ភ្នំពេញ – យុវជនចេះស្គាល់ខ្លួនឯង មានចំណេះដឹងទូលំទូលាយ ចេះធ្វើផែនការអាទិភាពផ្ទាល់ខ្លួន និងអនុវត្តផែកការសកម្មភាពឱ្យបានល្អប្រសើរ ជាគន្លឹះជួយឱ្យជីវិតមានគោលដៅកាន់ច្បាស់លាស់ ព្រមទាំងរៀបចំអនាគតបានត្រឹមត្រូវ ។ ប្រសិនបើខ្វះធាតុផ្សំទាំងបួននេះ នោះការអភិវឌ្ឍសមត្ថភាពរបស់យុវជននឹងយឺតយ៉ាវ មិនអាចជម្នះឧបសគ្គ និងគ្មានចក្ខុវិស័យច្បាស់លាស់ក្នុងដំណើរជីវិតឡើយ ។ នេះជាការលើឡើងរបស់ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិសជំនាញសិក្សានិងការងារ កាលពីថ្ងៃសៅរ៍កន្លងទៅ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) ។

ទី១. ការស្គាល់ខ្លួនឯង ៖ មនុស្សដែលមិនស្គាល់ខ្លួនឯង តែងមានភាពច្របូកច្របល់ វង្វេងនៅក្នុងសង្គម ស្មុកស្មាញគ្រប់រឿងរ៉ាវ ឬព្រឹត្ដិការណ៍ ព្រមទាំងមានទំនោរតានមិត្តភក្ដិនិងសង្គមអូសទាញ ។ ទន្ទឹមគ្នានេះ ការស្គាល់ខ្លួនឯងធ្វើឱ្យយុវជនស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ដឹងពីសមត្ថភាព សុខភាព កម្លាំង ចំណេះ ជំនាញ ធនធាន លទ្ធភាព ទម្លាប់ និងរបៀបរស់នៅរបស់ខ្លួន ។ ស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង នឹងធ្វើឱ្យយុវជនមិនងាយចាញ់ការអូសទាញ ឬឥទ្ធិពលរបស់អ្នកដទៃឡើយ។ ដោយឡែក ការស្គាល់ពីសមត្ថភាព លទ្ធភាព ធនធាន និងទីតាំងដែលខ្លួនកំពុងឈរ អាចជួយឱ្យយុវជនមិនភ្លើតភ្លើនតាមសង្គម សម្ភារៈនិយម និងអាចជួយយុវជនឱ្យសម្រួចគោលដៅអនាគតបានល្អ ។
“យើងត្រូវស្គាល់ពីអត្តចរិត សេចក្ដីល្អ និងចំណុចខ្វះខាតរបស់ខ្លួន ដើម្បីកែសម្រួលខ្លួនឯងឱ្យប្រសើរឡើង ព្រោះមនុស្សម្នាក់កើតមកមិនល្អឥតខ្ជោះនោះទេ ហេតុនេះហើយ យើងត្រូវដឹងចំណុចណាដែលខ្លួនឯងត្រូវកែ ត្រូវថែរក្សា និងត្រូវអភិវឌ្ឍបន្ថែម” ឯកឧត្តម ហឿន សំនៀង ។
ទី២. ចំណេះដឹងទូលំទូលាយ៖ ចំណេះដឹងបែងចែកជាពីរ គឺចំណេះដឹងមូលដ្ឋាន និងចំណេះដឹងសង្គម ។ ចំណេះដឹងមូលដ្ឋាននៅថ្នាក់វិទ្យាល័យមានសារៈសំខាន់បំផុតដែលជាគ្រឹះមូលដ្ឋាននៃចំណេះដឹង ។ លើសពីនេះ ត្រូវមានចំណេះដឹងអំពីសង្គមឱ្យបានទូលំទូលាយ ដឹងពីរចនាសម្ព័ន្ធនៃសង្គមដែលពាក់ព័ន្ធ របៀបធ្វើការងារនៅក្នុងសង្គម របៀបទំនាក់ទំនងក្នុងសង្គម ស្ថាប័នទ្រទ្រង់សង្គម ដែលសិក្សានុសិស្សត្រូវសិក្សាស្វែងយល់ ។ ចំណេះដឹងពីសង្គមនេះ បែងចែកជាពីរ គឺសង្គមក្នុងវិស័យឯកជន និងសង្គមក្នុងវិស័យសាធារណៈ ។ យល់ពីសង្គមច្បាស់ជួយឱ្យយុវជនអាចកំណត់គោលដៅការងារ អាចធ្វើការនៅក្នុងស្ថាប័នរដ្ឋ ឬស្ថាប័នការងារឯកជនសាកសមនឹងចំណង់ចំណូលចិត្ដរបស់ខ្លួន ។

ទី៣. ចេះរៀបចំធ្វើផែនការអាទិភាព ៖ សិស្សានុសិស្សនៅថ្នាក់វិទ្យាល័យត្រូវកំណត់អាទិភាព ដោយកំណត់យកឆ្នាំ២០២១ នឹងខិតខំរៀនឱ្យខ្លាំង ប្រឡងឱ្យជាប់លើមុខវិជ្ជាដែលធ្លាប់ខ្សោយពីមុនមក ។ បន្ទាប់មកនៅឆ្នាំ២០២២ ត្រូវខិតខំអភិវឌ្ឍខ្លួនឱ្យក្លាយជាសិស្សឆ្នើមនៅក្នុងសាលា ។ មនុស្សម្នាក់ៗត្រូវចេះដាក់ផែនការអាទិភាពទៅតាមទីតាំងដែលខ្លួនកំពុងធ្វើបច្ចុប្បន្ន ។
ទី៤. អនុវត្ដផែនការ៖ បន្ទាប់ពីមានផែនការអាទិភាព យុវជនត្រូវអនុវត្តតាមជំហាននីមួយៗឱ្យបានល្អ បើទោះមានគោលដៅច្រើនប៉ុណ្ណាក៏ដោយ សុទ្ធតែចាប់ផ្ដើមពីជំហានត្រឹមត្រូវទីមួយទៅ ។ លើសពីនេះ ការកំណត់គោលដៅ និងអនុវត្តគោលដៅបានត្រឹមត្រូវ នឹងជួយឱ្យគោលដៅដែលបានកំណត់ ឆាប់សម្រេចបានលទ្ធផលល្អប្រសើរ ។ ជាពិសេសត្រូវហ៊ានទទួលខុសត្រូវចំពោះទង្វើ និងសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តិ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ TVET រយៈពេល២ឆ្នាំ ចំនួន៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2026
សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ នឹងជ្រើសរើសនិស្សិតឱ្យទទួលអាហារូបករណ៍ ១០០% សរុបចំនួន ៦០កន្លែង

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយមានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































