តើភាពតានតឹង (Stress) ជាមូលហេតុបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅពេលអ្នកមានអារម្មណ៍តានតឹង រាងកាយរបស់អ្នកឆ្លើយតបតាមរបៀបបីយ៉ាង គឺចង្វាក់បេះដូង និងជីពចរលោតលឿន, សាច់ដុំចាប់ផ្ដើមតឹងណែន ហើយសម្ពាធឈាមកើនឡើង។ ការស្ថិតក្នុងស្ថានភាពតានតឹងញឹកញាប់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តន៍នៃជំងឺលើសឈាម។ 

ការសិក្សាបង្ហាញថា សម្ពាធឈាមខ្ពស់ គឺជាស្ថានភាពដែលបង្កើនហានិភ័យ នៃការវិវត្តទៅជាជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងបញ្ហាតម្រងនោម ហើយប្រសិនបើអ្នកទុកចោល មិនធ្វើរោគវិនិច្ឆ័យ បញ្ហានេះ អាចបណ្ដាលឱ្យអ្នកស្លាប់បាន។ 

ទំនាក់ទំនងរវាងស្ត្រេស និងការកើនឡើងសម្ពាធឈាម 

សម្ពាធឈាមនឹងកើនឡើងខ្ពស់ នៅពេលដែលអ្នកមានអារម្មណ៍តានតឹង ព្រោះខណៈពេលនេះ រាងកាយរបស់អ្នកបញ្ចេញអរម៉ូន អាដ្រេណាលីន និងកទីសូល ចូលទៅក្នុងចរន្តឈាម។ ការកើនឡើងភ្លាមៗនៃអរម៉ូនទាំងនេះ បង្កឱ្យមានបាតុភូត ដែលត្រូវបានគេស្គាល់ថា «ប្រយុទ្ធ ឬការផ្ដាច់ខ្លួន ដើម្បីសុវត្ថិភាព – flight or flight mode» ។ 

នៅពេលរាងកាយរបស់អ្នកស្ថិតក្នុងស្ថានភាពនេះ ចង្វាក់បេះដូងរបស់អ្នកលោតញាប់ កម្រិតឈាមរបស់អ្នកថយចុះ ហើយកម្រិតសម្ពាធឈាមកើនឡើង។ ទោះជាយ៉ាងនេះក្ដី ភាពតានតឹងមិនមែនមានន័យថា អ្នកត្រូវបន្តរស់នៅជាមួយនឹងការកើនឡើងនៃសម្ពាធឈាមរហូតនោះទេ។ អាការនេះនឹងបាត់ទៅវិញ នៅពេលដែលអ្នកលែងមានភាពតានតឹង ហើយកម្រិតឈាមរបស់អ្នកនឹងត្រឡប់មកស្ថានភាពធម្មតាវិញ។ 

យោងតាម NIH បានបង្ហាញថា ភាពតានតឹងមានពីរទម្រង់ ក្នុងនោះមានដូចជា ភាពតានតឹងស្រួចស្រាល (Acute Stress) និងភាពតានតឹងរ៉ាំរ៉ៃ (Chronic Stress) ។

ភាពតានតឹងស្រួចស្រាល

អារម្មណ៍តានតឹងប្រភេទនេះ ជាធម្មតាកើតឡើងបណ្ដោះអាសន្ន ដែលកើតឡើងនៅពេលអ្នកប្រឈមមុខនឹងស្ថានការណ៍តានតឹងណាមួយ ហើយក៏បាត់ទៅវិញ។ ជាក់ស្ដែង អ្នកអាចនឹងមានអារម្មណ៍តានតឹងក្នុងពេលឈ្លោះគ្នាជាមួយនរណាម្នាក់ ប៉ុន្តែអារម្មណ៍នេះនឹងបាត់ទៅវិញ នៅពេលជម្លោះនោះត្រូវបានដោះស្រាយ។ ខណៈពេលដែលសម្ពាធឈាមរបស់អ្នកត្រឡប់មកធម្មតា  អារម្មណ៍តានតឹងស្រួចស្រាលក៏បាត់ទៅវិញដំណាលគ្នាដែរ។ វាជារឿងធម្មតា ដែលកម្រិតសម្ពាធឈាមរបស់អ្នកប្រែប្រួលពេញមួយថ្ងៃ ដោយសារតែកត្តាផ្សេងៗ ប៉ុន្តែប្រសិនបើអ្នកមិនយកចិត្តទុកដាក់តាមដានរោគសញ្ញា និងរាងកាយរបស់ខ្លួនឱ្យបានល្អ វាអាចទៅរួចដែលអារម្មណ៍តានតានតឹងធម្មតា អាចវិវត្តទៅជាភាពតានតឹងរ៉ាំរ៉ៃ។ 

ភាពតានតឹងរ៉ាំរ៉ៃ

អារម្មណ៍នៃភាពតានតឹងរ៉ាំរ៉ៃ គឺមានរយៈពេលវែង ។ ជាក់ស្ដែង ប្រសិនបើអ្នកធ្វើការក្នុងបរិយាកាស ដែលបង្កភាពតានតឹង អ្នកប្រហែលជាអាចបន្តមានអារម្មណ៍តានតឹងរហូត ដរាបណា អ្នកនៅបន្តធ្វើការក្នុងបរិយាកាសនេះ។ ខណៈដែលអ្នកស្រាវជ្រាវមិនទាន់រកឃើញមូលហេតុច្បាស់លាស់ អំពីទំនាក់ទំនងរវាងភាពតានតឹងរ៉ាំរ៉ៃ និងសម្ពាធឈាមខ្ពស់, ភាពតានតឹងរ៉ាំរ៉ៃ ត្រូវបានកំណត់ថា ជាមូលហេតុចម្បងមួយ ដែលនាំឱ្យមានការវិវត្តនៃជំងឺលើសឈាម ដោយហេតុថា នៅពេលតានតឹង អ្នកអាចប្រឈមនឹងវិបត្តិដំណេក និងទទួលយកទម្លាប់រស់នៅមិនល្អ ដូចជា ការជក់បារី ការញ៉ាំអាហារហិរ ឬទទួលទានគ្រឿងស្រវឹងជាដើម។ 

ការទប់ទល់នឹងភាពតានតឹង និងសម្ពាធឈាមខ្ពស់

ដើម្បីគ្រប់គ្រងការកើនឡើងសម្ពាធឈាម និងភាពតានតឹង ទាមទារឱ្យមានការួមបញ្ចូលគ្នា នូវអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ និងការផ្លាស់ប្ដូររបៀបរស់នៅ រួមមាន ការសិក្សាអំពីវិធីសាស្ត្រគ្រប់គ្រងភាពតានតឹង ការធ្វើលំហាត់ប្រាណ និងការទទួលអាហារ ដែលនាំឱ្យមានសុខភាពល្អ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...