ភ្នំពេញ៖ ថ្មើនេះម៉ោងជិត ១២រំលងអាធ្រាតទៅហើយសំឡេងសំនៀងជាភាសាអង់គ្លេស អ៊ែកសិន (Action) និងខាត់ (Cut) បានបន្លឺរឡើងខ្លាំងចេញពីបរិវេណថតមួយកន្លែង ដែលក្រុមការងារផលិតវីដេអូ ជាច្រើននាក់កំពុងផ្ចិតផ្ចង់យករូបភាពនិងខ្លឹមសារ ។ នេះជាសំឡេងរបស់កញ្ញា ផល សុវណ្ណនាថ វ័យម្ភៃប្រាំឆ្នាំ ជាជំនួយការអ្នកដឹកនាំដំណើរការផលិតវីដេអូឯកសារ ។ សុវណ្ណនាថ ជាកូនចៅអ្នកភ្នំពេញ និងមាននិស្ស័យស្រឡាញ់ការងារសិល្បៈតាំងពីកុមារ មានក្ដីស្រមៃចង់ក្លាយខ្លួនជាអ្នកដឹកនាំផលិតភាពយន្តដ៏ប៉ិនប្រសប់ម្នាក់នៅកម្ពុជា ។

កំពុងត្រួតពិនិត្យការងារផលិតជាមួយក្រុមការងារដែលភាគច្រើនជាបុរស កញ្ញា ផល សុវណ្ណនាថ បំពេញការងារបានយ៉ាងល្អនៅក្នុងតួនាទីរបស់ខ្លួន។ ឆ្លើយនឹងសំណួរថា ហេតុអ្វីសុវណ្ណនាថ ចង់ក្លាយខ្លួនជាអ្នកដឹកនាំផលិតភាពយន្តដ៏ចំណានម្នាក់? កញ្ញាបានងាកមកនិយាយទាំងស្នាមញញឹមថា មូលហេតុដែលចង់ក្លាយជាអ្នកដឹកនាំផលិតភាពយន្តមានតាំងពីកុមារដោយសារតែចាប់អារម្មណ៍រូបភាពវីដេអូក្នុងកញ្ចក់ទូរទស្សន៍ ។

តាំងពីក្មេងពេលដែលខ្ញុំមើលទូរទស្សន៍ ខ្ញុំឆ្ងល់ថាវីដេអូទាំងនោះកើតឡើងរបៀបម៉េច! គេធ្វើអ្វីខ្លះបានចេញជាវីដេអូ ហើយខ្ញុំចាប់ផ្ដើមស្រឡាញ់ការងារ ផលិតវីដេអូរហូតមកដល់សព្វថ្ងៃ”
កញ្ញា ផល សុវណ្ណនាថ
ការងារក្នុងវិស័យផលិតភាពយន្តមិនអាចកំណត់ម៉ោងពេលសម្រាកជាក់លាក់បានឡើយ នៅពេលចេញផលិតម្តងៗ ជួនកាលត្រូវចំណាយពេលថតពេញមួយថ្ងៃ ហើយថ្ងៃខ្លះបន្តរហូតដល់យប់ជ្រៅ ឬដល់ពេលទៀបភ្លឺក៏មាន។ ទោះយ៉ាងណា សុវណ្ណនាថ មិនដែលត្អូញត្អែរពីការលំបាកក្នុងកិច្ចការងារទាំងអស់នេះឡើយ ផ្ទុយទៅវិញរូបគេខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងនាមជាយុវតីនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។
ជាមនុស្សចូលចិត្តស្រមើស្រមៃច្រើននិងនិម្មិតគំនិតឱ្យចេញជារូបភាពវីដេអូ កញ្ញា សុវណ្ណនាថ ចាប់ផ្ដើមចូលប្រឡូកការងារផលិតវីដេអូតាំងពីឆ្នាំ២០១៣ ស្របពេលកំពុងសិក្សាថ្នាក់ទី១២ ។ ចាប់ផ្តើមដំបូង សុវណ្ណនាថ បានដើរតួជាអ្នកបង្ហាញម៉ូត ពេលខ្លះចង់ក្លាយអ្នកចម្រៀង និងក្រោយមកធ្វើការងារជាអ្នកគ្រប់គ្រងតួសម្តែងជាដើម ។ ប៉ុន្តែការងារទាំងនេះ សុវណ្ណនាថមិនទាន់ដឹងថា ខ្លួនចង់ក្លាយជាអ្វីឱ្យពិតប្រាកដស្របតាមក្តីស្រមៃរបស់ខ្លួន ។
“កាលពីក្មេងខ្ញុំឆ្ងល់គេធ្វើម៉េចបានចេញជារូបភាពមកបញ្ចាំងតាមទូរទស្សន៍ឱ្យខ្ញុំមើល តើគេប្រើឧបករណ៍អី ហើយពេលដែលគេធ្វើការវាតើគេជប់ឬយ៉ាងម៉េច? ខ្ញុំគិតថា បើមានឱកាសធំឡើងខ្ញុំចង់ទៅឃើញរឿងអស់ហ្នឹង ខ្ញុំចង់លឺ ចង់រៀន ហើយចង់បង្កើតឱ្យចេញជារូបភាពនៅលើទូរទស្សន៍ឱ្យគ្រួសារខ្ញុំមើល ពិសេសឱ្យប៉ាម៉ាក់ខ្ញុំមើល
កញ្ញា ផល សុវណ្ណនាថ

ក្រោយពីសាកល្បងធ្វើការងារជាច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយបានពីឆ្នាំ នៅក្នុងឆ្នាំ២០១៥ កញ្ញា សុវណ្ណនាថ បានចូលធ្វើការនៅក្នុងស្ថានីយទូរទស្សន៍មួយដែលមានតួនាទីដំបូងជាជំនួយការទូទៅក្នុងការផលិត ។ តាមរយៈបទពិសោធន៍ការងារថ្មីនេះជាជំហានដំបូងដែលក្នុងជីវិត សុវណ្ណនាថ ប៉ងប្រាថ្នាក្លាយខ្លួនជាអ្នកដឹកនាំកម្មវិធីវីដេអូតាំងកុមារ។ ចាប់អាជីពនេះប្រឈមនឹងឧបសគ្គមួយចំនួន រួមមាន វិសមភាពយេនឌ័រក្នុងក្រុមការងារ ទទួលពាក្យពេចន៍បង្អាក់បំបាក់ទឹកចិត្ត និងព្រួយបារម្ភពីក្រុមគ្រួសារ ។
សុវណ្ណនាថ បានបញ្ជាក់ត្រង់នេះថា ៖
ខ្ញុំក៏ភ្ញាក់ផ្អើលខ្លួនឯងដែរ អត់នឹកស្មានថាការងារនេះភាគច្រើនគឺសុទ្ធតែជាមនុស្សប្រុស ! កម្មវិធីដំបូងដែលខ្ញុំធ្វើ គឺខ្ញុំស្រីតែម្នាក់ឯងគត់ ហេតុនេះខ្ញុំត្រូវរៀនសម្របខ្លួនរបៀបមនុស្សប្រុស ដូចថាមនុស្សប្រុសគាត់មានការនិយាយស្ដី របៀបបែបពួកគាត់ ខ្ញុំក៏ត្រូវសម្របខ្លួនតាមពួកគាត់ដែរ”
ការងារប្រើកម្លាំងនិងគំនិតក្នុងពេលតែមួយនេះ ទោះហត់នឿយបន្តិចមែន ប៉ុន្តែ សុវណ្ណនាថ រីករាយក្នុងចិត្តជានិច្ច និងជឿជាក់ថា ថ្ងៃណាមួយរូបគេនឹងក្លាយជាអ្នកដឹកនាំផលិតភាពយន្តដ៏ចំណានម្នាក់ ។

ដើម្បីសម្រេចគោលបំណងខាងលើ បច្ចុប្បន្នកញ្ញា ផល សុវណ្ណនាថា កំពុងបំពេញការងារជាជំនួយការទូទៅរបស់អ្នកដឹកនាំផលិតភាពយន្ត ដឹកនាំផលិតសាច់រឿងក្នុងកម្មវិធី MasterChef Khmer ជំនួយការអ្នកដឹកនាំផលិតពាណិជ្ជកម្ម ជាអ្នកផលិតមាតិកានៅ Studio4 ព្រមទាំងធ្វើការងារមួយចំនួនទៀត ។ ជុំវិញការងារដែលខ្លួនកំពុងបំពេញ សុវណ្ណនាថ និយាយទាំងស្នាមញញឹមថា “កុំឱ្យឧបសគ្គបង្អាក់ក្ដីស្រមៃរបស់ខ្លួន តិចឬច្រើនគួរបង្ហាញសមត្ថភាពយើងឱ្យអ្នកដទៃបានឃើញ” ៕

ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ភាសា នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសអំពីអាហារូបករណ៍ថ្នាក់ភាសា សិក្សានៅប្រទេសចិន រយៈពេល១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2025
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2024
កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2026
សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2023
វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។




































































