អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

អាហារូបករណ៍ Chevening ផ្ដល់ជូនដល់អ្នកដាក់ពាក្យមកពីគ្រប់មជ្ឈដ្ឋានដែលមានការតាំងចិត្តខ្ពស់ មានជំនាញច្បាស់លាស់ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត។ អ្នកដាក់ពាក្យត្រូវតែមានផែនការច្បាស់លាស់ និងអាចទទួលបានជោគជ័យដើម្បីធ្វើការផ្លាស់ប្ដូរភាពវិជ្ជមាននៅក្នុងប្រទេសរបស់ពួកគេ។

លោក ដូមីនិក វីលៀម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ការជំរុញឱ្យមានការផ្លាស់ប្ដូរ មិនថានៅក្នុងកម្រិតមូលដ្ឋាន ឬជាសកល ហើយប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែបំផុតទៅលើអ្វីដែលអ្នកធ្វើ អ្នកមានក្ដីស្រមៃលើកទឹកចិត្តអ្នកដទៃ នោះអាហារូបករណ៍ Chevening អាចជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នក។

អាហារូបករណ៍នេះ​ ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០​សកលវិទ្យាល័យ​នៅក្នុងចក្រភពអង់គ្លេស ក្នុងពេលជាមួយគ្នានោះដែរ និស្សិតអាចទទួលបាននូវបទពិសោធពីស្ថាប័នអប់រំឈានមុខគេជំនាញវិជ្ជាជីវៈ និងវប្បធម៌យ៉ាងសម្បូរបែបច្រើនទៀត។

សម្រាប់ការដាក់ពាក្យ សូមចូលទៅកាន់ chevening.org/apply ។ សម្រាប់ការស្វែងយល់ព័ត៌មានបន្ថែម និង របៀបនៃការដាក់ពាក្យអាហារូបករណ៍ Chevening សូមចូលទៅកាន់គេហទំព័រ ៖ chevening.org/guidance ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីអាហារូបករណ៍ Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈជាង៥៧០០នាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍មួយនេះ។ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ អាហារូបករណ៍ Chevening នឹងផ្តល់ចំនួន១៥០០កន្លែង ដល់និស្សិតមកពីទូទាំងពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​