចំណេះដឹង និង​ការ​សម្រេច​ចិត្ត។

តើ​ធ្វើ​ដូចម្ដេច ដើម្បី​អភិវឌ្ឍ​ការ​គិត​បែប​វិទ្យាសាស្ត្រ?

ការ​អភិវឌ្ឍន៍​ការគិត​បែប​វិទ្យាសាស្ត្រ ទាមទារ​ការ​ទទួល​យក​ផ្នត់គំនិត នៃការ​ចង់​ចេះ​ចង់ដឹង ការពង្រឹង​សមត្ថភាព​ត្រិះរិះ​ពិចារណា ការ​ប្រើ​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​សម្រាប់​ការអង្កេត និង​ការ​វាយ​តម្លៃ​ភស្ដុតាង​ជាប្រចាំ ដើម្បី​បង្កើត​សេចក្ដី​សន្និដ្ឋាន និង​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​ច្បាស់លាស់។ ដំណើរ​ការ​នេះ មិន​ត្រឹមតែ​អនុវត្ត​សម្រាប់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏រួម​បញ្ចូល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ។ ការ​អនុវត្ត​វិធីសាស្ត្រ​បាន​ត្រឹមត្រូវ ជួយអ្នក​ពង្រឹង​សមត្ថភាព​ដោះស្រាយ​បញ្ហា និង​បង្កើន​ការ​យល់ដឹង​អំពី​ពិភពលោក​ជុំវិញខ្លួន​បាន​កាន់​តែ​ច្បាស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...