ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។ អាហារូបករណ៍នេះ សោហ៊ុយ​ធ្វើដំណើរ​ទៅមក កម្ពុជា ចិន កម្ពុជា ជាបន្ទុក​របស់សាមីជន រីឯការចំណាយផ្សេងៗ ដូចជា​ការ​ស្នាក់នៅ ការសិក្សា និង​ប្រាក់អាហារូបករណ៍ ជាបន្ទុក​របស់រដ្ឋាភិបាលចិន។

មុខជំនាញ​សិក្សា ៖ វិទ្យាសាស្រ្ត​វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រង​ពាណិជ្ជកម្ម វេជ្ជសាស្រ្ត ព័ត៌មានវិទ្យា ។ល។

លក្ខខណ្ឌ នៃការចុះឈ្មោះ ៖ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជន​ត្រូវ​មានសញ្ជាតិខ្មែរ, មានសញ្ញាបត្រ​បរិញ្ញាបត្រ, មានអាយុយ៉ាងច្រើន ៣៥ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ, មានសុខភាពល្អបរិបូណ៍ទាំងកាយសម្បទា និង​សតិបញ្ញា។ សម្រាប់ថ្នាក់បរិញ្ញាបត្រ បេក្ខជន​ត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល, មានអាយុ​ក្រោម ២៥ឆ្នាំ, មានលិខិត​បញ្ជាក់ពីកម្រិត​ចំណេះដឹងភាសាចិន HSK3, មានសុខភាពល្អបរិបូរណ៍​ទាំងកាយសម្បទា និងសតិបញ្ញា។

សម្រាប់សិស្សនិស្សិត​ដែលមានចំណាប់អារម្មណ៍ សូមមកទទួលពាក្យ​សុំប្រឡង​ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង​កិច្ច​ការ​អាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន​អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ កាលបរិច្ឆេទ នៃការប្រឡង​នឹងធ្វើឡើង​នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

ចំពោះព័ត៌មានលម្អិតបន្ថែមទៀត សូមបេក្ខជន​ទាក់ទងដោយផ្ទាល់​នៅ​នាយកដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ និង​កិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ និង ០៩៥ ៦២៤ ៨៩៥ រៀងរាល់ម៉ោងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *