ភ្នំពេញ – សម្រាប់លោកគ្រូអ្នកគ្រូដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន ពេលនេះឱកាសបានមកដល់ហើយ ដោយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសគ្រូបង្រៀនទៅសិក្សាលើវិស័យអប់រំនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២២ ក្រោមកម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន។

បើតាមក្រសួងអប់រំ លោកគ្រូអ្នកគ្រូដែលត្រូវជ្រើសរើស ចាំបាច់ដាក់ពាក្យប្រឡង ដោយត្រូវគោរពតាមលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរ, បានបញ្ចប់ការសិក្សាពីសាលាគរុគោសល្យណាមួយ និងកំពុងបង្រៀននៅតាមសាលាបឋមសិក្សា សាលាមធ្យមសិក្សា ឬសាលាគរុគោសល្យនានានៅកម្ពុជាដែលមានរយៈពេលបំពេញការងារយ៉ាងតិច៥ឆ្នាំ (គិតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២) ។ មានអាយុមិនលើសពី៣៥ឆ្នាំ(កើតក្រោយថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៨៦) មានចំណេះដឹងភាសាអង់គ្លេសកម្រិតមធ្យម មានឆន្ទៈក្នុងការសិក្សាភាសាជប៉ុន និងមានសុខភាពល្អបរិបូណ៍ ទាំងកាយសម្បទា និងសតិបញ្ញា ។
ជំនាញសិក្សាដែលអាហារូបកណ៍ផ្ដល់ជូនមាន Educational Administration (ex. Educational administration and finance, school Management), Educational methods (ex. Instrucion, learning system theory, curriculum, Educational assessment), Specialized subject research (ex. Mathematics, Physic, Chemistry, Gymnastics) និង Observational Tours and practice (ex. Class observation, participation in special educational activities, tour of educational research facilities) ។
សម្រាប់ បេក្ខជន-បេក្ខនារីដែលប្រឡងជាប់ទៅសិក្សានៅប្រទេសជប៉ុន នឹងត្រូវផ្គត់ផ្គង់ការរស់នៅ ការធានារ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅ និងថ្លៃសំបុត្រយន្ត ហោះទៅមក កម្ពុជា-ជប៉ុន-កម្ពុជា ។
លោកគ្រូអ្នកគ្រូដែលចាប់អារម្មណ៍ចំពោះកម្មវិធីសិក្សាអាហារូបករណ៍នេះ អាចទាញយកពាក្យស្នើសុំអាហារូបករណ៍ (Application Form) ជាភាសាអង់គ្លេសដែលមាននៅក្នុងគេហទំព័ររបស់ស្ថានទូតជប៉ុននៅភ្នំពេញ (Embassy of Japan in Cambodia) ។ បេក្ខជនអាចទាញយកពាក្យអង់គ្លេស៖ https://bit.ly/3sGn6AF និងទាញយកពាក្យភាសាខ្មែរ៖ https://bit.ly/3qAergs ។

សម្រាប់ដំណើរការក្នុងការដាក់ពាក្យប្រឡង បេក្ខជន-បេក្ខនារីទាំងអស់អាចយកពាក្យអាហារូបករណ៍ទៅដាក់នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង(ខាងកើតទូរទស្សន៍អប្សរា ចម្ងាយប្រហែល៥០ម៉ែត្រ) ឬព័ត៌មានបន្ថែមតាមទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ ។
ការប្រឡងធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លើវិញ្ញាសារភាសាជប៉ុន និងភាសាអង់គ្លេស ។
បញ្ជាក់ថា បេក្ខជន-បេក្ខនារីត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦:០០ នាទីល្ងាច ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់យុវជននៅខេត្តស្ទឹងត្រែង រៀនជំនាញចំនួន ៩ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2026
សម្រាប់យុវជន ក៏ដូចជាសាធារណជនទូទៅរស់នៅក្នុងខេត្តស្ទឹងត្រែង ដែលចង់ទទួលបានជំនាញប្រចាំជីវិត ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2026
សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍សាច់ប្រាក់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2026
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































