ញ៉ាំភេសជ្ជៈហ្គាសដែលមានជាតិស្ករខ្ពស់ អាចពន្លឿនភាពចាស់ នៃកោសិកា DNA

ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ត្រូវគេដឹងជាទូទៅថា វាជំរុញឱ្យមនុស្សធាត់ ព្រមទាំងប្រឈមនឹងជំងឺតម្រង់នោមប្រភេទ២ , ជាមួយ​គ្នា ការស្រាវជ្រាវថ្មីមួយក៏​បានរកឃើញដែរថា ការញ៉ាំភេសជ្ជៈប្រភេទនេះ ក៏ពន្លឿនភាពចាស់នៃកោសិកា DNA មនុស្សផងដែរ ។ ការសិក្សាទៅលើមនុស្សចំនួន ៥០០០នាក់ តាមរយៈការទទួលទានភេសជ្ជៈហ្គាស ដែលមានជាតិស្ករខ្ពស់ចំនួន ៣៥០មីលីលីត្ររាល់ថ្ងៃ អាចពន្លឿនភាពចាស់នៃកោសិកា DNA មនុស្សរហូតដល់ ៤,៦ឆ្នាំឯណោះ។

លោកស្រីបណ្ឌិត អេលីហ្សា អេភែល (Elissa Epel) ដែលធ្វើការ​ស្រាវជ្រាវលើរឿងនេះបានលើកឡើងថា

“ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងហ្គាសខ្លាំង មិនគ្រាន់តែបង្ករឱ្យមានជំងឺច្រើនមុខ និងរំខានដល់ការរំលាយប៉ុណ្ណោះទេ វាថែមទាំងអាចពន្លឿនភាពចាស់នៃកោសិកាទៀតផង។”

នេះបើយោងតាមការសិក្សាដែលបានស្ទង់មតិទៅលើមនុស្សចំនួន ៥៣០៩នាក់ ដែលមានអាយុចន្លោះពី ២០ ដល់ ៦៥ឆ្នាំ ដោយឱ្យពួកគេញ៉ាំភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ បន្ទាប់មកធ្វើការពិនិត្យមើល DNA នៃកោសិកាឈាមសរបស់ពួកគេ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការផឹកភេសជ្ជៈមានជាតិស្ករ និងហ្គាសខ្ពស់ជាប្រចាំ នាំឱ្យតេឡូមែ (Telomere) ដែលជាម៉ូលេគុល DNA នៅខាងចុងក្រូម៉ស្យូម នៃកោសិកាមនុស្សរួញខ្លី ។ ដោយម៉ូលេគុលនេះមានតួនាទីការពារ DNA នៅក្នុងក្រូម៉ូសូម ហើយរាល់ពេលកោសិកាធ្វើចំណែក មីតូស(Meiosis) តេឡូមែ(Telomere) កាន់តែខ្លីទៅៗ រហូតដល់ពេលមួយអស់តេឡូមែ(Telomere) កោសិកានឹងងាប់តែម្ដង។ លើសពីនេះ នៅក្នុង DNA ក៏មានកូដកំណត់អាយុរបស់មនុស្សផងដែរ កាលណាតេឡូមែ(Telomere) ដែលជាម៉ូលេគុណ DNA អស់ មនុស្សក៏ស្លាប់ដែរ។ ម្យ៉ាងវិញទៀត កោសិកាតេឡូមែ (Telomere) ក៏ជាប់ទាក់ទងនឹងបញ្ហាជំងឺមហារីក បញ្ហាបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ។

អ្នកស្រី អេលីហ្សា អេភែល (Elissa Epel) បានសង្កត់ធ្ងន់ថា ការសិក្សានេះគ្រាន់តែបង្ហាញពីទំនាក់ទំនងនៃ DNA និងរបបអាហាររបស់មនុស្សតែប៉ុណ្ណោះ ហើយមិនមានភស្តុតាងបង្ហាញថា ការញ៉ាំភេសជ្ជៈជាតិស្ករធ្វើឱ្យកោសិការមនុស្សឆាប់ចាស់នោះទេ។ ផ្ទុយទៅវិញ ជាតិស្ករដែលចូលក្នុងឈាមយ៉ាងរហ័សក្រោយពីផឹករួច ជាមូលហេតុបង្ករឱ្យមានភាពតានតឹងអុកស៊ីតកម្ម ហើយនេះជាផលប៉ះពាល់ដែលយើងត្រូវយកចិត្តទុកដាក់។

ទាក់ទងនឹងការស្រាវជ្រាវខាងលើនេះ លោក ដេវីត ចាកុប (Devid Jacob) សាស្ត្រាចារ្យផ្នែកសុខភាពសាធារណៈ និងរោគរាតត្បាត នៃសាកលវិទ្យាល័យ មីនីសូតា បានលើកឡើងថា

“វាជាការផ្ដល់យោបល់ដែលគួរឱ្យចាប់អារម្មណ៍មួយ ដែលលើកឡើងពីការផឹកភេសជ្ជៈដែលមានជាស្ករខ្ពស់ សង្កត់ធ្ងន់លើម៉ូលេគុលតេឡូមែ (Telomere)។ ព្រោះវាជាមូលដ្ឋានទំនាក់ទំនងរវាងស្ករដែលលើសក្នុងរបបអាហារ និងម៉ូលេគុលដែលបង្ករឱ្យកោសិកាឆាប់ចាស់ ប៉ុន្តែវិបត្តិនេះអាចកើតឡើងក្នុងរយៈពេលយូរ ហើយវាមិនមែនជាបញ្ហាធំនោះទេ។ អ្នកស្រាវជ្រាវត្រូវប្រើពេលតាមដានឱ្យបានយូរបន្តិច ដើម្បីតាមដានឱ្យបានកាន់តែច្បាស់ថា តើនឹងមានបញ្ហាអ្វីកើតឡើង។”

ទន្ទឹមនឹងនេះ អ្នកស្រី អេភែល (Epel) ក៏បានបន្ថែមផងដែរថា ក្រុមការងាររបស់អ្នកស្រីគ្រោងនឹងស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យប្រាកដថា តើអាហារដែលមានជាតិស្ករខ្ពស់ពិតជាបង្ករឱ្យតេឡូមែ(Telomere) រួញមែនដែរឬទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...