ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍នឹងផ្ដល់ជូនសម្រាប់ ៖

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន២០០កន្លែងសម្រាប់ ផ្នែកទូរគមនាគមន៍ និងបណ្ដាញ (Telecommunications and Networking) លើជំនាញវិស្វកម្មទូរគមនាគមន៍និងបណ្ដាញ និងជំនាញសន្តិសុខសាយប័រ។ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Sciene) ជំនាញវិស្វកម្មសុសវែរ និងវិទ្យាសាស្ត្រទិន្នន័យ។ ផ្នែកធុរកិច្ចឌីជីថល (Digital Business) ជំនាញពាណិជ្ជកម្មអេឡិចត្រូនិក។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន៤០កន្លែង សម្រាប់ ជំនាញវិស្វកម្មសុសវែរ (software Engineering) និង វិស្វកម្មបញ្ញាសប្បនិមិ្មត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣០កន្លែង លើជំនាញវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronic Engineering) និងជំនាញវិស្វកម្មនិងវិទ្យាសាស្ត្រទិន្នន័យ (Data Scinece and Engineering)។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន២០កន្លែងសម្រាប់ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) និងជំនាញ គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)។

សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន១០កន្លែង សម្រាប់ជំនាញសេដ្ឋកិច្ចឌីជីថល (Digital Economy) និង ជំនាញព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន២០០កន្លែង លើជំនាញការគ្រប់គ្រងព័ត៌មានវិទ្យា/វិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញបច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មាន ជំនាញសន្តិសុខសាយប័រ ជំនាញបញ្ញាសិប្បនិម្មិត ជំនាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជំនាញការអភិវឌ្ឍសុសវែរ ជំនាញការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems) និង ជំនាញការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនបេក្ខនារីដែលស្នើពាក្យអាហារូបករណ៍ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលបានរៀបចំដោយគណៈកម្មការអាហារូបករណ៍ លើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់។ ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤ ដែលមាននិទ្ទេសរួម A, B ឬ C ហើយសិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។

ដើម្បីចុះឈ្មោះប្រឡង បេក្ខជនត្រូវធ្វើតាមប្រព័ន្ធអនឡាញដាច់ដោយឡែកពីគ្នាចំនួន២ ដោយបេក្ខជនដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យជាតិគ្រប់គ្រង និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមបេក្ខជនចុះឈ្មោះប្រឡងតាមរយៈ https://www.cadt.edu.kh/scholarship/ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧។ ចំពោះបេក្ខជនដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សូមចុះឈ្មោះប្រឡងតាមរយៈ https://www.aupp.edu.kh/…/techo-digital-talent…/ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៩៣ ៣៦៦ ៦២៣/ ០៦៩ ២៦៦ ៦២៣ ឬ Email៖ admission@aupp.edu.kh ។

កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កុំព្យូទ័រយួរដៃ ១គ្រឿង ការរ៉ាប់រងថ្លៃសិក្សា១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យា និងការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ.ក្នុងរយៈពេលបួនឆ្នាំនៃការសិក្សាដើម្បីធានាជោគជ័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...