វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ជំនាញដែលអាហារូបករណ៍ផ្តល់ជូនសម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រួមមាន ៖ ព័ត៌មានវិទ្យា ៣៥នាក់, ពាណិជ្ជកម្មអេឡិចត្រូនិច ៣០នាក់, វិស្វកម្មរថយន្ត ៦០នាក់, បរិក្ខាត្រជាក់ ៤០នាក់, វិស្វកម្មលោហៈ ចំនួន៤០នាក់, វិស្វកម្មអគ្គិសនី ចំនួន ៨០នាក់ និង​លោហៈបន្ទះបន្សារ ចំនួន៤០នាក់។

ថ្នាក់សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ ២ ៣ (C1 C2 C3) ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និង​ជួសជុលរថយន្ត , ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុល​ម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និង​ជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និង​ជួសជុលរថយន្តហ្វដ, ការផ្សារអគ្គិសនី, ការ​ផ្សារ​ឧស្ម័ន, ការផ្សារលោហៈ​ដោយធ្នូអគ្គិសនី(ធូប), ការបន្ស៊ីលោហៈ, សេវាកម្មកុំព្យូទ័រ, ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលជណ្តើរយន្ត និង​ សេវាកម្មគ្រប់គ្រងយានដ្ឋាន​ សរុបចំនួន ៣១៦០នាក់។

លក្ខខណ្ឌនៃការជ្រើសរើស សម្រាប់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ៣ ជាប់ ឬធ្លាក់មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ, សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យ១លាន៥សែននាក់ (បញ្ជាក់៖ បេក្ខជនដែលស្ថិតក្នុងគ្រួសារមានប័ណ្ណសមធម៌ ឬគ្រួសារដែលងាយរងហានិភ័យ​ត្រូវ​បានផ្តល់អាទិភាព ព្រមទាំងផ្តល់អាហារូបករណ៍១០០ភាគរយ និងទទួលបាន​ប្រាក់ឧបត្ថម្ភ ដោយតម្រូវភ្ជាប់មកជាមួយ​នូវ​ប័ណ្ណសមធម៌ និងអត្តសញ្ញាណប័ណ្ណថតចម្លង។

សម្រាប់សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ២ (C2) បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១, សម្រាប់សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ៣ (C3) បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ២។

កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ​២០២៤ ។ កាលបរិច្ឆេទប្រឡងជ្រើសរើស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ និងកាលបរិច្ឆេទប្រកាសលទ្ធផលនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។កាលបរិច្ឆេទចូលរៀន ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់វិទ្យាស្ថានដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧០ ៧១៩ ៦០០, ០៨៧ ៥២៥ ៥០៩ (ការិយាល័យជំនាញ)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...