សយ ស្រីនិច្ច ពីបេក្ខជនបម្រុងក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ

ភ្នំពេញ – យុវតី សយ ស្រីនិច្ច ជាសិស្ស​មក​ពីវិទ្យាល័យ​ហ៊ុនសែនពារាំង នៃ​ខេត្តព្រៃវែង ត្រូវបាន​គណៈកម្មការប្រកាសឱ្យជាប់ជ័យលាភីលេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតនិយាយសាធារណៈលើប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់” និងបង្ហាញអំពីសារៈសំខាន់ “វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ១៩” ដែលប្រព្រឹត្តទៅ​កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។

សយ ស្រីនិច្ច បានប្រាប់មក AMS ថា ដំបូងឡើយកញ្ញាត្រឹមជាបេក្ខជនបម្រុងនៅវគ្គសំណេរប៉ុណ្ណោះ ប៉ុន្តែ​ដោយសារមានបេក្ខជនមួយ​ចំនួន​​បាន​បោះបង់ការប្រកួត ទើបនាងមានឱកាសចូលរួលរួមប្រកួតនៅ​វគ្គពាក់កណ្ដាលផ្ដាច់ព័ត្រ ។ យុវតីរូបនេះ បន្តថា រយៈពេលនៃការប្រកួតមានរហូតដល់មួយខែ ប៉ុន្តែដោយទទួលបានឱកាសភ្លាមៗ នាងមានពេលត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ​សម្រាប់ត្រៀមខ្លួនចូលរួមប្រកួត ខណៈដែល​នាងក៏​ត្រូវត្រៀម​ប្រលងយកអាហារូបករណ៍របស់ក្រសួងក្នុងសប្ដាហ៍នោះផងដែរ។

ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីនិយាយជាសាធារណៈ រូបនេះ បន្ថែមថា សម្រាប់ការប្រកួតមួយនេះ កញ្ញាមិនធ្លាប់គិតថាខ្លួនឯងអាចទទួលបានជ័យលាភីនោះទេ ព្រោះបេក្ខជនដែលចូលរួមប្រកួតសុទ្ធតែជារៀមច្បង មានចំណេះដឹងខ្ពស់ និងជាអ្នកបានបញ្ចប់ការសិក្សា ។ ទោះជាយ៉ាងនេះកី្ត យុវតី សយ ស្រីនិច្ច នៅតែតាំងចិត្តខិតខំប្រឹងប្រែងចាប់យកឱកាសដ៏ល្អនេះ ដើម្បីបង្ហាញសមត្ថភាព បើទោះជាលទ្ធផលបែបណាក៏​ទទួលយកដោយពេញចិត្ត ។

“ខ្ញុំមានអារម្មណ៍ថារំភើប សប្បាយរីករាយ ដែលបានក្លាយខ្លួនជាម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតនិយាយជាសាធារណៈដែលរៀបចំដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា ”

យុវតី សយ ស្រីនិច្ច

យុវតីវ័យ១៨ឆ្នាំរូបនេះ បន្ថែមថា គោលបំណងសំខាន់បំផុតដែលកញ្ញាចូលរួមក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈ គឺ ទី១.កញ្ញាស្រលាញ់ការនិយាយជាសាធារណៈ ព្រមទាំងជាមនុស្សដែលចង់ដឹង ចង់សាកល្បង និងចង់ស្គាល់អំពីកម្មវិធីប្រឡង ។ ទី២. ចាប់យកឱកាស ដើម្បីបញ្ចេញសំឡេងលើវេទិកា ជាសារប្រាប់ដល់សាធារណៈជនអំពីផលប៉ះពាល់របស់ថ្នាំជក់ ។

“ថ្នាំជក់បានបំផ្លាញសុខភាព ថវិកា និងអាយុជីវិតរបស់មនុស្សជាច្រើន ហេតុនេះ មានតែសំណូមពរដល់រាជរដ្ឋាភិបាលដាក់ចេញវិធានដំឡើងពន្ធថ្នាំជក់ក្នុងពេលឆាប់ៗនេះ ទើបជាវិធានការមានប្រសិទ្ធភាព ដែលអាចជួយទាំងសុខភាពប្រជាពលរដ្ឋ និងជួយដល់សេដ្ឋកិច្ចជាតិយ៉ាងច្រើន”

យុវតី សយ ស្រីនិច្ច

ជុំវិញឧបស័គ្គ​នៅ​ក្នុង​ការ​ប្រកួតវិញ យុវតី សយ ស្រីនិច្ច បានបញ្ជាក់ថា សម្រាប់ការប្រកួតនេះ នាងជួប​នូវ​បញ្ហាប្រឈមមួយ​ចំនួនដូចជា ទី១.ការរៀបចំអត្ថបទសម្រាប់និយាយ ដោយត្រូវស្វែងរកទិន្នន័យដែលភាគច្រើនជាភាសារអង់គ្លេស, ទី២.ទាក់ទងនឹងការរៀបពាក្យ ត្រូវធ្វើយ៉ាងណាឱ្យអត្ថបទខ្លី ហើយខ្លឹម អ្នកស្ដាប់ងាយយល់ និងទាន់ម៉ោង និងទី៣.ការនិយាយត្រូវប្រើសំឡេងឱ្យច្បាស់ ត្រូវគ្រប់គ្រងអារម្មណ៌ភ័យ និងតាំងចិត្តថាធ្វើឱ្យបានល្អដើម្បីបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែង។

ក្នុង​ការប្រកួតនៅ​វគ្គផ្តាច់ព្រ័ត ស្រីនិច្ច មានពេលវេលាត្រឹម​មួយខែសម្រាប់ការស្រាវជ្រាវ និងត្រៀមខ្លួនសម្រាប់ការប្រកួត ដូច្នេះនាង​ត្រូវ​ចំណាយពេលទាំងអស់ដើម្បីអភិវឌ្ឍនូវសមត្ថភាព ដោយខិតខំស្រាវជ្រាវម្ដងមួយៗសម្រាប់អត្ថបទនិយាយ និងហ្វឹកហាត់និយាយជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃប្រឡង ។ យុវតី សយ ស្រីនិច្ច បន្តថា ពេលវាលាទាំងអស់ពីមួយនាទីទៅមួយនាទីពិតជាមានតម្លៃសម្រាប់នាងផ្ទាល់ និងជាឱកាសល្អមួយសម្រាប់បញ្ចេញនូវសមត្ថភាពពិត។

តើស្រីនិច្ច ទទួលបាន​បទពិសោធន៍​អ្វីខ្លះពីការ​ប្រកួតនេះ ?

យុវតីមកពីខេត្តព្រៃវែងរូបនេះ បញ្ជាក់ថា ក្រោយចូលរួមកម្មវិធីប្រកួតនិយាយជាសាធារណៈ កញ្ញាទទួលបានទំនាក់ទំនងល្អៗ ចំណេះដឹងថ្មីៗ បទពិសោធន៍ថ្មីៗ ទាក់ទងនឹងការស្រាវជ្រាវ និងចំណេះដឹងជាច្រើនទៀត ។ មួយវិញទៀតវា​ក៏​ជួយ​ពង្រឹងលើកការសិក្សាស្រាវជ្រាវ ការនិយាយជាសាធារណៈ និងធ្វើឱ្យ​នឹង​ដឹងពីចំណុចខ្វះខាត និងកម្រិតសមត្ថភាពខ្លួន ពិសេសអាចបញ្ចេញសំលេងដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ។

ជាចុងក្រោយ សយ ស្រីនិច្ច លើកទឹកចិត្តដល់យុវជនទាំងអស់គួរតែចូលរួមកម្មវិធីប្រកួតនិយាយជាសាធារណៈឱ្យបានច្រើន ដើម្បីចាប់យកឱកាសអភិវឌ្ឍសមត្ថភាព ពង្រីកចំណេះដឹង និងទទួលបានបទពិសោធន៍ថ្មីៗ  ។ ម៉្យាងវិញទៀត ប្រសិនមានពេលគ្រប់គ្រាន់ កញ្ញានឹងបន្តចូលរួមកម្មវិធីប្រកួតដទៃទៀត ព្រោះឱកាសមិនមែនមានសម្រាប់យើងរហូតនោះទេ ទាល់តែយើងចាប់យកឱកាសទើបយើងអាចទទួលបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។